*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ភេសជ្ជៈវេទមន្ត៦ប្រភេទជួយស្បែកសបែបស៊ីជម្ពូ គ្មានអុជខ្មៅ

  • ភេសជ្ជៈ​ទាំង​អស់​នេះ ​សុទ្ធ​តែ​ងាយ​ស្រួល​ផឹក ​និង​អាច​និយាយ​បាន​ថា ​ជា​ភេសជ្ជៈ​វេទមន្ត​ដែល​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព ​ហើយ​​ស្រស់​ស្អាត​​ចេញ​ពី​ខាង​ក្នុង​និង​ខាង​ក្រៅ​តែ​ម្តង។ ​​​​

    ទឹក​ផ្លែ​ទទឹម៖ ​​ទឹក​ផ្លែ​ទទឹម​​ ​ជា​ភេសជ្ជៈ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​អ្នក​អាច​ផឹក​បាន​រាល់​ថ្ងៃ។ ​​​នៅ​​ពេល​ផឹក​ទៀង​ទាត់​ជា​ប្រចាំ​ថ្ងៃ ​វា​នឹង​ជួយ​ការពារ​សម្រស់​មិន​ងាយ​ចាស់ ស្បែក​ភ្លឺ​ចែង​ចាំង និង​មើល​ទៅ​ក្មេង​វ័យ។

    ​​ទឹក​ការ៉ុត៖ ទឺក​ការ៉ុត​សម្បូរ​ដោយ​បេតា​ការ៉ូទែន ​ដែល​ជា​​គ្រឿង​ផ្សំ​សកម្ម​ជួយ​ស្បែក​ឲ្យ​​ភ្លឺ​ថ្លា​ស្មើ​គ្នា និង​មាន​សុខភាព​ល្អ​។ ​បន្ថែម​ពី​នេះ ​​វា​សម្បូរ​ដោយបរិមាណ​វីតាមីន A ​ច្រើន​លើស​លុប ​ព្រម​ទាំង​មាន​ប្រសិទ្ធភាព​ការពារ​​ភាព​ចាស់​មុន​អាយុ​ និង​ស្នាម​ជ្រី​វ​ជ្រួញ​បាន​ថែម​ទៀត។ ដូច្នេះ ​អ្នក​គួរ​ផឹក​ទឹក​ការ៉ុត​ឲ្យ​បាន​រាល់​ថ្ងៃ ​ដើម្បី​ទទួល​បាន​ស្បែក​​​ស្អាត ​និង​ស​បែប​ស៊ី​ជម្ពូ​ចេញ​ពី​ខាង​ក្នុង​។

    ​តែ​បៃ​តង៖ ភេសជ្ជៈវេទមន្ត៦ប្រភេទជួយស្បែកសបែបស៊ីជម្ពូ គ្មានអុជខ្មៅ ជឿជាក់តាំងពីផឹកលើកដំបូង។ តែ​បៃ​តង គឺ​ជា​ភេសជ្ជៈ​ដ៏​មាន​គុណ​សម្បត្តិ​សម្រាប់​សុខភាព​មនុស្ស​ស្រី។ ​ផឹក​តែ​បៃ​តង​ដោយ​មិន​ដាក់​ស្ករ ​គឺ​ល្អ​សម្រាប់​សុខភាព​រាង​កាយ ហើយ​លើស​ពី​នេះ ​តែ​បៃ​តង​ក៏​មាន​សមាសធាតុ​ការពារ​ស្បែក​ពី​កាំ​រស្មី UV ​​កាត់​បន្ថយ​ស្បែក​កុំ​ឲ្យ​រោល​រលាក និង​ក្រហម​បាន​ដែរ។

    អាល់ម៉ុន​ទឹក​ដោះ​គោ៖ អាល់​ម៉ុន​ទឹក​ដោះ​គោ ​សម្បូរ​ដោយ​វីតាមីន B2 ​និង B3 ​ដែល​វីតាមីន​ទាំង​ពីរ​នេះ​ចូល​រួម​ជួយ​ស្បែក​មនុស្ស​ស្រី​ប្រែ​ជា​ទន់​រលោង គួរ​ឲ្យ​ចង់​ប៉ះ។ ​ភេសជ្ជៈ​នេះ​អ្នក​អាច​ផឹក​រាល់​ថ្ងៃ​បាន ​ដើម្បី​សុខភាព​កាន់​តែ​​ប្រសើរ មាន​រស្មី ​និង​​ភ្លឺ​ចែង​ចាំង​ជាង​មុន។

    ទឹក​សណ្តែក​សៀង៖ ​ទឹក​សណ្តែក​សៀង ​មិន​ត្រឹម​ជួយ​​រក្សា​ឆ្អឹង​ឲ្យ​រឹង​មាំ​នោះ​ទេ ​តែ​ក៏​ជួយ​ស្បែក​ស្រ្តី​ឲ្យ​ទន់​រលោង​​ផង​ដែរ។ ​ក្រៅ​ពី​នេះ ​ទឹក​សណ្តែក​សៀង​ក៏​ទប់​ស្កាត់​ស្នាម​ជ្រី​ជ្រួញ និង​រក្សា​ខូឡាជែន​​ឲ្យ​ស្ថិត​ស្ថេរ​ក្នុង​ស្រទាប់​ស្បែក​បាន​ទៀត​ផង។

    ​ស្រា​ក្រហម៖ តាំង​ពី​បុរាណ​កាល​មក ​ស្រា​ក្រហម​ត្រូវ​បាន​គេ​ទទួល​ស្គាល់​និ​ង​ពេញ​និយម​បំ​​ផុត​ថា​អាច​​បំ​ប៉ន​សុខភាព ស្បែក​បាន។ ​នេះ​​ដោយសារ​ស្រា​ក្រហម​ផ្ទុក​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ ជួយ​ស្បែក​​មិន​ឲ្យ​​ខូច​ខាត​ដោយ​ពន្លឺ​ព្រះ​អាទិត្យ រួម​ទាំង​ស្នាម​ជ្រួញ​បាន​ទៀត​ផង៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV