*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្នាមសម្លាក ស្នាមជ្រួញ ស្នាមមុន បាត់អស់គ្មានសល់ គ្រាន់តែប្រើរូបមន្តមួយនេះ

  • អ្នកអាចបង្កើនសម្រស់ស្បែក ជាមួយនឹងរូបមន្តម៉ាសធម្មជាតិដ៏ងាយស្រួលមួយដែលអាចលុបបំបាត់ស្នាមសម្លាក ឬស្នាមជ្រួយបាន​យ៉ាងស័ក្កសិទ្ធនឹងឆាប់រហ័ស។

    ម៉ាសមុខនេះអាចប្រឆាំងនឹងមុន ស្នាមជាំ និងស្នាមផ្សេងៗលើមុខរបស់អ្នក ហើយអ្នកអាចបង្កើតវាបានយ៉ាងងាយស្រួល។ ខាងក្រោមនេះគឺជារបៀបដែលធ្វើម៉ាសមុខ។

    គ្រឿងផ្សំ មានដូចជា ទឹកឃ្មុំ១សា្លបព្រាកាហេ្វ ម្សៅចន្ទន៍គ្រឺះស្នា១ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ និងម្សៅឈើអែម១ស្លាបព្រាកាហ្វេ។

    សម្រាប់ការអនុវត្តន៍វិញគឺអ្នកត្រូវលាយគ្រឿងផ្សំទាំងអស់នៅក្នុងចានមួយរហូតដល់អ្នកទទួលបានលាយខាប់មួយ។ អ្នកអាចបន្ថែមទឹកឃ្មុំអោយច្រើនប្រសិនបើស្បែករបស់អ្នកងាយប្រតិកម្ម។ យ៉ាងណាក្តី អ្នកមានបញ្ហាសរសៃឈាមលើផ្ទៃមុខ មិនគួរប្រើប្រាស់វាទេ។ អ្នកក៏អាចបន្ថែមម្សៅចន្ទន៍គ្រឺះស្នា សម្រាប់ម៉ាសនេះផងដែរ។ បន្ថែមទឹកអោយច្រើនប្រសិនបើអ្នកចង់ឱ្យល្បាយនេះរាវបន្តិច។

    នៅពេលលាបវា ចូរប្រាកដថាមិនលាបនៅលើភ្នែក និងមាត់។ បន្ទាប់ពីលាបរួចហើយ ទុកវាអោយស្ងួតប្រមាណ១០នាទី ទើបលាងសម្អាតមុខដោយទឹកក្តៅ ហើយលាបក្រែមរក្សាសំណើមស្បែក ជាការស្រេច។ ម៉ាសនេះគួរតែលាបអោយបានច្រើន នៅកន្លែងដែលមានបញ្ហា។ ប្រសិនបើអ្នកមានអារម្មណ៏រមាស់ ឬក្រហាយតិចតួចចូរកុំបារម្ភ ព្រោះថាម៉ាសនេះកំពុងបញ្ចេញប្រតិកម្មលើស្បែក។ អាការៈនេះនឹងបាត់ទៅវិញ ២ ទៅ​ ៣នាទីបន្ទាប់ពីលាបហើយ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV