*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បន្ថែមសំណើម កាត់បន្ថយរមាស់ស្បែក បើយកប្រេងដូងមកធ្វើបែបនេះ

  • ប្រេងដូង ជាគ្រឿងផ្សំធម្មជាតិមួយ ដែលស្ត្រីភាគច្រើនតែងតែជឿជាក់យកមកប្រើប្រាស់តាំងពីបុរាណកាលមក រហូតដល់ឥឡូវនេះ ជាពិសេសត្រូវបាននិយមយកមកអនុវត្តក្នុងការព្យាបាលលើផ្នែកសម្រស់ផ្សេងៗគ្នា។ បន្ថែមពីលើសមត្ថភាពចិញ្ចឹមសក់ និងរោមភ្នែក សារធាតុក្នុងប្រេងដូងក៏អាចជួយអ្នកឱ្យស្បែកស្រស់ថ្លា រលោង និងមានសំណើមផងដែរ។ ទាំងនេះជាសារប្រយោជន៍ ២ យ៉ាង ដែលទទួលបានពីប្រេងដូង។

    ជួយស្បែកឲ្យមានសំណើម៖ ការលាបប្រេងដូងដោយផ្ទាល់ទៅលើស្បែកគឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការជួយរក្សាសំណើមនៅក្នុងស្បែករបស់អ្នក។ សារធាតុ Ceramides  ក្នុងប្រេងដូងត្រូវបានគេស្គាល់ថា ជាអាស៊ីត Linoleic ដែលមានសមត្ថភាពជួយពង្រឹងរបាំងស្បែក និងកំណត់ការបាត់បង់ជាតិទឹក។ មិនតែប៉ុណ្ណោះ ប្រេងដូងក៏ល្អសម្រាប់អ្នកដែលមានជំងឺត្រអក ឬស្បែកស្ងួតរ៉ាំរ៉ៃទៀតផង។

    ជួយកាត់បន្ថយការរមាស់ស្បែក៖ ប្រេងដូងមានសមត្ថភាពកាត់បន្ថយការរលាក ក្រហម និងរមាស់ ដោយសារសមាសធាតុអាស៊ីត Lauric របស់វា ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងប្រឆាំងនឹងផ្សិតស្រាលៗ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលមានស្បែកងាយកើតមុន អ្នកគួរតែពិចារណាប្រើព្រោះវាអាចជួយកុំឲ្យស្ទះរន្ធញើសបានយ៉ាងងាយ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV