*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

រៀនញ៉ាំឆៃថាវមើល៎ ព្រោះបើញ៉ាំវា អ្នកនឹងទទួលបានផលប្រយោជន៍ទាំងអស់នេះ

  • ឆៃថាវ គឺជាបន្លែមើមមួយប្រភេទដែលមានក្លិនមិនគួរអោយចូលចិត្តសម្រាប់មនុស្សមួយចំនួន ដូចនេះហើយទើបពួកគេមិនសូវទទួលទានបន្លែនេះទេ។

    ប៉ុន្តែ តើលោកអ្នកមានដឹងទេថា ឆៃថាវ មានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដែលល្អសម្រាប់សុខភាព។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានឆៃថាវ ៖

    កាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ ឆៃថាវ មានផ្ទុកសារធាតុ Anthocyanins និង Phytochemicals ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ លើសពីនេះទៅទៀត ឆៃថាវក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលការពារទប់ស្កាត់ការបំផ្លាញ DNA ក្នុងកោសិកាពីសំណាក់រ៉ាឌីកាល់សេរីទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។

    សុខភាពថ្លើម៖ ឆៃថាវជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ Beta-Carotene ក៏ដូចជា Flavonoids ដែលគាំទ្រមុខងារនៃថ្លើម។

    ទប់ស្កាត់ការទល់លាមក៖ ឆៃថាវជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលមានប្រសិទ្ធិភាពជួយសម្អាតកំទេចកំទីអាហារដែលជាប់គាំង ឬទាក់ក្នុងពោះវៀនធំ។ វាក៏ជួយសម្របសម្រួលដំណើរការនៃប្រព័ន្ធរំលាយអាហារផងដែរ។

    ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ៖ ឆៃថាវមានផ្ទុកសម្បូរទៅដោយជាតិទឹក ហេតុនេះហើយទើបវាជាអាហារដ៏ល្អសម្រាប់សុខភាពដែលជួយក្នុងការរក្សាជាតិទឹក និងសំណើមក្នុងរាងកាយ។ ការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺល្អជាពិសេសសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ ដោយជួយឲ្យអ្នកជៀសផុតពីអាការៈទល់លាមក ហើយធានានូវការស្រូបយកសារធាតុចិញ្ចឹមល្អៗពីអាហារដែលអ្នកបានទទួលទាន និងបង្កើនប្រសិទ្ធភាពនៃការរំលាយអាហារ។

    លាងសម្អាតតម្រងនោម៖ មើមឆៃថាវជាប្រភពដ៏ប្រសើរនៃសារធាតុ Betaine ដែលមានលក្ខណៈសម្បត្តិ ប្រឆាំងជំងឺមហារីកនិងជួយកម្ចាត់សារធាតុ Calcium Phosphate ក្នុងតម្រងនោម។

    បន្សាបជាតិពុលពីក្នុងរាងកាយ៖ ឆៃថាវ គឺជាអាហារដ៏មានឥទ្ធិពលបំផុតមួយដែលជួយក្នុងការកម្ចាត់ជាតិពុលចេញពីក្នុងរាងកាយ។ វាមានផ្ទុកនូវសារធាតុ Pectin និង Betaine ដែលជួយការពារប្រព័ន្ធរំលាយអាហារនិងថ្លើម។ សារធាតុគីមីទាំងនេះក៏អាចជួយសម្អាតក្នុងរាងកាយផងដែរ ដោយកាត់បន្ថយបរិមាណនៃជាតិពុលដែលរាងកាយកំពុងផ្ទុក។ បន្លែនេះ ក៏ជាប្រភពដ៏សម្បូរបែបនៃជាតិម៉ាញ៉េស្យូម ជាតិដែក កាល់ស្យូម និងជាតិស័ង្កសី ដែលរាងកាយត្រូវការចាំបាច់ដើម្បីដំណើរការកម្ចាត់ ឬបន្សាបជាតិពុលចេញពីក្នុងរាងកាយ។ លើសពីនេះទៅទៀត បរិមាណខ្ពស់នៃជាតិសសៃក្នុងឆៃថាវជួយធ្វើអោយយការរំលាយអាហារមានភាពប្រសើរឡើង និងជួយរាងកាយកម្ចាត់កាកសំណល់។

    គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ឆៃថាវ គឺមានផ្ទុកសន្ទស្សន៍ជាតិស្ករទាបដែលមានន័យថា ការទទួលទានវាមិនផ្ដល់ផលប៉ះពាល់អ្វីចំពោះកម្រិតនៃជាតិស្ករក្នុងឈាមឡើយ។ វាក៏ជួយក្នុងការគ្រប់គ្រងការស្រូបយកនូវជាតិស្ករទៅក្នុងចរន្តឈាមដែលមានន័យថា អ្នកជំងឺទឹកនោមផ្អែម មិនចាំបាច់ព្រួយបារម្ភច្រើនអំពីការធ្លាក់ចុះ ឬឡើងខ្ពស់ភ្លាមៗនៃកម្រិតជាតិស្ករនៅពេលទទួលទាន។

    ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ៖ ឆៃថាវមានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ដែលសំខាន់ចាំបាច់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយឲ្យកាន់តែមានលក្ខណៈប្រសើរឡើង ដោយការជំនួសកោសិកាឈាមស និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗពីជំងឺផ្តាសាយធម្មតារហូតដល់ជំងឺមហារីក។

    គ្រប់គ្រងសម្ពាធឈាម៖ ឆៃថាវ ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធិភាពផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយបញ្ហានៃសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតី។

    ព្យាបាលដំបៅក្រពះ៖ ឆៃថាវ មានផ្ទុកសម្បូរទៅដោយស្ពាន់ធ័រដែលជាជាតិរ៉ែម្យ៉ាងមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងបន្សាបជាតិពុល។ ការរួមបញ្ចូលបន្លែ​​​មើមនេះក្នុងរបបអាហារប្រចាំថ្ងៃជួយកម្ចាត់និងរារាំងរាល់បាក់តេរីដែលបង្កបញ្ហាដំបៅក្រពះបានយ៉ាងប្រសើរ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV