*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្នាមមុខមែនទេ? ងាយៗបំបាត់ស្នាមមុនដោយរូបមន្តធម្មជាតិប៉ុន្មានមុខនេះប៉ុណ្ណោះ

  • ជាធម្មតាមុនលើផ្ទៃមុខកើតមានដោយសារតែបម្រែបម្រួលនៃអរម៉ូននៅក្នុងរាងកាយ ដែលធ្វើអោយមានការផលិតជាតិខ្លាញ់ច្រើនជាងធម្មតា ជាហេតុធ្វើអោយរន្ធញើសកកស្ទះ បង្កអោយកើតមុនបាន។

    ស្លាកស្នាមដែលបន្សល់ដោយការកើតមុនភាពច្រើនមានពណ៏ក្រហម ឬ ពណ៏ត្នោត ជាពិសេសអាចធ្វើអោយស្បែកអ្នកលែងម៉ត់រលោងដូចមុន ដូចនេះចាំបាច់ត្រូវតែថែទាំវាបន្តិចទើបស្បែកអ្នកអាចត្រឡប់មកស្អាតដូចដើមវិញបាន។ គ្រឿងផ្សំប៉ុន្មានមុខនេះមានប្រសិទ្ធិភាពខ្ពស់ ដែលអ្នកគួរតែសាកល្បង៖

    ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក & បាក់តេរី អាចប្រើប្រាស់ជាគ្រឿងផ្សំដ៏សក្តិសិទ្ធីក្នុងការកម្ចាត់ស្នាមមុន។ អ្នកប្រើប្រាស់វា ដោយ យកបន្ទាលមួយសន្លឹក ហើយកោសយកសាច់វា។ លាបសាច់បន្ទាលទៅលើស្នាម ហើយម៉ាស្សាថ្នមៗ។ ទុកចោលប្រហែល ៣០ នាទី រួចលាងជម្រះនឹងទឹកស្អាត។ សូម អនុវត្ត ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

    ក្រូចឆ្មា៖ ក្រូចឆ្មាអាចដើរតួជាសារជាតិខាត់ពីធម្មជាតិ ដោយជូយធ្វើអោយស្លាកស្នាមគ្រប់ប្រភេទនឹងរលុបបានយ៉ាងងាយ។ វាអាចជួយកម្ចាត់កោសិកាងាប់ ជម្រុញការលូតលាស់នៃកោសិកាថ្មី ព្រមទាំងជួយអោយស្បែកមានសភាពរស់រវើកឡើងវិញ។ អ្នកអាចប្រើប្រាស់វា ដោយ យកទឹកក្រូចឆ្មា លាយជាមួយទឹកឃ្មុំមកលាបលើបរិវេណដែលស្នាមដោយដៃ ឬ សំឡី។ ទុកចោលប្រហែល ១០ នាទី រួចលាងជម្រះនឹងទឹកស្អាត។ សូម អនុវត្ត ១ ទៅ ២ ដងក្នុងមួយថ្ងៃ។

    ប្រេងដូង៖ ប្រេងដូងសម្បូរទៅដោយវីតាមីន E និង អាស៊ីតខ្លាញ់។ អ្នកអាចប្រើប្រាស់វាដោយ យកប្រេងដូងលាបលើបរិវេណដែលស្នាម ឬ យកប្រេងដូងក្ដៅឧណ្ឌៗ មកម៉ាស្សាប្រហែល ៥ ទៅ ១០ នាទី។ ទុកចោលប្រហែល ១ ម៉ោង ចាំលាងជម្រះនឹងទឹកក្ដៅឧណ្ឌៗ។ សូមអនុវត្ត ១ ទៅ ២ ដងក្នុងមួយថ្ងៃ។

    វិធីខាងលើពិតជាមានប្រសិទ្ធភាពច្រើន ហើយមិនមានការប៉ះពាល់អ្វីនោះទេ ព្រោះសុទ្ធតែជាគ្រឿងផ្សំធម្មជាតិ។ ដូចនេះ សូមសាកល្បង ដើម្បីឃើញលទ្ធផលរបស់វា៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV