*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ឈឺបំពង់កញឹកញាប់ កុំភ្លេចឧស្សាហ៍ទទួលទានអាហារខាងក្រោមនេះ ព្រោះវាជួយបាន

  • នៅក្នុងអត្ថបទនេះ យើងខ្ញុំសូមផ្ញើជូនដល់ប្រិយមិត្ត ដែលតែងតែមានបញ្ហាឈឺបំពង់កញឹកញាប់។

    បើអ្នក​មាន​បញ្ហា​បំពង់ក​​ស្រាល​ៗ​និង​មិន​ចង់​លេប​ថ្នាំ​ពេទ្យ​ លោក​អ្នក​អាច​សាក​ល្បង​ប្រើ​គ្រឿង​ផ្សំ​ធម្មជាតិ​ងាយ​ៗ​ដែល​អាច​រក​បាន​នៅ​ផ្ទះ​ជំនួស​ដែរ។

    ខាង​ក្រោម​នេះ យើង​នឹង​បង្ហាញ​អាហារ​​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ថែ​រក្សា​បំពង់ក​របស់​យើង​ និង​ការពារ​​បាក់តេរី និង​ការ​រលាក​ផ្សេង​ៗផង​ដែរ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ខ្ញី​៖ បើ​នឹក​ដល់​ថ្នាំ​រលាក​បំពង់​ក​ ខ្ញី​គឺ​ជា​ជម្រើស​ទី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​។​ ទឹកខ្ញី ឬតែ​ខ្ញី​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​ ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​ និង​ព្យាបាល​បំពង់​ក​បាន​យ៉ាង​ពូកែ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទឹក​ឃ្មុំ​និង​ក្រូចឆ្មារ​៖ អាហារ​ដែល​ល្អ​បំផុត​សម្រាប់​បំពង់​ក​គឺ​ល្បាយ​ទឹក​ឃ្មុំ​និង​ក្រូចឆ្មារ​។​ ជួយ​ព្យាបាល​អាការៈ​រលាក​បំពង់​ក​ ហើយ​ក៏​មាន​ប្រសិទ្ធភាព​ការពារ​ភ្នាក់ងារ​បង្ក​រោគ​បាន​ផង​ដែរ​។

    ផ្លែ​ចេក​៖ ចេកមាន​រសជាតិ​ផ្អែម​និង​ទន់​ងាយ​ស្រូល​បញ្ជូន​តាម​បំពង់​ក​ទៅ​ប្រព័ន្ធ​រំលាយ​អាហារ​។​ ផ្លែ​ចេក​មាន​កំហាប់​ Glycemic​ ទាប​និង​សម្បូរ​ទៅ​ដោយ​ វីតាមីន​ B6​ ប៉ូតាស្យូម​ និង​វីតាមីន​សេ ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ និង​បំពង់ក​របស់​យើង​ផង​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទឹក​អំបិល​៖ ទឹកអំបិលអាច​នឹង​មិន​ផ្តល់​ឱ្យ​អ្នក​នូវ​ការ​ធូរ​ស្បើយ​ពី​ការ​ឈឺ​បំពង់ក​ភ្លាម​ៗ ប៉ុន្តែ​វា​នៅ​តែ​ជា​មធ្យោបាយ​ដោះស្រាយ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​សម្លាប់​បាក់តេរី ខណៈ​​ដែល​វា​បន្ធូរ​អាការ​ស្លេស្ម និង​បន្ថយ​ការ​ឈឺចាប់។ វិធី​ងាយ​ៗ​គ្រាន់​តែ​លាយ​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ចូល​ក្នុង​ទឹក​ក្តៅ ២៣០មីលីលីត្រ ហើយ​ខ្ពុរ​ចេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ស៊ុប​ការ៉ុត​៖ ជំនួស​ឱ្យ​ការ​ញ៉ាំ​ការ៉ុត​ឆៅ​ ស៊ុប​ការ៉ុត​គឺ​ជា​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ​ដើម្បី​ព្យាបាល​ឈឺ​បំពង់​ក​។​ ម្ហូប​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដូច​ជា​ វីតាមីន​អា​ វីតាមីន​សេ​ និង​ប៉ូតាស្យូម​។

    ផ្កា​ក្លាំពូ​ក្រៀម​៖ ក្លាំពូ​ជា​រុក្ខជាតិ​ដែល​មាន​ប្រសិទ្ធភាព​ណាស់​ក្នុង​ការ​ព្យាបាល​ការ​ឈឺ​បំពង់​ក​។​ វា​មាន​លក្ខណៈ​ប្រឆាំង​នឹង​ផ្សិត​ ជា​ថ្នាំ​ស្ពឹក​ដែល​អាច​បំបាត់​ការ​ឈឺ​ចាប់​បំពង់​ក​ដែល​បណ្តាល​មក​ពី​រលាក​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV