*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ការប្រើក្រែមការពារកម្ដៅថ្ងៃជាប្រចាំ ធ្វើអោយអ្នកទទួលបានអត្ថប្រយោជន៍ដូចខាងក្រោមនេះ

  • អ្នកគួរតែធ្វើការការពារស្បែកឲ្យបានត្រឹមត្រូវ ព្រោះស្បែកគឺជាសរីរាង្គ និងជាផ្នែកដ៏ធំបំផុតមួយដែលមានមុខងារសំខាន់ៗជាច្រើនដូចជា ការពាររាងកាយរបស់អ្នកប្រឆាំងនឹងមេរោគនានាក៏ដូចជាជួយគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនរបស់អ្នកឲ្យបានល្អផងដែរ។ មិនតែប៉ុណ្ណោះវាក៏មានតួនាទីក្នុងការការពារស្បែករបស់អ្នកពីការបំផ្លាញដោយកាំរស្មីព្រះអាទិត្យ។

    អ្នកគួរតែមានក្រែមការពារកម្ដៅថ្ងៃដាក់តាមខ្លួនជានិច្ច ឬក៏លាបវាមុនពេលដែលអ្នកចេញក្រៅ ពីព្រោះវាមិនត្រឹមតែជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលបណ្ដាលមកពីកាំរស្មីយូវីប៉ុណ្ណោះទេ តែវាក៏មានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។

    ខាងក្រោមនេះគឹជាអត្ថប្រយោជន៍ ដែលអ្នកគួរប្រើក្រែមការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ៖

    កាត់បន្ថយនៃការវិវដ្ដទៅរកភាពចាស់នៃស្បែកនឹងសម្រស់៖ ការចេញទៅក្រៅនៅក្រោមពន្លឺព្រះអាទិត្យដោយគ្មានការការពារនោះអាចធ្វើឲ្យស្បែកខូចខាតដល់ជាលិកានៃស្បែករបស់អ្នកដែលជាហេតុធ្វើឲ្យស្បែកអ្នកងាយនឹងមានភាពជ្រាវជ្រួញយ៉ាងលឿន។

    ជួយលុបបំបាត់ស្នាមក្រហមឬខ្មៅនៅលើរាង្គកាយ៖ នៅពេលដែលអ្នកមានស្នាមទាំងនេះនៅលើដងខ្លួន អ្នកនឹងគិតទៅលើបញ្ហាជំងឺថ្លើម តែតាមពិតវាជាសញ្ញានៃជំងឺមហារីកស្បែកដែលបណ្ដាលមកពីការខូចខាតដោយកាំរស្មីយូវីទេ។

    ការពារស្បែកពីការរលាក់ដោយសារកាំរស្មីព្រអាទិត្យ៖ ការប៉ះពាល់នឹងទទួលយកពន្លឺព្រះអាទិត្យច្រើនពេកដោយគ្មានការការពារនោះក៏អាចបណ្តាលឲ្យស្បែករលាកឈឺចាប់បានផងដែរ។

    កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកស្បែក៖ វិធីល្អបំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែកនោះគឺត្រូវលាបក្រែមការពារកម្ដៅថ្ងៃ ជាពិសេសនៅពេលដែលអ្នកនៅក្រោមពន្លឺព្រះអាទិត្យច្រើនជាង ២ ម៉ោងឡើងទៅ។ វានឹងការពារប្រព័ន្ធសរសៃឈាមរបស់អ្នកឲ្យបានល្អ កាំរស្មីយូវីក៏អាចធ្វើឲ្យប្រព័ន្ធសរសៃឈាមរបស់ស្បែកខូចខាតបានដែរ ហើយវាជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកស្គម។

    ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីហានិភ័យរបស់អ្នកក្នុងការវិវដ្ដទៅរកជំងឺមហារីកស្បែក ឬមានបញ្ហាស្បែកផ្សេងៗទៀតនោះ អ្នកត្រូវរកជំនួយនឹងវិធីការពារស្បែករបស់អ្នកឲ្យបានដិតដល់។ គ្រូពេទ្យឯកទេសខាងជំងឺសើស្បែកបានធ្វើការណែនាំឲ្យប្រើក្រែមការពារកម្ដៅថ្ងៃជាប្រចាំដើម្បីការពារពីបញ្ហាស្បែកទាំងនោះ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV