*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

យកខ្ញីមកធ្វើបែបនេះស្នាមអុជខ្មៅលើមុខអាចបំបាត់បានស្អាតល្អហួសការស្មាន

  • អ្នកណាក៏ស្គាល់មើមខ្ញីដែរ ក៏ប៉ុន្តែចំពោះគុណប្រយោជន៍របស់វាវិញប្រហែលជាមិនទាន់ដឹងអស់នោះទេ។ ក្រៅពីមានសមត្ថភាពអាចជួយព្យាបាលជំងឺផ្តាសាយ ខ្ញី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកម្ចាត់បញ្ហាស្បែកច្រើនយ៉ាង ជាពិសេសស្បែកមានស្នាមអុជខ្មៅដោយសារតែភាពចាស់។ ខាងក្រោមនេះគឺជារូបមន្តងាយៗ ៣យ៉ាងដែលអាចកម្ចាត់ស្នាមអុជខ្មៅពូកែលើសពីការស្មាន។

    ខ្ញី និងប្រទាលកន្ទុយក្រពើ៖ អ្នកត្រូវយកទឹកខ្ញី និងទឹកប្រទាល់កន្ទុយក្រពើ ក្នុងបរិមាណស្មើគ្នាលាយបញ្ចូលគ្នាឲ្យសព្វល្អ។ បន្ទាប់មកប្រើសំឡីកប្បាស ជ្រលក់ក្នុងល្បាយនេះ រួចយកមកជូតនៅលើតំបន់ដែលមានស្នាមខ្មៅ។ រងចាំរយ:ពេល ២០នាទីទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ហើយអ្នកត្រូវព្យាយាមអនុវត្ត ៣ដងក្នុងមួយសប្តាហ៍ទើបឆាប់បានផល។

    ខ្ញី និងទឹកក្រូចឆ្មារ៖ ប្រើម្សៅខ្ញីមួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ ឲ្យក្លាយជាល្បាយសាច់មួយ។ ចាប់ផ្តើមលាបនៅលើផ្ទៃមុខរយ:ពេល ៣០នាទី បន្ទាប់មកលាងជម្រេះចេញជាមួយនឹងទឹកត្រជាក់ធម្មតា។ ក្នុងមួយសប្តាហ៍អនុវត្តឲ្យបាន ៣ដង ស្នាមអុជខ្មៅក៏បាន មុនក៏បានដែរ។

    ខ្ញី និងទឹកឃ្មុំ៖ លាយម្សៅខ្ញីមួយស្លាបព្រា ជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាដូចគ្នា។ បន្ទាប់មកលាបនៅលើផ្ទៃមុខ ជាពិសេសកន្លែងដែលកើតមានបញ្ហា រយ:ពេល ១៥ ទៅ ២០នាទី ទើបលាងសម្អាតចេញដោយប្រើទឹកក្តៅឧណ្ឌៗ។ អ្នកគួរតែអនុវត្តរូបមន្តមួយនេះយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ដើម្បីឆាប់ទទួលបានផល៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV