*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អ្នកគ្រូ ស៊ីផូ៖ វិធីញ៉ាំផ្លែចេក១ថ្ងៃ២ផ្លែ បានជួយគាត់ពីជំងឺក្រពះពិតមែន

  • អ្នកគ្រូ ស៊ីផូ រស់នៅភូមិព្រៃដាច់ខេត្តបាត់ដំបង គាត់បានប្រាប់ថា វិធីញ៉ាំផ្លែចេក១ថ្ងៃ២ផ្លែ បានជួយគាត់ពីជំងឺក្រពះពិតមែន!

    អ្នកគ្រូ ស៊ីផូ គឺជាប្រធានអង្គការកុមារកំព្រាដើម្បីក្មេងកម្ពុជា ដែលស្ថិតនៅភូមិព្រៃដាច់ ឃុំអូរតាគី ខេត្តបាត់ដំបង គាត់បានបង្ហើបប្រាប់ថា កាលដើមឡើយ គាត់ឈឺក្រពះ ចុកឆ្អល់ពិបាកទ្រាំណាស់ ហើយក្រោយមកគាត់បានរកឃើញព័ត៌មានមួយដែលគេនិយាយពីការញុាំចេកព្យាបាលក្រពះ ។

    ថ្ងៃទី១មួយគាត់សាកល្បងញុាំចេកខ្ចីនៅពេលព្រឹក ស្រាប់តែមានអារម្មណ៍ថា អាការៈឈឺក្រពះដូចជារៀងធូរស្រាល ហើយគាត់ក៏បន្តធ្វើដដែលៗជាប់គ្នារយៈពេល១ខែក៏បានផលពិតៗ។

    ដូច្នេះនៅថ្ងៃនេះ Yourhealthkh.com ​ចង់លាតត្រដាង​វិធីបរិភោគចេក ១ថ្ងៃ ២ផ្លែបានជួយអ្វីខ្លះដល់អ្នក!

    ចេកគឺជាដំណាំដែលមានតម្លៃទី៤ទូទាំងពិភពលោក ហើយត្រូវបានគេដាំហោចណាស់នៅក្នុង១០៧ប្រទេសដែរ។ ដើម្បីសុខភាពល្អ ជាទូទៅក្នុងមួយថ្ងៃ មនុស្សម្នាក់ត្រូវការប៉ូតាស្យូមចំនួន៣៥០០ទៅ៤៧០០មីលីក្រាម។ ឯចេកចំនួនពីរផ្លែ អាចផ្ដល់ប៉ូតាស្យូមដល់ទៅ៩០០មីលីក្រាមឯណោះ។

    ២.ជំនួយសម្ពាធឈាម និងបេះដូង

    មនុស្សភាគច្រើនទទួលទានសូដ្យូមច្រើនជាងប៉ូតាស្យូម ដែលនេះបណ្ដាលឲ្យចំនួនប៉ូតាស្យូម និងសូដ្យូមមិនស្មើគ្នា ហើយធ្វើឲ្យសម្ពាធឈាម មានបញ្ហា។ ការទទួលទានចេកចំនួន២ផ្លែក្នុងមួយថ្ងៃ វានឹងជួយកាត់បន្ថយបញ្ហានេះ

    ៣.កាត់បន្ថយហានិភ័យនៃជំងឺមហារីក

    ចេក មានផ្ទុកវីតាមីនC ដែលជាភ្នាក់ងារសំខាន់ក្នុងការប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចធ្វើឲ្យយើងកើតជំងឺមហារីក។ ម្យ៉ាងទៀត ជាតិសរសៃហ្វាយបឺរ (Fiber) ដែលមាននៅក្នុងចេក ក៏អាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីកពោះវៀនធំផងដែរ។

    ៤.បំបាត់ការឈឺក្រពះ

    ចេកអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ប៉ូតាស្យូម និងជាតិហ្វាយបឺរដែលមាននៅក្នុងចេក វានឹងទៅជួយផ្លាស់ទីអាហារទៅក្នុងបំពង់រំលាយអាហារ។ ហេតុនេះហើយ ទើបអ្នកដែលឈឺក្រពះត្រូវញ៉ាំចេកឲ្យបានច្រើន។

    ៥.ផ្ទុកជាតិស្ករជិត៣០ក្រាម

    ជាតិស្ករដែលនៅក្នុងចេកនោះ អ្នកមិនអាចរកបាននៅក្នុងប្រភេទផ្លែឈើដទៃទៀតនោះទេ។

    តែមិនគួរញ៉ាំ២ផ្លែ ចំពោះអ្នកដែលប្រើប្រាស់ថ្នាំលើសឈាមឈ្មោះ បេតាប្លក់ឃឺរ (Beta Blocker ជាថ្នាំបញ្ចុះសម្ពាធឈាម និងជំងឺបេះដូង) មិនគួរញ៉ាំចេកមួយថ្ងៃ២ផ្លែឡើយ ព្រោះថាវាមានប្រតិកម្មជាមួយនឹងអាហារណាដែលផ្ទុកជាតិសូដ្យូមច្រើន។

    ចេកមិនត្រូវបានគេរាប់ចូលទៅក្នុងប្រភេទអាហារគ្រោះថ្នាក់នោះទេ អ្នកអាចញ៉ាំចេក៧ ឬ៨ផ្លៃក្នុងមួយថ្ងៃក៏បាន បើសិនអ្នកចង់ ដើម្បីក្រេបយកសារធាតុប៉ូតាស្យូម។ បើសិនអ្នកជាមនុស្សមានសុខភាពល្អធម្មតា អ្នកអាចញ៉ាំចេកទៅតាមចំណង់របស់អ្នកបាន ប៉ុន្ដែជាការល្អនោះ គឺ២ផ្លែក្នុងមួយថ្ងៃ គឺសមល្មមហើយ។

    ដោយ៖ក្លាំពូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV