*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទម្លាយអាថ៌កំបាំងទឹកថ្នាំបំបាត់ក្លិនមាត់ដ៏មានប្រសិទ្ធភាព

  • ទោះជា​បញ្ហា​ធុំក្លិន​មាត់​អាក្រក់មិន​បាន​ប៉ះពាល់​​សុខភាព​ធ្ងន់ធ្ងរមែន​តែ​វា​ធ្វើឱ្យយើងខ្មាសគេពេលហាស្តីនិយាយម្តងៗ។ អ្នកខ្លះបានប្រើទឹកថ្នាំខ្ពុរមាត់ហើយ តែនៅតែមិនបាត់ធំក្លិនមាត់ដដែល។ បើអញ្ចឹងអ្នកគួរតែសាកមកប្រើរូបមន្តនេះវិញទៅមើល ដោយធានាថាវានឹងជួយអោយ​ខ្យល់​ដង្ហើម​ស្រស់ស្រាយ។

    អ្វីដែលអ្នកត្រូវការមានដូចជា ស្លឹក​ត្របែកស្រស់៣០សន្លឹក និង អំបិល ២ស្លាបព្រាបាយប៉ុណ្ណោះ។ វិធីធ្វើគឺគ្រាន់តែអ្នកដាក់​លាងស្លឹកត្របែកអោយស្អាត បន្ទាប់មកយកវាទៅដាក់ដាំហើយរោយអំបិលចូលប៉ុណ្ណោះ។ សូមដាំវា​រហូតដល់​ពុះ​រយៈពេល ១០ នាទី ចាំទុក​​ឱ្យ​ត្រជាក់ និង​ច្រក​ដាក់​ដប​រក្សាទុក​ក្នុង​ទូរទឹកកក។ សូមខ្ពុរ​ទឹក​ស្លឹក​ត្របែក​នេះ​ឱ្យ​បាន ៣ ទៅ ៤ ដង​ក្នុង​មួយ​ថ្ងៃគឺក្រោយ​អាហារ មុន​ចូល​គេង និង​ក្រោយ​ពេល​ភ្ញាក់ពីគេង។

    ក្រៅពីរូបមន្តនេះអ្នក​គួរ​រក្សា​ទម្លាប់​ដុស​សម្អាត​ធ្មេញ​របស់​អ្នក​ឱ្យ​បាន​ទៀងទាត់ ២ដង​ក្នុង​មួយ​ថ្ងៃ។ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ អ្នក​គួរ​តែផឹក​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​ឱ្យ​មាត់​មាន​សំណើម កាត់បន្ថយ​ក្លិន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV