*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទម្រង់ថ្មីនៃពានរង្វាន់ UEFA Champions League គ្រោងនឹងប្រើប្រាស់នៅឆ្នាំ ២០២៤

  • សារព៌តមាន BBC បានផ្សព្វផ្សាយពីទម្រង់​ថ្មី​នៃ​ពានរង្វាន់ UEFA Champions League ដែល​គ្រោង​នឹង​អនុម័ត​ជា​ផ្លូវ​ការនៅពេលឆាប់ៗនេះ ដោយវានឹង​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ២០២៤ ប្រសិន​បើមានការ​ឯកភាព។

    ក្នុង​ទម្រង់​ថ្មី​នេះនឹង​បង្កើន​ក្រុម​ចូល​ប្រកួត​៤ក្រុម​ទៀត​ពី៣២ក្រុមទៅ ៣៦ក្រុម ដោយ​ក្នុង​នោះ​មាន២ក្រុមនឹង​ចូល​ដោយ​លក្ខខ័ណ្ឌ​ពិសេស ដែល​មើល​តាម​ប្រវត្តិសាស្ត្រនៅ UEFA Champions League របស់​ក្លឹប ប្រសិន​បើ​ក្លឹប​នោះ​មិន​អាច​ជាប់​តាម​តារាង​នៅ​ក្នុង​លីគ។

    ក្រុម​នីមួយៗ​នឹង​លេង​តែ១០ប្រកួត​ប៉ុណ្ណោះដែល​គូ​ប្រកួត​ប៉ះ​គ្នា ដោយ​គិត​មើល​តាម​សមត្ថភាព​រៀងៗ​ខ្លួន។ ការ​រៀប​ចំ​ត្រង់​ចំណុច​ហាក់​មិន​ទាន់​បញ្ចេញ​ច្បាស់​នៅ​ឡើយ។ ចំពោះ​​លទ្ធផល​ចេញ​មក​គឺ​របៀប​ជា​លីគ​ ដោយ​ក្រុម​ពី​លេខ ១ ដល់​លេខ ៨ នឹង​ឡើង​ទៅ​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យប្រវត្តិ ហើយ​ក្រុម​ពី​លេខ ៩ ដល់​លេខ ២៤ នឹង​លេង​ជា​របៀប​ Play-Off ដើម្បី​ដណ្ដើម​យក ៨កៅអី​ទៀត។ ក្រៅ​ពី​នេះ ប្រកួត​ចាញ់ ធ្លាក់​ពី​វគ្គ១៦ក្រុមចុងក្រោយ ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​រក្សា​ទុក​នៅ​ដដែល៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV