*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

សក់សំពោងបែកចុងប្រែក្លាយជាទន់រលោងស្រស់ស្អាតបើយកទឹកដូងមកធ្វើបែបនេះ

  • ទឹកដូងជា​អំណោយ​ធម្មជាតិ​ដែល​មាន​ជាតិ​ស្ករ​ទាប និង​មានគុណ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ។ ក្រៅពី​អត្ថប្រយោជន៍ផ្នែកសុខភាពហើយ ទឹកដូង​ក៏ជួយដល់​ការ​ថែរក្សា​ធ្មេញ ​ការ​លូតលាស់​សក់ថែមទៀត។ ទឹកដូង គឺជា​សមាសធាតុ​ថែរក្សា​សក់​ដ៏​ល្អ ដែល​ជួយ​ចិញ្ចឹម និង​ធ្វើ​ឱ្យ​សក់​របស់​អ្នកមាន​សុខភាព​ល្អ ។ វា​ក៏​ជួយ​ដោះស្រាយ​បញ្ហា​ដូច​ជា​សក់​ជ្រុះ​ផង​ដែរ ។ នៅពេលនេះយើងខ្ញុំនឹងបង្ហាញប្រិយមិត្តពីរបៀបប្រើប្រាស់ទឹកដូងដើម្បីជួយដល់សក់អោយកាន់តែស្រស់ស្អាត។

    ប្រើទឹកដូងផ្តល់​សំណើម​ដល់​សក់៖ សូមប្រើ​ទឹកដូងដើម្បី​ផ្តល់​សំណើម​ដល់​សក់ និង​ស្បែក​ក្បាល​របស់​អ្នក ដោយយក​ទឹកដូង​ស្រស់​កន្លះ​ពែង ហើយ​ចាប់ផ្តើម​ម៉ាស្សា​វា​ទៅ​លើ​ស្បែក​ក្បាល​របស់​អ្នក ។ ម៉ាស្សា​ស្បែក​ក្បាល​របស់​អ្នក​ប្រហែល ៥ នាទី​រហូត​ទាល់តែ​វា​សើម​ជោគ​។ទុក​វា​ចោល​រយៈពេល ២០​នាទី ។ អ្នក​អាច​រុំ​សក់​របស់​អ្នក​ដោយ​កន្សែង​ក្តៅ​ដើម្បី​ឱ្យ​វា​ជ្រាប​ចូល​កាន់តែ​ជ្រៅ​។ លាង​សក់​របស់​អ្នក​ជាមួយ​ជាមួយនឹង​ទឹក​ក្តៅ​ឧ​ណ្ហៗ​។

    ប្រើទឹកដូងធ្វើអោយសក់ទន់៖ លាយទឹកឃ្មុំ១ស្លាបព្រាបាយ ជាមួយទឹកដូងស្រស់១កែវ ហើយយកវាទៅម៉ាស្ស៉ាលើសរសៃសក់ និង ស្បែកក្បាលទុក​ចោល​ប្រហែល ២០ នាទីចាំលាងជាមួយទឹកស្អាត។ ទឹកឃ្មុំនិងទឹកដូងគឺជា​សារធាតុ​រំញោច ដែល​ជួយ​រក្សា​សំណើម​ដល់​សក់​របស់​អ្នក ដោយ​ធ្វើ​ឱ្យ​វា​មាន​សភាព​ទន់ ​ មាន​សុខភាព​ល្អ​និង​មិន​មានការ​ខូចខាត​។

    ព្យាបាលសក់បែកចុង៖ យក​ទឹកដូង​លាង​ជាមួយនឹង​សាច់ប្រទាល​កន្ទុយក្រពើ រួច​យក​មក​លាប​លើ​សក់ ៣០​នាទី មុន​នឹង​លាង​ចេញ​ដោយ​ប្រើ​សាប៊ូ និង​ទឹក​ក្តៅ​ឧ​ណ្ហ​ៗ។​ រូបមន្ត​នេះ ផ្តល់​សំណើម​យ៉ាង​ខ្លាំង​ដែល​នឹង​ធ្វើ​ឱ្យ​សក់​របស់​អ្នកមាន​ភាព​ទន់​រលោង និង​អាច​គ្រប់គ្រង​បាន​។ វា​ជួយ​កាត់​បន្ថយ​ការ​បែក​ចុង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV