*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើធ្វើដូចម្តេចទើបទទួលបានសួតរឹងមាំឡើងវិញក្រោយជក់បារីរួច?

  • ផ្សែងបារី គឺជាមូលហេតុដ៏ចំបងដែលបានចូលរួមធ្វើអោយមានអត្រាមរណភាពខ្ពស់នៅលើសកលលោក។ ដោយសារការញៀនភាពឆ្ងាញ់ពិសារ និងការកាត់បន្ថយភាពតានតឹងអារម្មណ៍ ធ្វើឲ្យអ្នកជក់បារីភាគច្រើនពុំបានអើពើអំពីផលប៉ះពាល់របស់ផ្សែងបារីលើសុខភាព។ មិនថាអ្នកជក់បារីផ្ទាល់ ឬអ្នកដែលស្រូបយកផ្សែងបារីដោយប្រយោល នោះទេ សុទ្ធតែអាចទទួលផលប៉ះពាល់ពីផ្សែងបារីបានក្នុងកម្រិតណាមួយ។ ផលប៉ះពាល់ទៅលើសុខភាពកើនឡើងទៅតាមចំនួនបារីដែលជក់ប្រចាំថ្ងៃ និងទៅតាមពេលវេលាសរុបនៃការជក់បារី។

    អ្នកខ្លះក៏បានដឹងពីផលប៉ះពាល់នៃបារី ក៏បានស្វែងរកវិធីសាស្ត្រនានាដើម្បីផ្តាច់ និងទទួលបានសុខភាពសួតល្អមកវិញដែរ។ ដើម្បីជួយដល់ប្រិយមិត្តដែលចង់ដោះស្រាយបញ្ហានេះ ទើបយើងខ្ញុំនឹងណែនាំលោកអ្នកនូវរូបមន្តមួយដែលជួយអ្នកផ្តាច់បារី និង កំចាត់ជាតិពុលដោយសារផ្សែងបារីផងដែរ។ រូបមន្តនេះសុទ្ធតែផ្សំពីគ្រឿងផ្សំធម្មជាតិសុទ្ធសាធ ហើយងាយស្រួលរកតាមទីផ្សារនៅជិតផ្ទះរបស់លោកអ្នក។

    អ្វីដែលអ្នកត្រូវការមាន៖ ខ្ទឹមបារាំង ៤០០ក្រាម រមៀត២ដុំ មើមខ្ញីស្រស់១ដុំតូច ទឹក១លីត្រ និង ទឹកឃ្មុំ៣ស្លាបព្រាកាហ្វេ។

    ការអនុវត្តន៍៖ សូមដាក់ដាំទឹកសិន ហើយហាន់ខ្ទឹមបារាំង ហាន់មើមខ្ញី និង ហាន់រមៀត ដាក់ចូល ហើយដាំវាក្នុងកម្រិតភ្លើងសមល្មម ដោយឧស្សាហ៍កូរវាផង។ រំងាស់វារហូតក្លាយជាល្បាយខាប់ ចាំដាក់ចុះទុកអោយត្រជាក់។ ពេលទឹកត្រជាក់ហើយចាំដាក់ទឹកឃ្មុំចូល។ សូមចាក់វាដាក់ក្នុងកែវមានគម្របមួយ និង រក្សាទុកថ្នាំបុរាណនេះនៅកន្លែងត្រជាក់ស្អាត។

    របៀបប្រើ៖ សូមដួសថ្នាំនេះ២ស្លាបព្រាកាហ្វេលាយជាមួយទឹក១កែវតូចហើយកូរលាយចាំទទួលទាន ២ដងក្នុង១ថ្ងៃ។ ត្រូវញ៉ាំវានៅពេលព្រឹកពោះទទេ និង ក្រោយបាយល្ងាយប្រហែល១ ទៅ ២ម៉ោង។ ថ្នាំនេះអាចមានរសជាតិ និង ក្លិនមិនល្អបន្តិចដោយសារគ្រឿងផ្សំរបស់វា ប៉ុន្តែ វានឹងជួយដល់ការបណ្តេញជាតិពុលចេញពីរាងកាយដោយសារការជក់បារីរបស់អ្នកយ៉ាងពិតប្រាក ហើយសួតនិងរាងកាយរបស់អ្នកនឹងត្រឡប់មកមានភាពរឹងមាំ និង សុខភាពល្អវិញ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV