*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បន្លែមួយចំនួននេះ អ្នកមិនគួរបរិភោគឆៅទេ ព្រោះវាអាចនាំអោយខូចសុខភាពបាន

  • យើងទាំងអស់គ្នាបានដឹងពីគុណប្រយោជន៍របស់បន្លែស្រស់ ដែលវាមានតួនាទីជួយទ្រទ្រង់សារពាង្គកាយ។

    ប៉ុន្តែនៅមានបន្លែមួយចំនួនដែលយើងមិនអាចបរិភោគឆៅបាន ក៏ព្រោះតែវាមានផលវិបាកដល់សុខភាព ហើយយើងគួរតែបរិភោគដោយការចម្អិន។

    បន្លែមួយចំនួនដែលយើងមិនគួរបរិភោគឆៅរួមមាន៖

    ផ្កាខាត់ណា៖ ផ្កាខាត់ណាមានផ្ទុកសារធាតុដូចស្ពៃក្តោបដែរ ដោយសារជាតិស្ករដែលមាននៅក្នុងផ្កាខាត់ណា គឺត្រូវតែចម្អិនជាមុនសិនទើបអាចហូបបាន។ បើមិនដូច្នោះទេ វាអាចបង្កជាជាតិអាស៊ីតនៅក្នុងក្រពះ។

    ដំឡូង៖ ដំឡូងមានសារធាតុពុល Cyanide បើកាលណាអ្នកបរិភោគ វាអាចបង្កជាជម្ងឺដូចជាថប់ទ្រូង ឬក៏អាចប្រកាច់ ហើយអាចឈានដល់ស្លាប់ទៀតផងដែរ។

    ស្ពៃខៀវ ៖ បន្លែនេះមានសាលិចអាស៊ីត ដែលវាងាយប្រឆាំងនឹងការសម្រូបនៃប្រូតេអ៊ីន និងពពួកអ៊ីយ៉ុង។ ដូច្នេះវាធ្វើអោយសារពាង្គកាយទទួលបានសារធាតុពីរប្រភេទនេះមិនគ្រប់គ្រាន់ឡើយ បូករួមទាំងអ្នកបរិភោគមិនបានចម្អិន នេះមានន័យថាអ្នកមិនអាចទទួលបានសារៈប្រយោជន៍ពីប្រូតេអ៊ីននិងអ៊ីយ៉ុងបន្តិចសោះ។

    ស្ពៃក្តោប៖ នៅក្នុងស្ពៃក្តោបផ្ទុកសារធាតុម៉្យាងដែលហៅថា Estrogen ដែលវាជួយប្រឆាំងនឹងសារពាង្គកាយក្នុងការចាប់យកសារធាតុអ៊ីយ៉ូដមកប្រើប្រាស់។ បើសិនជាអ្នកជម្ងឺក្រពេញទីរ៉ូអ៊ីត គឺអ្នកមិនអាចបរិភោគបន្លែនេះឆៅបាននោះទេ ព្រោះវាអាចនឹងធ្វើអោយជម្ងឺកាន់តែធ្ងន់ធ្ងរ។

    ដំឡូងបារាំង៖ ដំឡូងបារាំងមានសារធាតុពុលម៉្យាងមានឈ្មោះថា Glycolic Acid ដែលវាអាចធ្វើអោយសារពាង្គកាយមានអាការៈដូចជាការក្អួតចង្អោរ ដង្ហក់ ដំណកដង្ហើមមិនប្រក្រតី វាអាចធ្ងន់ធ្ងរឈានដល់ស្លាប់បាន។ ដូច្នេះអ្នកត្រូវបរិភោគដោយចម្អិនជាមុនសិន។

    ទំពាំង៖ បើអ្នកបរិភោគទំពាំងដែលមិនបានចម្អិន ដោយវាមានផ្ទុកនូវសារធាតុពុល Cyanide ដូចដំឡូងដែរ ដែលវានឹងគ្រោះថ្នាក់ខ្លាំងដល់សុខភាព។ អ្នកគួរតែបរិភោគដោយចម្អិនប្រហែល១០នាទីជាមុនសិន។

    សណ្តែកគួរ៖ សណ្តែកគួរមានផ្ទុកមេរោគ Salmonella និង E Coli ។  វាអាចធ្វើអោយអ្នករាគឬពិបាកក្នុងការបន្ទោរបង់ បើសិនជាបរិភោគដោយពុំបានចម្អិន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV