*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

លោក​ជំទាវ ឱ វណ្ឌ​ឌី​ន ៖ អំពាវនាវ​ឲ្យ​ង​ប្អូន​កាត់​បន្ថយ​ការ​ជួបជុំ ករណី​ចាំបាច់​ត្រូវ​អនុវត្ត​រក្សា​គម្លាត បុគ្គល​ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ

  • ​គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានសរុប ៣០០ នាក់(ស្ដ្រី៦០នាក់ បុរស២៤០នាក់)។ ក្នុងនោះក៏មានអ្នកព្យាបាលជាសះស្បើយមានសរុប ២៨៨ នាក់ផងដែរ។ ខណៈនៅអ្នកឆ្លងចំនួន ១២ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ដិភាពខ្មែរ-សូវៀត។

    យ៉ាងណាមិញថ្មីៗនេះ លោក​ជំទាវ ឱ វណ្ឌ​ឌី​ន បានឲ្យសារព័ត៍មានក្នុងស្រុកមួយដឹងនៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះក្រសួងសុខាភិបាបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតថា ក្នុងការហាមមិនអនុញ្ញាតឲ្យមានកម្មពិធីប្រមូលផ្តុំដែលមានមនុស្សច្រើន ។

    លោកជំទាវបានបន្តឲ្យដឹងទៀតថា «ក្រសួង​តែង​តែង​អំពាវនាវ​ឲ្យ​ង​ប្អូន​កាត់​បន្ថយ​ការ​ជួបជុំ​ឲ្យ​បាន​អតិ​តប្បរ​មា​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់ មានការ​ជួបជុំ​គ្នា​ត្រូវ​អនុវត្ត​រក្សា​គម្លាត បុគ្គល​ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ និង​អនុវត្ត​វិធានការ​សុខាភិបាល​» ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ថា​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​ដែល​មានការ​ជួបជុំ​មាន​មនុស្ស គ្នា​ច្រើន​បាន​មាន​ច្រើន​ជា បន្តបន្ទាប់ ៕

    អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា បើសិន​ក្នុង​ករណី​ចាំបាច់​បំផុត ​អ្នក​ដែល​ចូ​ល​រួម​ក្នុង​ពិធី​ត្រូវ​អនុវត្ត​ដូច​ជា បាញ់​អា​ល់​កុ​ល ជែ​ល ស្ទង់​កំ​ដៅ និង​ពាក់​ម៉ាស់ ដែល​ជា​វិធានការ​របស់​ក្រសួងសុខាភិបាល​បាន​ដាក់​ចេញ ។

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV