*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ញ៉ាំភេសជ្ជៈនេះមុនចូលគេងចាំមើលអ្នកភ្ញាក់ផ្អើលអត់!

  • មុន​ពេល​ចូល​គេង បើអ្នកបានទទួលទានភេសជ្ជៈខាងក្រោមនេះ នោះអ្នកពិតជានឹងទទួលបាននូវរាងកាយ ​រឹងមាំ ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ឲ្យ​ស្រក​ទម្ងន់ និង​ទទួល​បាន​ស្បែក​ស្អាត​ជាង​វ័យ។

    តើភេសជ្ជៈទាំងនោះមានអ្វីខ្លះ?

    ទឹកឃ្មុំ​ក្រូចឆ្មារ៖ ក្រៅ​ពី​មាន​ប្រសិទ្ធភាព​បន្សាប​ជាតិ​ពុល​និង​ជួយ​ដល់​មុខងារ​ថ្លើមហើយ ភេសជ្ជៈនេះ​ក៏​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត ហើយ​ស្រក​ទម្ងន់​បាន​ ដោយ​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ក្រូចឆ្មារ​​មាន​វីតាមីន​ជា​ច្រើន ខណៈ​ដែល​ទឹក​ឃ្មុំ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និងជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ​ផង​ដែរ មួយ​ទៀត​គឺ​ដុត​ខ្លាញ់​លើស។

    ទឹក​ផ្លែប៉ោម៖ ​ផ្លែប៉ោម​មាន​ផ្ទុក​ត្រឹម ៧០ ទៅ ៨០ កាឡូរី តែ​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​មិន​មាន​ផ្ទុក​នូវ​ខ្លាញ់​លើស​នោះ​ទេ។ ដូច្នេះ​ការ​ទទួល​ទាន​ទឹក​ផ្លែប៉ោម​ស្រស់​មុន​ចូល​គេង គឺ​ត្រូវ​បាន​គេ​រាប់​ថា ជា​វិធី​សម្រក​ខ្លាញ់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    ទឹក​ក្រូចថ្លុង​និង​ខ្ញី៖ ​លាយ​ទឹក​ក្រូចថ្លុង​ជាមួយ​នឹង​ចំណិត​ខ្ញី ធ្វើអោយវា​មាន​ទាំង​វីតាមីន C សារធាតុ​រ៉ែ​សំខាន់ៗ និង​សារធាតុ​បំបាត់​ជាតិ​ខ្លាញ់​លើស ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ក៏​កាត់​បន្ថយ​ស្រ្តេស​ថែម​ទៀត។

    តែ​ខ្ញី៖ ​តែ​ខ្ញី ​ក្រៅ​ពី​ជួយ​ការពារ​ជំងឺ​ផ្តាសាយ ហៀរសំបោរ និង​ជួយ​ឲ្យ​គេង​លក់​ស្រួល ជាង​នេះ​វា​ក៏​គាំទ្រ​ពេញ​ទំហឹង​ដល់​ការ​ស្រក​ទម្ងន់​ផង​ដែរ ​ព្រោះ​វា​អាច​បន្សុទ្ធ​នៅ​ការ​កម្ចាត់​ខ្លាញ់​លើស​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ល្អ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV