*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

មកដឹងអំពីរយៈពេលគេងតាមអាយុរបស់អ្នក

  • ការមានសុខភាពល្អមិនត្រឹមតែផ្តោតទៅលើរបបអាហារ និង ការហាត់ប្រាណនោះទេ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់ខ្ពស់លើរបៀបរស់នៅ និងការគេងក៏ចាំបាច់ផងដែរ។ មនុស្សគ្រប់វ័យគួរតែទម្លាប់គេងឱ្យបានត្រឹមត្រូវ និងតាមពេលវេលា ដើម្បីទទួលបាននូវរាងកាយរឹងមាំនិងភាពស្រស់ស្រាយ។ ដូច្នេះហើយ ប្រិយមិត្ត គួរកំណត់ការគេងឲ្យបានគ្រប់គ្រាន់ទៅតាមអាយុរបស់ខ្លួន។ ខាងក្រោមនេះគឺជារយៈពេលគេងដែលមនុស្សម្នាក់ៗ គួរតែអនុវត្តន៍តាម៖

    ទារក ចាប់ពីកើតបានមួយថ្ងៃរហូតដល់ ៣ខែ ត្រូវការគេងពី ១៤ ទៅ ១៧ម៉ោងក្នុងមួយថ្ងៃ។ ទារក ត្រូវការគេង ស្ទើរតែពេញមួយថ្ងៃទៅហើយ ជារួមក្នុងការគេងម្ដងៗគឺចន្លោះពី២ម៉ោងកន្លះ ទៅ ៤ម៉ោង។

    ទារក ពី ៤ ទៅ ១២ខែ ត្រូវការគេងពី ១២ ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ។ នៅចន្លោះ១២ខែនេះ ទារកអាចចាប់ផ្ដើមគេងនៅពេលយប់ ច្រើនម៉ោងជាងពេលថ្ងៃ។

    កូនក្មេង ១ ទៅ ២ឆ្នាំ ត្រូវការគេងពី ១១ ទៅ ១៤ម៉ោងក្នុងមួយថ្ងៃ។ ជាទូទៅកុមារក្នុងវ័យនេះ ក្នុងមួយថ្ងៃគេងតែពីរដងនោះទេ គឺពេលយប់ និងសម្រាកពេកថ្ងៃត្រង់។

    កុមារវ័យ ២ ទៅ ៥ឆ្នាំ ត្រូវការគេងពី ១០ ទៅ ១៣ម៉ោងក្នុងមួយថ្ងៃ។ នៅចន្លោះវ័យនេះ កុមារអាចនឹងចូលរៀនក្នុងថ្នាក់មត្តេយ្យហើយ ដូច្នេះពួកគេអាចត្រូវការភ្ញាក់ពីគេងលឿននៅពេលព្រឹក ហេតុនេះត្រូវការគេងនៅពេលថ្ងៃបន្ថែម។

    កុមារវ័យ ៦ ទៅ ១៣ឆ្នាំ ត្រូវការគេងពី ៩ ទៅ ១១ម៉ោងក្នុងមួយថ្ងៃ។ ក្មេងនៅវ័យនេះ គឺពិបាកក្នុងការឱ្យពួកគេគេង ព្រោះតែពួកគេអាចនឹងលេងច្រើនជាងចូលចិត្តគេង យ៉ាងណាមិញបើមិនឱ្យពួកគេងឱ្យបានគ្រប់គ្រាន់ទេ អាចនឹងប្ដូរអត្តចរិកខូចជាងធម្មតា រពឹសខ្លាំង និងពិបាកក្នុងការប្រដៅ។

    ក្មេងជំទង់ចាប់ពី ១៤ ទៅ ១៧ឆ្នាំ ត្រូវការគេងពី ៨ ទៅ ១០ម៉ោងក្នុងមួយថ្ងៃ។ ចូលដល់វ័យជំទង់ ពួកគេអាចនឹងចូលចិត្ត ចូលគេងយប់ជ្រៅ និងក្រោកពីគេងយឺត។ ការគេងមិនគ្រប់គ្រាន់នឹងបណ្ដាលឱ្យមានអាការៈឆាប់មួម៉ៅ ពិបាកគ្រប់គ្រងអារម្មណ៍ និងឆាប់ឈ្លោះគ្នាជាមួយអ្នកដទៃ។ កាន់តែធ្ងន់ធ្ងរនោះ អាចប៉ះពាល់ខួរក្បាល ខ្សោយបញ្ញា សុខភាពមិនរឹងមាំ និងមិនសូវក្លាហាន។ល។

    មនុស្សពេញវ័យ ១៨ ទៅ ២៥ ត្រូវការគេងពី ៧ ទៅ ៩ម៉ោង។ យ៉ាងណាមិញ អ្នកខ្លះត្រូវការគេងពី ៦ ម៉ោង ឬ ១០ម៉ោងក្នុងមួយថ្ងៃ។ អ័រម៉ូនចាប់ផ្ដើមប្រែប្រួល ទម្លាប់នៃការគេងលឿនក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ មែនទែនទៅ យុវវ័យបច្ចុប្បន្ននេះ ចូលគេងយប់ជ្រៅខ្លាំង តែមួយចំនួនទៀតចាប់ផ្ដើមចូលចិត្តគេងច្រើនជាងមុន ខ្លះគេងលើសម៉ោងក៏មានដែរ។

    មនុស្សចាប់ពីវ័យ ២៦ ទៅ ៦៥ឆ្នាំទៅ ត្រូវការគេង ៧ ទៅ ៨ម៉ោងក្នុងមួយថ្ងៃ។ ចាប់ផ្ដើមគេងតិចជាងមុន ព្រោះក្នុងវ័យមួយនេះ ចាប់ផ្ដើមមានទំនួលខុសត្រូវខ្ពស់ក្នុងគ្រួសារ ចាប់ផ្ដើមស្ត្រេស ផឹកកាហ្វេច្រើន គេងមិនទៀតម៉ោង មិនសូវហាត់ប្រាណ និងញ៉ាំអាហារយប់ជ្រៅ។

    អាយុចាប់ពី ៦៥ ឆ្នាំឡើងទៅងាយនឹងអស់កម្លាំង ឆាប់ចូលគេងលឿន ប៉ុន្តែក៏ឆាប់ភ្ញាក់ពីព្រលឹមផងដែរ។

    យ៉ាងណាមិញ ប្រសិនបើលោកអ្នកកំពុងមានទម្លាប់មិនល្អក្នុងការគេងមិនគ្រប់ គួរចាប់ផ្ដើមកែទម្លាប់ឡើងវិញបើមិនចង់ឱ្យខូចសុខភាព ប៉ះពាល់ខួរក្បាល និងស្មារតី៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV