*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើការញ៉ាំតែបៃតងច្រើនជួយអោយកើនអាយុមែនទេ?

  • ប្រិយមិត្តមួយចំនួន​ប្រាកដ​​បាន​ដឹង​ខ្លះ​​ៗពី​​​ប្រយោជន៍​​​នៃ​តែ​បៃតង ហើយ​កន្លង​ទៅ​ថ្មី​ៗ​នេះ​​ លទ្ធផល​ស្រាវជ្រាវ​​ពី បាន​បង្ហាញ​​ពី​គុណ​ប្រយោជន៍​ជា​វិជ្ជមាន​មួយ​ចំនួន​ទៀត​ នៃ​ទម្លាប់​ញ៉ាំ​តែ​បៃ​តង ប្រហែល​៣​ដង​ ឬ​ច្រើន​ក្នុង​១​សប្តាហ៍​។

    ការសិក្សាលើមនុស្ស​ប្រមាណ​ ជិត​១​សែន​នាក់​ ក្នុង​រយៈ​ពេល​៧​ឆ្នាំ ដោយ​​តាម​ដាន​​លើ​ទម្លាប់​ញ៉ាំ​តែ​ជា​ប្រចាំ​​​របស់​អ្នកទាំងនោះ​។ ជា​លទ្ធផល​ អ្នក​ដែល​ឧស្សាហ៍​ញ៉ាំ​តែ​បៃតង ជា​មធ្យម​៣​ដងក្នុង១​សប្តាហ៍ ឬ​ច្រើន​ជាង​នេះ​ គឺ​មាន​អាយុ​វែង​​ប្រហែល​ ១ ទៅ ៤​ឆ្នាំ ច្រើន​ជាង​​​ អ្នក​មិន​​ដែល​ញ៉ាំ។

    ក្នុង​តែ​បៃតង​ មាន​សារធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម​ ដែល​ជួយ​កាត់បន្ថយ​​ហានិភ័យ​ជំងឺ​បេះ​ដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ ប្រមាណ​២៥​ភាគរយ​។ តែ​ទោះ​យ៉ាង​ណា អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​ពី​ប្រសិទ្ធភាព​នោះ​ពី​តែ​បៃតង​ប៉ុណ្ណោះ ពោល​គឺ​នៅ​ក្នុង​​​​ការ​សិក្សា​ពីចំនួនមនុស្ស​ខាង​លើ មាន​៨ភាគរយ​ បាន​ញ៉ាំ​​ប្រភេទ​តែ​ខ្មៅ តែ​ពុំ​ឃើញ​មាន​ពី​ប្រសិទ្ធភាព​ដូច​តែ​បៃតង​នោះ​ទេ។

    បន្ថែមពីនេះ​តែ​បៃតង​ មាន​សមាស​ធាតុ​គីមី​ប្រមាណ​៥០០​ប្រភេទ ក្នុង​នោះ​មាន​​សារធាតុ​ល្អ​ជា​ច្រើន​ដូច​ជា​ Polyphenols ដែល​ជួយ​​ជួស​ជុល​កោសិកា​ គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​រាង​កាយ ព្រម​ទាំង​​មាន​សារធាតុ​ ដែលជួយ​​អភិវឌ្ឍ​កោសិកា​ប្រសាទ ជួយ​មុខងារ​វិនិច្ឆ័យ​របស់​ខួរ​ក្បាល និង​បង្កើន​ស្មារតី​​ផង​ដែរ។

    យ៉ាងណាមិញ បើទោះជាតែ​បៃតង​ពិត​ជា​ផ្តល់​អត្ថប្រយោជន៍​ទាំង​នោះ​មែន ប៉ុន្តែ​ពុំ​មែន​មាន​ន័យ​ថា ទម្លាប់​រស់​នៅ​មិន​ល្អ​សម្រាប់​សុខភាព ហើយ​អាច​​រំពឹង​ពី​គុណ​ប្រយោជន៍​ពី​តែ​បៃតង​មក​ទូ​ទាត់​សង​គ្នា​នោះ​ទេ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV