*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ក្បួនទាំង៣យ៉ាង ដែលព្យាបាលក្អកយ៉ាងពូកែស័ក្កិសិទ្ធ

  • ក្អក​គឺ​ជា​វិធី​មួយ​ដែល​រាង​កាយ​បញ្ចេញ​​ដើម្បី​កម្ចាត់​ចោល​សារធាតុ​ដែល​នាំ​ឲ្យ​រមាស់ ​ឬ​ដែល​ធ្វើ​ឲ្យ​រលាក។ នៅ​ពេល​ដែល​មាន​អ្វី​មួយ​ធ្វើ​ឲ្យ​រមាស់​នៅ​ក្នុង​បំពង់​ក ឬ​នៅ​ក្នុង​ផ្លូវ​ដង្ហើម ប្រព័ន្ធ​ប្រសាទ​នឹង​បញ្ជូន​ព័ត៌មាន​ដល់​ខួរ​ក្បាល​ឲ្យ​ធ្វើ​ការ​កន្ត្រាក់​សាច់ដុំ​នៅ​ត្រង់​ពោះ និង​ទ្រូង​របស់​យើង​​ដើម្បី​បញ្ចេញ​សារធាតុ​នោះ​ចេញ​មក​ក្រៅ។ ការ​ក្អក គឺ​ជា​រេផ្លេច​មួយ​ដ៏​សំខាន់​ដើម្បី​ការ​ពារ​រាង​កាយ​យើង​​ពី សារធាតុ​បង្ក​ឲ្យ​រមាស់​ដូច​ជា ស្លេស្ម ផ្សែង និង សារធាតុ​បង្ក​អាលាក់ហ្ស៊ី ​ដូច​ជា ធូលី លំអង​ផ្កា​ និង ​ផ្សិត ជាដើម។ សម្រាប់ប្រធានបទរបស់យើងខ្ញុំពេលនេះវិញគឺជារូបមន្តព្យាបាលក្អកពីបញ្ហាស្លេស្មយ៉ាងពូកែតែម្តង។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទឹកឃ្មុំ និង សម្បកក្រូច៖ ចិត​សម្បក​ក្រូចជា​បន្ទះៗ​ដាក់​ក្នុង​ចាន បន្ទាប់មក​ចាក់​ទឹកឃ្មុំ​ចូល និង​ច្របល់​ឱ្យ​ជ្រាប​សព្វ​ចូលគ្នា។ បន្ទាប់មក​ទៀត​ដាក់​វា​ចំហុយ ឬ​ដាក់​ចូល​ក្នុង​ឆ្នាំង​ដុត​កម្តៅ​រយៈពេល​ប្រហែល ១០ ទៅ ១៥នាទី ​រហូត​ដល់​ទទួល​បាន​ល្បាយ​ខាប់។ ទុក​វា​ឱ្យ​ត្រជាក់ ទទួលទាន​ឱ្យ​បាន ២ ទៅ ៣ដង​ក្នុង​មួយ​ថ្ងៃ ញ៉ាំ១ម្តង ១-២ស្លាបព្រាបាយ។ ពេល​ញ៉ាំ​រួច អ្នក​អាច​ដាក់​អំបិល​បន្តិច​មួយ​មាត់ រង់ចាំ ៥វិនាទី​សឹម​លេប​ចូល​សន្សឹមៗ​ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺ​បំពង់ក រមាស់​ក ស្អក​ក ជាពិសេស​អាការៈ​ក្អក។

    ត្រួយ​អំពិល ក្រូចឆ្មា និង ខ្ញី៖ យក​ត្រួយ​អំពិល ៣បាច់​លាយ​ជាមួយ​ចំណិត​ខ្ញី រួច​ចាក់​ទឹក​ចូល ២ពែង បន្ទាប់មក​ដាំ​វា​រយៈពេល ៣០នាទី ឬ​រហូតដល់​ទឹក​ក្នុង​ឆ្នាំង​សល់​ប្រហែល ១ពែង។ បន្ថែម​ទឹក​ប្រហែល​កន្លះ​ពែង​ចូល ហើយ​បន្ត​រម្ងាស់​រហូត​ដល់​ទទួល​បានល្បាយ​ខាប់។ ច្របាច់​ក្រូច ៥ផ្លែ​ដាក់​ចូល រួច​កូរ​ឱ្យ​សព្វ​ស្មើ​សាច់គ្នា។ ចំពោះវិធីប្រើវិញគឺ មនុស្សជំទង់​ពិសារ ៤ដង​ក្នុង​មួយ​ថ្ងៃ ម្តង១ស្លាបព្រាបាយ។ រីឯក្មេង​ក៏​ញ៉ាំ ៤ដង​ដែរ​ក្នុង​មួយ​ថ្ងៃ តែ​ពិសារ​ម្តង ១ស្លាបព្រាកាហ្វេ។ ល្បាយ​នេះ​គួរ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក។

    ខ្ទឹម​ស៖ ចិត​សម្បក​ខ្ទឹមស ២ ទៅ ៣ក្លែប​ដាក់​ចូល​ក្នុង​កែវ​តូច​មួយ ដាក់​ស្ករ​ចូល ១ស្លាបព្រាបាយ និង​ទឹក​កន្លះ​ពែង។ ដាំ​រយៈពេល​ប្រហែល ១៥នាទី​រួច​លើក​ចុះ។ រង់ចាំ​ឱ្យ​វា​ក្តៅអ៊ុនៗ​សឹម​ទទួលទាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិសារ ២-៣ដង​ក្នុង​មួយ​ថ្ងៃ ក្រោយ​មួយ​សប្តាហ៍ ក្អក​នឹង​បាត់​ទាំងស្រុង។ មនុស្សធំ​ក៏​អាច​ប្រើ​វិធី​នេះ​បាន​ដែរ តែ​ត្រូវការ​ខ្ទឹមស​ពី ៧-៨ក្លែប និង​ស្ករស ២ស្លាបព្រាបាយ។

    ដោយឡែក សម្រាប់អ្នកដែលមានបញ្ហាក្អកដែលបណ្តាលមកពីជម្ងឺផ្សេងៗ សូមលោកអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីបញ្ចៀសបញ្ហាធ្ងន់ធ្ងរដែលអាចកើតឡើង៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV