*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

មានបញ្ហារបួសតូចតាចមិនបាច់ទៅរកថ្នាំឯណាទេ! ប្រទាលកន្ទុយក្រពើជួយបាន

  • មនុស្សជាច្រើនបាន​ដឹង​ហើយ​ថា​ប្រទាលកន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​បាន។ ប្រទាល​កន្ទុយ​ក្រពើ​មាន​ជាតិ​ទឹក​៩៩ភាគរយហើយ​ភាគច្រើន​យើង​តែង​ឮ​ថា​ប្រទាលកន្ទុយក្រពើ​អាច​ព្យាបាល​ការ​រលាក​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ​បាន ប៉ុន្តែ​តាមពិតទៅ​ប្រទាល​កន្ទុយក្រពើ​មាន​ប្រយោជន៍​ច្រើន​ជាង​នេះ​ទៅ​ទៀត។

    ព្យាបាល​របួស​៖ ប្រទាលកន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ទៅ​លើ​ការ​ខូចខាត​ស្បែក​ច្រើន​ប្រភេទ​ដូចជា​ការ​មុត​នឹង​របស់​អ្វី​មួយ​ជាដើម។ ប្រទាលកន្ទុយក្រពើ​អាច​បង្កើន​ការ​លូតលាស់​កោសិកា​ស្បែក​ថ្មី និង​​ពន្លឿន​ការ​ផលិត​កោសិកា​ឡើង​វិញ​ដែរ។ យើង​អាច​យក​មកប្រទាល​កន្ទុយក្រពើ​មក​​បិទ​លើ​មុខរបួស​​បាន​។

    កំចាត់​កោសិកា​ងាប់៖ យើង​អាច​ធ្វើ​ប្រដាប់​ខាត់​ស្បែក​ជាមួយ​ប្រទាលកន្ទុយក្រពើ​បាន​។ ប្រដាប់​ខាត់​នេះ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត និង​ជួយ​កំចាត់​កោសិកា​ស្បែក​ងាប់​។ ម៉្យាងទៀតអ្នក​ដែល​មាន​ស្បែក​មុខ​ងាយ​ប្រតិកម្ម​អាច​ប្រើ​វិធី​នេះ​បាន​។ របៀប​ធ្វើ​ប្រដាប់​ខាត់​ជាមួយ​នឹង​ប្រទាល​កន្ទុយក្រពើ​ដោយ​លាយ​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ ២ស្លាបព្រាកាហ្វេ ស្ករ​ត្នោត​ ២​ស្លាបព្រាកាហ្វេ និងទឹក​ក្រូចឆ្មារ ១​ស្លាបព្រាកាហ្វេ រួច​យក​មក​លាប​លើ​ស្បែក និង​លាង​សម្អាត​ចេញ។

    ព្យាបាល​រលាក៖ ប្រទាល​កន្ទុយ​ក្រពើ​ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​ការ​រលាក​តិចតួច​តាំង​យូរ​ណាស់​មកហើយ​ព្រោះ​វា​មាន​ប្រសិទ្ធភាព​បញ្ចុះ​កម្ដៅ កាត់បន្ថយ​ការ​រលាក និង​​ផលិត​កោសិកា​ស្បែក​ឡើង​វិញ។ យើង​អាច​កោស​យក​ជែល​មក​លាប​លើ​កន្លែង​រលាក​តែ​ម្ដងក៏​បាន។

    ព្យាបាល​ពេល​សត្វ​ល្អិត​ទិច ឬខាំ៖ ពេល​សត្វ​ល្អិត​ទិច ឬ​ខាំ​អាច​នឹង​រមាស់ ព្រោះ​ទឹកមាត់​សត្វ​ល្អិត​មាន​ផ្ទុក​ជាតិពុល និង​សារធាតុ​បង្ក​អាលែកហ្សី​ដែល​អាច​បណ្ដាល​ឲ្យ​រមាស់ ហើម ឬ​រលាក​ក្នុង​កម្រិត​ផ្សេងៗ។ ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ត្រជាក់ ​បំបាត់​ការ​ឈឺចាប់ រមាស់ និងការ​រលាក​បាន។ យើង​អាច​ប្រើ​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​លើ​កន្លែង​រលាក​ដោយ​ផ្ទាល់។

    បង្ការ និង​ព្យាបាល​មុន៖ ប្រទាលកន្ទុយក្រពើ​អាច​ជួសជុល​កោសិកា​ស្បែក និង​អាច​ប្រឆាំង​នឹង​ផ្សិត ឬ​បាក់តេរី​បាន​។ ទាំងអស់​នេះ​អាច​បង្ការ​ និង​ព្យាបាល​បញ្ហា​មុន និងបញ្ហា​ស្បែក Rosacea ដែលជាបញ្ហាសរសៃឈាម​លើ​ផ្ទៃរីក​ធំធ្វើ​ឲ្យ​ស្បែក​មុខឡើង​​ក្រហម។ ក្រៅ​ពី​នេះ​ ប្រទាលកន្ទុយក្រពើ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ស្នាម​ជាំ ស្នាមមុន និង​ការ​ខូចខាត​ស្បែក​ដែរ។ យើង​អាច​យក​ជែល​ប្រទាល​កន្ទុយ​ក្រពើ​មក​លាប​លើ​កន្លែង​មាន​បញ្ហា​ស្បែក​ទាំង​នេះ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV