*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ផ្លែត្រសក់ស្រូវមិនត្រឹមតែឆ្ងាញ់ទេ តែវានៅមានគុណសម្បត្តិទាំងអស់នេះទៀត

  • ផ្លែត្រសក់ស្រូវជាផ្លែឈើមួយប្រភេទដែលមានក្លិននិងរសជាតិផ្អែមឈ្ងុយឆ្ងាញ់ជាប់មាត់។ ក្រៅពីមានរសជាតិ​ទាក់​ទាញ វាក៏ផ្តល់សារប្រយោជន៍សម្រាប់សុខភាពរបស់អ្នកដែរ។ នៅក្នុងផ្លែត្រសក់ស្រូវគឺសម្បូរទៅ​ដោយបេ​តា​ការ៉ូទីន និងវីតាមីន A។

    បើអ្នកទទួលទានមួយពែងនៃត្រសក់ស្រូវចំនួន ១៧៧ក្រាម នោះអ្នកនឹងទទួលបានសារធាតុចិញ្ចឹមជាច្រើនរួមមាន​ថាម​ពល ៦៤ កាឡូរី កាបូអ៊ីដ្រាត ១៦ក្រាម ជាតិសរសៃ ១,៤ក្រាម ជាតិប្រូតេអ៊ីន ១ក្រាម ខ្លាញ់ ០ក្រាម វីតាមីន​C៣ភាគរយ​នៃការទទួលទានប្រចាំថ្ងៃរបស់វីតាមីន B6 ៨ភាគរយនៃបរិមាណអាហា រូបត្ថម្ភដែលត្រូវបានណែនាំ។ ក្រៅពី​នេះ​វា​ផ្តល់សារប្រយោជន៍ធំៗសំខាន់ ៧យ៉ាងដូចខាងក្រោម។

    ជួយចិញ្ចឹមឆ្អឹង៖ ផ្លែត្រសក់ស្រូវសំបូរទៅដោយជាតិ folate វីតាមីន K និង​កាល់ស្យូម​ដែលមានសារៈ​សំខាន់​ក្នុងការ​ថែរក្សា​ឆ្អឹង ក្រៅ​ពីនេះវាជួយការពារឆ្អឹងពាក់និងជួយពង្រឹងឆ្អឹងបានទៀតផង។

    កាត់បន្ថយសម្ពាធឈាមខ្ពស់៖ ផ្លែត្រសក់ស្រូវ គឺជាផ្លែឈើដែលមានជាតិសូដ្យូមទាបនិងមានប៉ូតាស្យូមខ្ពស់អាចជួយរក្សាកម្រិត​សម្ពាធ​ឈាម​ឱ្យមានសុខភាពល្អហើយវាក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមនិងជំងឺបេះដូងផងដែរ។

    ជួយដល់ប្រព័ន្ធរំលាយអាហារ៖ ផ្លែត្រសក់ស្រូវមានជាតិសរសៃខ្ពស់ ដូច្នោះវាជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបានល្អ។ ក្រៅពីនេះ វាជួយ​ចិញ្ចឹម​បាក់តេរីល្អៗនៅក្នុងពោះវៀនទៀតផង។

    បន្ថែមសំណើមដល់ស្បែក៖ បន្ទាប់ពីធ្វើលំហាត់ប្រាណហើយ អ្នកអាចទទួលទានត្រសក់ស្រូវស្រស់ឬទឹកត្រសក់​ស្រូវព្រោះវា​នឹងជួយ​បន្ថែម​ភាព​ស្រស់ស្រាយនិងសំណើមដល់ស្បែកបានយ៉ាងល្អ។

    បង្កើនខូឡាជេនដល់ស្បែក៖ ផ្លែត្រសក់ស្រូវមានផ្ទុកវីតាមីន C ខ្ពស់ដែលវាទាក់ទងជាមួយនឹងការបង្កើនជាតិខូឡាជេន។ វាជាប្រតេអ៊ីន​ជួយ​បង្ការ​ភាពចាស់មុនអាយុ ជួយចិញ្ចឹមស្បែក និងប្រឆាំងជាតិអុកស៊ីតកម្មបានទៀតផង។

    ពង្រឹងប្រព័ន្ធសុំា៖ នរណាក៏ដឹងដែរថា វីតាមីន C ជួយពង្រឹងប្រព័ន្ធសុំា ការពារស្បែកពីកម្តៅថ្ងៃ។ បន្ថែមពីនេះ វាក៏​ជួយការពារ​ផ្លូវ​ដង្ហើម​ពីមេរោគនិងប្រព័ន្ធផ្សេងៗទៀតដូចជាសួតនិងរលាកសន្លាក់។

    ជួយចិញ្ចឹមភ្នែក៖ សមាសធាតុ Carotenoid នៅក្នុងត្រសក់ស្រូវជួយធ្វើឱ្យប្រសើរ​ឡើងនូវសុខភាពភ្នែក​​ជួយឱ្យការមើលឃើញ​ធ្វើការ​កាន់​តែមានប្រសិទ្ធភាពល្អ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV