*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ប្រើតែការ៉ុតក៏អាចបំបាត់ស្បែក​ជ្រីវជ្រួញនិង​ស្នាម​អុច​ខ្មៅលើផ្ទៃមុខបានដែរ

  • នៅពេល​វ័យ​កាន់តែ​ចាស់ ផ្ទៃមុខ​បាន​ប្រែប្រួល ទៅតាម​សណ្ឋាន​នៃ​ស្បែក​របស់​មនុស្ស​ម្នាក់ៗ ដូចជា ស្បែក​ជ្រីវជ្រួញ និង​ស្នាម​អុច​ខ្មៅ​ជាដើម​។

    ទោះយ៉ាងណា គេ​រកឃើញថា ម៉ាស​ផ្សំ​ពី​ការ៉ុត​និង​ស៊ុត មាន​ប្រសិទ្ធភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ផ្ទៃមុខ​របៀបនេះផងដែរ​។ ការ៉ុត​សម្បូរ​ទៅ​ដោយ​វីតាមីន A និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ការ​បរិភោគ​ការ៉ុត​រៀងរាល់ថ្ងៃ​នឹង​ជួយ​ពង្រឹង​សុខភាព​សក់​, ឆ្អឹង​, ក្រចកដៃ​, និង​ភ្នែក​។ ការ​សិក្សា​មួយ​ចំនួន​ក៏​បាន​ណែនាំ​ថា ការ៉ុត​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ជំងឺ​គាំងបេះដូង​និង​ជំងឺមហារីក​មួយ​ចំនួន​។ យើងអាចធ្វើម៉ាសការ៉ុត ដើម្បីដោះស្រាយស្បែក​ជ្រីវជ្រួញ និង​ស្នាម​អុច​ខ្មៅតាមរបៀបខាងក្រោម៖

    យក​ការ៉ុត​មួយ​ផ្លែ​តូច​កិន​ឲ្យ​ម៉ត់​ល្អ ហើយ​យក​ការ៉ុត​ដែល​កិន​ហើយ​១​ស្លាបព្រា លាយ​ជាមួយ​ពងមាន់​មួយ ច្របល់​ឲ្យ​សព្វ រួច​យកមក​លាប​លើ​ផ្ទៃមុខ​និង​ក រក្សាទុក​៣០​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ ដើម្បី​រក្សា​ឲ្យ​ស្បែក​ឲ្យ​មាន​សំណើម អ្នក​អាច​លាបប្រេង​ផ្តល់​សំណើម​ដល់​ស្បែក ឬ​ប្រេង​អាល់​ម៉ុន ក្រោយ​បិទ​ម៉ាស​នេះ​រួច​។​

    ដើម្បី​ទទួលបាន​ប្រសិទ្ធភាព អ្នក​គួរប្រើ​ម៉ាស​ផ្សំ​ពី​ការ​រ៉ុត​និង​ស៊ុត​នេះ រយៈពេល​១០​ថ្ងៃ​ជាប់ៗ​គ្នា បន្ទាប់មក​គួរ​ផ្អាក​ប្រើ​១​សប្តាហ៍ ហើយ​ចាំ​បន្ត​ប្រើ​ម៉ាស​នេះ ២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​។ ធ្វើបែបនេះ​ក្នុង​រយៈពេល​១​ខែ ស្នាម​ខ្មៅៗ​លើ​ផ្ទៃមុខ​នឹង​រលាយបាត់ ហើយ​ស្បែក​របស់​អ្នកនឹង​កាន់តែ​ទន់រ​លោង ហើយ​ស្រស់ថ្លា​៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV