*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

សាកល្បងមើល! រូបមន្តនេះបានផលពិតៗសម្រាប់អ្នកចង់សម្រកក្បាលពោះ

  • បុរស និងជាពិសេសស្រ្តីនាពេលបច្ចុប្បន្នមានការប្រឈមមុខខ្ពស់ទៅនឹងការឡើងទំងន់ ជាពិសេសនោះគឺដុះក្បាលពោះតែម្តង។ការដុះក្បាលពោះមិនមែនជារឿងល្អនោះទេ ព្រោះក្រៅពីធ្វើអោយរាងកាយបាត់បង់ភាពស្រស់សង្ហារទាក់ទាញហើយ វានៅធ្វើអោយយើងប្រឈមនឹងជម្ងឺនានា ជាច្រើនទៀតផង។ មានប្រិយមិត្តខ្លះបានយល់ដឹងពីបញ្ហានេះ នឹងបានព្យាយាមរកវិធីណាមួយដើម្បីអាចអោយក្បាលពោះធំកំប៉ោង អាចស្រកចុះបានខ្លះ។

    ដោយមើលឃើញពីចំណុចនេះហើយ ទើបពេលនេះ យើងខ្ញុំសូមណែនាំ រូបមន្តភេសជ្ជៈមួយដែលអាចជួយប្រិយមិត្តសម្រកក្បាលពោះហើយ ថែមទាំងមានសុខភាពល្អទៀត។ រូបមន្តនេះពិតជាងាយស្រួល មានរសជាតិឆ្ងាញ់ ហើយអាចឲ្យលោកអ្នកសម្រករាង និងក្បាលពោះបានយ៉ាងប្រសិទ្ធត្រឹមតែរយៈពេល ៧សប្តាហ៍ប៉ុណ្ណោះ។

    អ្វីដែលអ្នកត្រូវការមាន៖

    គ្រាប់ជី

    ទឹកដោះគោជូរ ឬទឹកដោះគោស្រស់ ដែលគ្មានជាតិខ្លាញ់

    ទឹកឆ្អិន

    ការអនុវត្តន៍៖ យកគ្រាប់ជីក្នុងបរិមាណសមល្មមតាមចំណង់របស់អ្នកដាក់ត្រាំក្នុងទឹកក្តៅឧណ្ហៗ រួចទុកវាឲ្យរីក។ បន្ទាប់ពីគ្រាប់ជីរីករួចហើយ សូមចាក់លាយគ្នាជាមួយនឹងទឹកដោះគោជូរ ឲ្យរាវល្មម រួចច្រកចូលដប ទុកក្នុងទូរទឹកកក។ សូមទទួលទានមួយថ្ងៃពីទៅបីដង មុនពេលញ៉ាំអាហារ ធ្វើដូច្នេះដើម្បីបន្ថយចំណង់អាហារ ហើយលោកអ្នកនឹងមានរាងស្អាត និងស្បែកស្អាតដូចចិត្តប្រាថ្នា។ បូកផ្សំជាមួយនឹងលំហាត់ប្រាណជាទៀងទាត់ រឹតតែជួយបន្កើនប្រសិទ្ធបានយ៉ាងរហ័ស។

    ជាការពិត ទឹកដោះគោជូរសម្បូរទៅសារធាតុចញ្ចឹមជាច្រើនមុខជាពិសេសនោះគឺ៖ កាល់ស្យូម វីតាមីនD វីតាមីនC ព្រមទាំងជួយសម្រួលដល់រំលាយអាហារ និងការបន្ទោរបង់បានទៀងទាត់ទៀតផង។ ចំណែកឯគ្រាប់ជីវិញវាក៏សម្បូរទៅដោយសារធាតុសរសៃ និងវីតាមីនជាច្រើនមុខទៀត ដែលវាមានគុណប្រយោជន៍ចំពោះប្រព័ន្ធរំលាយអាហារ ជាពិសេសវាអាចកាត់បន្ថយចំណង់អាហាររបស់អ្នកបាន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV