*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អ្នកមានជម្ងឺលើសឈាមនឹងមិនងាយធ្វើទុក្ខទេបើធ្វើរឿង៣យ៉ាងនេះបាន

  • មានជំងឺលើសឈាម ច្បាស់ជាមានអារម្មណ៍តានតឹងខ្លះៗ​មិន​ខាន​ ពិសេសនៅពេលឃ្លានម្តងៗ ញ៉ាំនេះមិនបាន ញ៉ាំនោះមិនបាន ឲ្យតែរបស់ឆ្ងាញ់ សុទ្ធតែញ៉ាំមិនបាន។ មិនមែនអ៊ីចឹងទេ ទោះលើសឈាម ក៏ត្រូវតែញ៉ាំអាហារមានវីតាមីន ប្រូតេអ៊ីន រួមនឹងសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីជួយសុខភាពល្អឡើងវិញ គ្រាន់តែថា អាហារ ៣ប្រភេទនេះ គ្នាយើង​មាន​ជំងឺ​លើស​ឈាម​​ចៀសបានក៏គួរ​ចៀសដែរ​ទៅ។

    អាហារមានជាតិអំបិលខ្ពស់៖ ត្រូវចៀសវាងអាហារកំប៉ុង និងស៊ុប ព្រោះពពួកអាហារទាំងនេះ មានផ្ទុកជាតិអំបិលយ៉ាងច្រើន។ ជាមួយគ្នានេះ ស៊ុបសណ្តែកក្រហមកក និងទឹកដោះគោសម្លាប់មេរោគរួច អាចញ៉ាំបានសម្រាប់គ្នាយើងមានជំងឺលើសឈាម ប៉ុន្តែដំឡូងបារាំងកញ្ចប់ សាច់កែច្នៃ និងអាហារក្លាស្សសុទ្ធតែផ្ទុកជាតិសូដ្យូមខ្ពស់។ នៅពេលយើង​ញ៉ាំសារធាតុនេះច្រើន នឹងធ្វើឲ្យសម្ពាធឈាមយើងកាន់តែឡើងខ្ពស់ នាំឲ្យកើនហានិភ័យសុខភាពជាច្រើន ពិសេសជំងឺសរសៃឈាមបេះដូងតែម្តង។

    ជាតិអាល់កុល៖ ការផឹកគ្រឿងស្រវឹងច្រើននឹងធ្វើឲ្យសម្ពាធឈាមកាន់តែខ្ពស់។ ស្ត្រីគួរកាត់បន្ថយការផឹកគ្រឿងស្រវឹងយ៉ាង​ច្រើន​ត្រឹមតែ​២ កែវក្នុងមួយថ្ងៃ ខណៈប្រុសៗ អាចផឹកច្រើនបំផុត​ត្រឹម ៣ កែវក្នុងមួយថ្ងៃ។ តាមស្តង់ដារផឹកគ្រឿងស្រវឹងសម្រាប់គ្នាយើងលើសឈាម អាចផឹកពី ២ទៅ៣ កំប៉ុង ឬស្រាមួយកែវតូច។

    អាហារខ្លាញ់៖ ជំងឺលើសឈាម ភាគច្រើនទំនងជាកើតឡើងនៅពេលយើងលើសទម្ងន់ ។ យើង​គួរតែរក្សាសន្ទស្សន៍ទម្ងន់ធៀបនិងកម្ពស់របស់ខ្លួនដើម្បីធ្វើឲ្យរាងកាយមានទម្ងន់សមល្មម។ ចំពោះ​ប្រុស ដែល​មានរង្វង់ចង្កេះធំជាង ៩១​សង់ទីម៉ែត្រ រីឯស្រីៗធំជាង ៨១សង់ទីម៉ែត្រ គឺប្រឈមខ្ពស់កើតជំងឺលើសឈាម។ វិធីសាស្ត្រល្អបំផុតជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព គឺកាត់បន្ថយការញ៉ាំអាហារខ្លាញ់។ យើងអាចកាត់បន្ថយការញ៉ាំបាន តាមរយៈការកាត់បន្ថយញ៉ាំអាហារបំពង ក្រែម និងពពួកនំដុត។ អ្វីកាន់តែចាំបាច់បំផុត ត្រូវកាត់បន្ថយការញ៉ាំខ្លាញ់ឆ្អែត ដែលជាសារធាតុបង្កើនហានិភ័យកកស្ទះសរសៃឈាមអាក់ទែ មាន​ដូចជា​ពពួកខ្លាញ់នៅក្នុងសាច់ក្រហម និងផលិតផលសម្រាប់ចម្អិនអាហារ សម្បូរខ្លាញ់ និងប្រេងជាដើម។ យើង​ត្រូវជ្រើសយកសាច់ត្រី សាច់គ្មានខ្លាញ់ និងទឹកដោះគ្មានជាតិខ្លាញ់ មកញ៉ាំជំនួសអាហារទាំងនោះ ដើម្បីជួយឲ្យសុខភាពយើងកាន់តែប្រសើរឡើងវិញ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV