*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទាំងនេះជាហេតុផលដែលអ្នកគួរញ៉ាំដំឡូងពណ៌ស្វាយអោយបានច្រើន

  • ដំឡូង​ជ្វា​ពណ៌​ស្វាយ ​​យើង​អាច​ងាយ​រក​ទិញបាន នៅ​តាម​ផ្សារ​ដែល​គេ​អាំង​ឆ្អិន​​ស្រាប់​ដាក់​លក់​តាម​ផ្លូវ​។ មិន​ត្រឹម​តែ​មាន​រស​ជាតិ​ឆ្ងាញ់ ដំឡូង​ជ្វាពណ៌​ស្វាយ ដែល​គេ​​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ដំឡូង​ទឹក​នោះ ផ្ទុក​សារធាតុ​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ច្រើន​នឹក​ស្មាន​មិន​ដល់​។

    ដំឡូង​ជ្វា​ពណ៌​ស្វាយ​មួ​យ​ដុំ​ ឬ​ប្រហែល ១០០ក្រាម ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​រាង​កាយ​ជាច្រើនដូច​ជា កាឡូរី ប្រូតេអ៊ីន ហ្វៃបឺរ សូដ្យូម ជា​ពិសេស​ ដំឡូង​នេះសម្បូរ​ដោយ​​​សារធាតុ Anthocyanins ដែល​ការ​សិក្សា​បាន​បញ្ជាក់​ថា​ វា​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ក្នុង​រាង​កាយ បន្ថយ​ហានិភ័យ​ជំងឺ​​ហើម​រលាក ប្រឆាំង​មហារីក និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។

    សម្បូរសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​រោគ​មហារីក៖ ដំឡូង​ពណ៌​ស្វាយ​ មាន​សារធាតុ​ជួយ​កោសិកា​របស់​រាង​កាយ​ឲ្យ​ចាក​ឆ្ងាយ​ពី​ការ​ខូច​ខាត​ ដែល​បង្ក​ដោយ​ម៉ូលេគុល​​ម្យ៉ាង​ហៅ​ថា រ៉ាឌីកាល់​សេរី។ រ៉ាឌីកាល់សេរីនេះ មាន​ជាប់​ទាក់​ទង​នឹងរោគ​មហារីក និង​ជំងឺ​បេះ​ដូង ទឹក​នោម​ផ្អែម ព្រម​ទាំង​ជំងឺ​សរសៃ​ប្រសាទ​ ហើយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​មាន​នៅ​ក្នុង​ដំឡូង​ជ្វា​ពណ៌​ស្វាយ នឹង​បង្ការ​ពី​ជំងឺ​ទាំង​នេះ។

    មិន​ប៉ះ​ពាល់​សារធាតុ​ស្ករ​ក្នុង​ឈាម​​៖ ដំឡូង​នេះមាន​អត្រាកាបូនអ៊ី​ដ្រាត​ទាប​ ពោល​គឺ ​​២៤ ដែល​មាន​ន័យ​ថា​កម្រិត​នេះ មាន​ធាតុ​កាបូន​អ៊ី​ដ្រាត​បំបែក​ជា​ស្ករ​យឺត ហើយ​មិន​​ប៉ះ​ពាល់​កម្រិត​គ្លុយ​កូស​ ឬជាតិស្ករ​ក្នុង​ឈាម ហេតុ​នេះ​កាបូន​អ៊ីដ្រាត​​ពី​ដំឡូង​នេះ​បម្លែង​ជា​ថាមពល​ ជា​ជាង​ជំរុញ​ជាតិ​ស្ករ​។

    អាច​បន្ថយ​ហានិភ័យ​ជំងឺ​ហឺត​៖ ការ​ស្រាវជ្រាវ​​ប្រមាណ ​៤០ ​ករណី បាន​រក​ឃើញ​​ថា អត្រា​ជំងឺ​ហឺត​កើត​លើ​យុវជន​ច្រើន​ គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​កង្វះ​វីតាមីន A និង​វីតាមីន C។ រាង​កាយ​ស្រូប​យក​​វីតាមីន​ A និង​វីតាមីន C ច្រើន​ អាច​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​ហឺត​បាន ហើយ​សារធាតុ​ទាំង​នេះ​សម្បូរ​នៅ​ក្នុង​ដំឡូង​ជ្វា​ពណ៌​ស្វាយ។

    ជួយ​ប្រព័ន្ធ​រំលាយ​អាហារ៖ ដំឡូងសម្បក​ពណ៌​ត្នោត សាច់​ពណ៌​ស្វាយ​ដ៏​ឈ្ងុយ​ឆ្ងាញ់​នេះ អាច​ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ដើរ​ស្រួល​បាន។ នេះ​ក៏​ព្រោះ​តែដំឡូង​ទឹក​​នេះ​ មាន​ធាតុ​កាបូនអ៊ីដ្រាត​ម្យ៉ាង ដែល​​ជំរុញ​ឲ្យ​មាន​បាក់តេរី​ល្អ​ ឈ្មោះ Bifido ដែល​ជួយ​​បំបែក​កាបូន​អ៊ីដ្រាត និង​សារធាតុ​ហ្វៃបឺរ (សរសៃ) ជំរុញ​ឲ្យ​ដំណើរ​ការ​រំលាយ​បាន​យ៉ាង​ល្អ។ ការ​សិក្សា​មួយ​ទៀត ក៏​បាន​ពិសោធ​បង្ហាញ​ដែរ​ថា ដំឡូ​ង​ពណ៌​ស្វាយ​មាន​សារធាតុ​ប្រឆាំង​នឹងដំណើរ​រលាក​នៃ​ពោះ​វៀន​ធំ​ផង​ដែរ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV