*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ចង់អោយកូនតូចមានសុខភាពរឹងមាំល្អកុំភ្លេចធ្វើរឿង៤មុខនេះ

  • ក្នុងនាមជាឪពុកម្តាយតែងតែចង់ការពារកូនរបស់ខ្លួនពីជំងឺបានកាន់តែច្រើនកាន់តែល្អ ហេតុដូច្នេះហើយពួកគេច្រើនតែផ្តល់ជាថ្នាំបំប៉នដល់កូនញ៉ាំដើម្បីបំពេញបន្ថែមនូវជីវជាតិដែលខ្វះខាតក្នុងរាងកាយ ឬចំណីអាហារ។ សំណាងដែរ ការជំរុញដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង មិនមែនមានន័យថាត្រូវតែឲ្យកូនញ៉ាំថ្នាំបំប៉នច្រើនៗនោះទេ ដោយសារតែមានធាតុផ្សំជាធម្មជាតិជាច្រើនអាចមានប្រសិទ្ធភាពល្អដែរ។ ខាងក្រោមនេះ យើងខ្ញុំសូមណែណាំនូវវិធីខ្លះៗដែលអ្នកអាចជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំរបស់កូនកាន់តែខ្លាំងបាន៖

    វីតាមីន C ៖ នៅពេលនិយាយដល់ការបង្ការជំងឺផ្តាសាយ អ្នកប្រហែលជាកំពុងតែគិតទៅលើការបេះថ្នាំវីតាមីន C ឲ្យកូនញ៉ាំហើយ។ វីតាមីន C ត្រូវបានគេដឹងថាជួយបន្ថយការរលាក ប្រឆាំងការបង្ករោគ និងបន្ថយការកើតជំងឺផង។ ប៉ុន្តែដោយសារតែរាងកាយមិនអាចរក្សាជីវជាតិនេះក្នុងខ្លួនបាន ដូច្នេះពួកគេនៅតែត្រូវការវីតាមីន C ជាប់ ហើយអ្នកអាចរកបានយ៉ាងស្រួលក្នុងអាហារជូរៗ។

    គេង៖ ប្រព័ន្ធភាពស៊ាំរបស់កូនក្មេងអាចនឹងចុះខ្សោយបើសិនជាគេគេងមិនបានគ្រប់គ្រាន់ទែ។ រាងកាយមនុស្សយើងត្រូវការសម្រាកដើម្បីកាន់តែមានភាពរឹងមាំ និងសុខភាពល្អ។ តែបើគេងមិនឆ្អែត វានឹងនាំឲ្យក្មេងងាយនឹងឆ្លងជំងឺច្រើនណាស់។ យកល្អគួរតែឲ្យកូនគេងឲ្យបានយ៉ាងហោចណាស់ ៨ម៉ោងពេញដែរ។

    ទឹក៖ ឪពុកម្តាយមួយចំនួនច្រើនតែឲ្យកូនខ្លួនញ៉ាំទឹកផ្លែឈើ ដែលរឿងនេះអាចបង្កគ្រោះថ្នាក់ទៅវិញ ។ ទឹកមិនត្រឹមតែជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់តែ តែក៏ជួយបំបាត់ជាតិពុលដែលរំខានដល់មុខងារប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងការបង្ករោគដែរ។

    ប្រូបាយអូទិច៖ វិធីសាស្រ្តមួយផ្សេងទៀតក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំរបស់កូនគឺជំរុញដល់តុល្យភាពបាក់តេរីល្អក្នុងពោះវៀន។ វិធីមួយដ៏ល្អគឺឲ្យគេញ៉ាំប្រូបាយអូទិចកាន់តែច្រើន តាមរយៈការញ៉ាំទឹកដោះគោជូរ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV