*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ចង់ស្អាតតាមបែបធម្មជាតិទេ? វិធីងាយៗទាំងនេះជួយបាន

  • ប្រិយមិត្តនារីមួយចំនួន តែងតែចំណាយថវិកាច្រើនសន្ធឹកសន្ធាប់ ទៅទិញផលិតផលសំអាងមកទទួលទាន ឬលាប ដើម្បីចង់បានស្បែកស្អាត ភ្លឺថ្លា ជាទីពេញចិត្តចំពោះខ្លួនឯងផង និងទាក់ទាញក្រសែភ្នែកពីអ្នកដទៃផង។

    យ៉ាងណាក៏ដោយ  វិធីទាំងនោះពិតជាត្រូវចំណាយលុយណាស់។ ប៉ុន្តែ ឥឡូវមិនចាំបាច់ខ្វល់ខ្វាយ ដូចមុនទៀតទេដោយ អ្នកគ្រាន់តែអនុវត្តន៍តាមវិធីខ្លីៗដូចខាងក្រោម អ្នកនឹងបានសម្រស់ស្រស់ស្អាតតាមធម្មជាតិ។

    វិធីងាយៗដែលធ្វើអោយអ្នកស្អាតបែបធម្មជាតិនោះមានដូចជា៖

    ១ ចូរទទួលទានអាហារមានជីវជាតិ និងវីតាមីន A ដូចជា ល្ហុង ការ៉ុត បន្លែបៃតង ដែលជួយដល់ការលូតលាស់របស់ស្បែក។

    ២ ទទួលទានផ្លែឈើសម្បូរវីតាមីន C ដូចជា ក្រូច និង ត្របែកជាដើម ដែលជួយអោយស្បែកមានពន្លឺ និងរលោងស្អាត។ សារធាតុក្នុងផ្លែឈើប្រភេទនេះ ជួយអោយស្បែកនូវជាតិវីតាមីន និងសំណើមតាមរយៈរ៉ែខនិជ ដែលស្រូបចូលតាមសរសៃឈាម។

    ៣ កុំភ្លេចទទួលទានផ្លែប៉េងប៉ោះ ដែលមានសារជាតិលីកូពីន ក្នុងការប្រឆាំងអុកស៊ីតកម្ម និងជួយស្បែកពីការបំផ្លាញពីខាងក្នុង។

    ៤ គ្រាប់ធញ្ញជាតិ ក៏ជាប្រភពនៃវីតាមីន E ដែលជួយអោយស្បែកទន់ល្មើយ និង រលោងស្អាត ដូចនេះហើយអ្នកក៏គួរឧស្សាហ៍ទទួលទានវាផងដែរ។

    ៥ ញ៉ាំទឹកអោយបានច្រើន ជួយបណ្តេញជាតិពុលពីក្នុងស្បែក ជួយអោយស្បែកភ្លឺមានសំណើម។ ទឹកពិតជាមានប្រយោជន៍ខ្លាំងណាស់ ព្រោះក្រៅពីជាសមាសធាតុដែលរាងកាយត្រូវការហើយ វាជួយដល់សម្រស់របស់យើង និង ជួយព្យាបាលជម្ងឺមួយចំនួនបានថែមទៀត។

    ការស្រស់ស្អាតតាមបែបធម្មជាតិពិតជាធ្វើអោយអ្នកមានភាពទាក់ទាញជាងការប្រើផលិតផលគីមី។ ដូចនេះ សូមកុំភ្លេចសាកល្បងវិធីងាយៗខាងលើ ព្រោះក្រៅពីបានភាពស្រស់ស្អាតហើយ អ្នកមិនបារម្ភពីការខូចសុខភាព និង ត្រូវចំនាយថវិការច្រើនឡើយ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV