*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ដោះស្រាយបញ្ហាសត្វល្អិតខាំដោយប្រើប្រាស់ជីនាងវង

  • ជាទូទៅ ជីនាងវង គឺប្រើសម្រាប់ធ្វើម្ហូបអាហារដើម្បីវាមានរសជាតិ និងក្លិនកាន់តែពិសេស។ ប៉ុន្តែ ជីនាងវង ក៏មានអត្ថប្រយោជន៍ដ៏មិននឹកស្មានដល់ចំពោះសុខភាពស្បែក និងសក់ផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏ជួយប្រឆាំងនឹងជំងឺឈឺបំពង់ក គ្រុនក្តៅ ផ្តាសាយ ក្អក ជំងឺធាត់ជ្រុល និងជំងឺមហារីកជាដើម។ ខាងក្រោមនេះជាអត្ថប្រយោជន៍ផ្សេងទៀតរបស់ជីនាងវង។

    ជួយដល់បញ្ហាពេលមានសត្វល្អិតខាំ៖ ក្រៅពីធ្វើឲ្យអ្នកមានអារម្មណ៍រមាស សត្វល្អិតខាំក៏បង្កបញ្ហាដល់ស្បែក ផងដែរ។ ប៉ុន្តែ កុំបារម្ភ លោកអ្នកគ្រាន់តែយកស្លឹកជីនាងវង រួចឈ្លីវាជាមួយនឹងដៃរបស់អ្នក មុននឹងយកទៅលាបត្រង់កន្លែងមានបញ្ហា។ អ្នកអាចដុសចុះឡើងដើម្បីធ្វើឲ្យជីចេញជាតិទឹករបស់វា។

    ព្យាបាលបញ្ហាស្បែកមុខ និងការកើតមុន៖ ជីនាងវង មានអត្ថប្រយោជន៍យ៉ាងពិសេសក្នុងការជួយប្រឆាំងនឹងបញ្ហាកើតមុនផ្សេងៗ។ លោកអ្នកគ្រាន់តែយកជីនាងវងប៉ុន្មានសន្លឹក លាយជាមួយនឹងទឹកផ្អាកូលាបឬទឹកធម្មតាក៏បាន។ បន្ទាប់មកយកទៅលាបត្រង់កន្លែងមានបញ្ហា នោះវាជាជួយព្យាបាលបញ្ហាកើតមុនយ៉ាងឆាប់រហ័ស។

    ជួយថែរក្សាស្បែក៖ ការមានស្បែកជ្រីញជ្រួញ នឹងធ្វើឲ្យអ្នកហាក់ដូចជាមនុស្សចាស់ ប៉ុន្តែ កុំបារម្ភ លោកអ្នកគ្រាន់តែយកស្លឹកជីនាងវង កិន ឬបុកលាយជាមួយនឹងទឹក ហើយយកទៅលាបត្រង់ថ្ពាល់ ក និងកន្លែងផ្សេងទៀត ជាការស្រេច។ ដើម្បីទទួលប្រសិទ្ធិភាពត្រូវប្រើប្រាស់សំឡីដើម្បីលាបលើស្បែក មុននឹងចូលដេក។

    ជួយការពារស្បែកកុំឲ្យជ្រួញ៖ ការយកជីនាងវងទៅលាយជាមួយនឹងប្រេងដូង ដើម្បីលាបលើស្បែក នឹងជួយបន្តឹងស្បែក និងការពារកុំឲ្យស្បែកឆាប់ជ្រួយ ពិសេសត្រង់រង្វង់ភ្នែក និងកន្លែងផ្សេងទៀតលើផ្ទៃមុខ។

    ជួយកម្ចាត់មុនក្បាលខ្មៅ៖ ចង់ដោះស្រាយបញ្ហាជាមួយនឹងមុនក្បាលខ្មៅមែនទេ? កុំបារម្ភ គ្រាន់តែយកស្លឹកជីនាងវងស្រស់ ដុសចុះឡើងត្រង់ច្រមុះ ហើយបន្ទាប់មក យកស្លឹកជីទៅគ្រប់លើច្រមុះរយៈពេល៥ ទៅ១០ នាទី មុននឹងលាងទឹកចេញ ជាការស្រេច។

    ជួយព្យាបាលរោគស្រែង៖ ជីនាងវង មានអត្ថប្រយោជន៍យ៉ាងពិសេសក្នុងការជួយកម្ចាត់ស្រែក ដោយអ្នកគ្រាន់តែយកជីនាងវង លាយជាមួយនឹងទឹកក្រូចឆ្មា រួចយកទៅលាប់ត្រង់កន្លែងមានបញ្ហាជាការស្រេច។

    ជួយកម្ចាត់អង្គែរ៖ លោកអ្នកគ្រាន់តែយកជីនាងវង លាយជាមួយនឹងប្រេងដូង ហើយយកវាទៅម៉ាស្សាត្រង់លលាងក្បាល និងកក់សក់នឹងសាប៊ូចេញ ក្រោយម៉ាស្សារយៈពេលប៉ុន្មាននាទី នោះអ្នកនឹងដោះស្រាយជាមួយនឹងបញ្ហាអង្គែរបាន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV