*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើញ៉ាំដំឡូងស្ងោរទាំងសម្បករឿងល្អ៦យ៉ាងនឹងកើតឡើងលើខ្លួនអ្នក

  • ជាទូទៅ ​មនុស្សភាគច្រើន​តែង​តែ​ចោល​សំបក​ដំឡូង​ ប៉ុន្តែបើអ្នកផ្លាស់ប្តូរមកញ៉ាំដំឡូងទាំងសម្បកវិញ គុណសម្បត្តិ៦យ៉ាងខាងក្រោមនេះនឹងកើតឡើងលើខ្លួនអ្នកជាក់ជាមិនខាន។ រឿងល្អទាំងនោះមានដូចជា៖

    ជួយ​ប្រឆាំង​នឹង​ការ​ឡើង​ទម្ងន់​៖ ត្រឹម​ត្រូវ​ហើយ​ព្រោះ​ថា​សំបក​ដំឡូង​អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​។​ វាមាន​សារធាតុ​ខ្លាញ់ ​និង​សូដ្យូម​ទាប​ជាង​បន្លែ​និង​សាច់​ដំឡូង​។​ អ្នក​អាច​យក​វា​ធ្វើ​ជា​អាហារ​សម្រក​ទម្ងន់​ព្រោះ​វា​ធ្វើ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ​ ហើយ​មិន​ចាំ​បាច់​បារម្ភ​រឿង​ឡើង​កាល់ឡូរី។​

    ​ ជួយ​ដល់​ប្រព័ន្ធ​ភាព​សុំា៖ សំបក​ដំឡូង​សំបូរ​ទៅ​ដោយ​វីតាមីន​C ​និង​ B​ រួម​ជាមួយ​នឹង​កាល់ស្យូម​។​ សារធាតុ​ទាំង​នេះ​ជួយ​ឱ្យ​អ្នក​មាន​ថាមពល​ និង​ជួយ​ការ​ពារ​ប្រព័ន្ធ​ភាព​សុំា​របស់​អ្នក​បាន​យ៉ាង​ល្អ។​

    ការ​ពារ​ពី​ជំងឺ​មហារីក​៖ សំបក​ដំឡូង​អាច​ជួយ​ការ​ពារ​អ្នក​ពី​ជំងឺ​មហារីក​បាន​ដោយ​សារ​តែ​សារធាតុ Phytochemicals ​ដែល​អាច​ប្រឆាំង​នឹង​មេរោគ​ផ្សេងៗ។​ លើស​ពី​នេះ​ទៅ​ទៀត​ វា​ផ្ទុក​ទៅ​ដោយ​ Chlorogenic ​ជា​ច្រើន​ដែល​ជួយ​បំបាត់​ការ​ដុះ​សាច់​ និង​មហារីក។​

    ទប់​លំនឹង​កម្រិត​​ជាតិ​ស្ករ​៖ ក្រៅ​ពី​មាន​ជីវជាតិសរសៃ​ហ្វៃបឺ​​ យ៉ាង​ច្រើន​ សំបក​ដំឡូង​ក៏​មាន​នូវ​ជីវជាតិ​បំប៉ន​ជា​ច្រើន​ទៀត​ដែល​កាត់​បន្ថយ​កម្រិតគ្លុយកូស​នៅ​ក្នុង​ខ្លួន​។​

    កាត់​បន្ថយ​អត្រា​នៃ​ការ​កើត​ជំងឺ​បេះដូង​៖ សំបក​ដំឡូង​ក៏​មាន​ជាតិ​មេតាប៉ូលីស​ដែល​ជា​សារធាតុ​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ពី​ជំងឺ​បេះដូង​ ជា​ពិសេស​ការ​គាំង​បេះដូង​និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។​

    ជួយ​ស្បែក​ឱ្យ​កាន់​តែ​ភ្លឺ៖ សំបក​ដំឡូង​ប្រឆាំង​នឹង​បាក់តេរី​ ជួយ​បំបាត់​ស្នាម​ខ្មៅៗ​ធ្វើ​ឱ្យ​ស្បែក​កាន់​តែ​ភ្លឺនិង​ជួយដល់ស្បែកដែលខូចដោយសារ​កម្តៅថ្ងៃ។​ អ្នក​មិន​ចាំបាច់​ធ្វើ​អ្វី​ច្រើន​ទេ​ គ្រាន់​តែ​យក​វា​មក​ដុស​ខាត់​នៅ​ត្រង់​កន្លែង​ខ្មៅ​ជា​ការ​ស្រេច៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV