*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

១០០ភាគរយមានប្រសិទ្ធភាពបើអ្នកចង់បានសក់វែងក្រាស់ឃ្មឹក

  • សក់គឺជាផ្នែកមួយក្នុងការជួយលើកកម្ពស់សម្រស់ឲ្យកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។

    .

    បញ្ហាមានសក់ស្តើង សក់ខ្លី គឺជាកង្វល់របស់មនុស្សគ្រប់ៗគ្នា ពីព្រោះមិនថាអ្នកជ្រើសរើសស្តាយម៉ូដសក់បែបណាទេ សក់របស់អ្នកមើលទៅស្តើង និងមិនស្រួលក្នុង តុបតែងសោះ។ ជារឿងធម្មតាទៅហើយ សម្រាប់សុខភាពសក់ដែលវាអាចបណ្តាលមកពីការថែទាំ ឬផលប៉ះពាល់នានាក្នុងការរស់នៅប្រចាំថ្ងៃ តែវាមិនមែនជារឿងដែលអ្នកត្រូវព្រួយបារម្ភខ្លាំងនោះទេ។

    ប្រសិនបើអ្នកពិតជាចង់បានសក់វែងយ៉ាងស្រស់ស្អាតមែន មិនចាំបាច់ទៅណាឆ្ងាយទេ សូមត្រៀមប៊ិក និង ក្រដាស ហើយកត់រូបមន្តខាងក្រោមនេះ។

    អប់សក់ជាមួយប្រទាលកន្ទុយក្រពើ៖ កាត់ប្រទាលកន្ទុយក្រពើពីរ ឬបីសន្លឹក ហើយ ចិតសំបកអោយស្អាត រួចច្របាច់ ឬយកស្លាបព្រាកិនរហូតដល់ម៉ដ្ឋច្រោះយកទឹក។ សូមយកទឹករបស់វាទៅម៉ាស្ស៉ានៅគល់សក់ដើម្បីអោយជ្រាបចូលក្នុងឬសសក់។ ទុកចោលពីរម៉ោង ឬបើអ្នកខ្ជិលលាងសក់អាចទុកមួយយប់ចាំលាងសម្អាតនៅព្រឹកក៏បានដោយមិនដាច់កក់សាប៊ូទេ។

    លាងសក់ជាមួយនឹងទឹកខ្មេះប៉ោម៖ កក់សក់របស់អ្នកអោយស្អាត ហើយជំនួសដោយការប្រើក្រែមបន្ទន់សក់ អ្នកត្រូវប្រើទឹកខ្មេះប៉ោមវិញ។ មិនបាច់លាងចេញទេព្រោះទឹកខ្មេះប៉ោមគ្មានក្លិនផ្សារដូចទឹកខ្មេះធម្មតាឡើយ។

    បន្ថែមប្រ៉ូតេអ៊ីនដល់ស្បែកក្បាលដោយពងទា៖ យកពងទាពីរគ្រាប់ ដោយគោះយកតែផ្នែកស និងវ៉ៃអោយបែក ហើយយកទៅម៉ាស្ស៉ាស្បែកក្បាល។ ដើម្បីអោយកាន់តែមានប្រសិទ្ធភាពអ្នកអាចរុំសក់ជាមួយនឹងមួកផ្លាស្ទិកប្រហែលជា២០នាទី បន្ទាប់មកលាងចេញជាមួយទឹកធម្មតា៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV