*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

រូបមន្តរក្សាសម្រស់ដោយប្រើប្រាស់ផ្លែបឺរ ចេក និងទឹកឃ្មុំ

  • ទោះបីជាឧស្សាហ៍ទទួលទាន ប៉ុន្តែមិនមានមនុស្សច្រើនទេ បានដឹងថា ផ្លែបឺរ, ចេក និងទឹកឃ្មុំអាចប្រើជាម៉ាសរក្សាសម្រស់បាន។ ពេលនេះយើងខ្ញុំ នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់គ្រឿងផ្សំបីមុខខាងលើជាម៉ាសបិតមុខ។

    អ្វីដែលអ្នកត្រូវធ្វើគឺ កិនចេកទុំ ១ផ្លែឱ្យម៉ដ្ឋជាមួយបឺរទុំ ១ផ្លែតូច។ បន្ទាប់មកសឹមបន្ថែមទឹកឃ្មុំ ១ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វម្ដងទៀត សឹមលាបម៉ាស្សាល្បាយលើស្បែកមុខដែលទើបលាងសម្អាតរួចថ្មីៗ ដោយចៀសវាងតំបន់ភ្នែក។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។

    តើអត្ថប្រយោជន៍របស់ពួកវាមានអ្វីខ្លះ?

    ផ្លែបឺរ៖ មានផ្ទុកសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយរក្សាសំណើមស្បែកធ្វើឱ្យទន់រលោងមានសុខភាពល្អ។ ផ្លែបឺរក៏ជួយការពារមិនឱ្យរងការបំផ្លាញពីកម្ដៅថ្ងៃ ឬកាំរស្មីយូវីតាមរយៈសារធាតុ Zeaxanthin និង Lutein ដែលមានផ្ទុក។

    ចេក៖ ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមសំខាន់ៗនិងវីតាមីនរួមបញ្ចូលទាំងម៉ង់កាណែស, វីតាមីន B6, ប៉ូតាស្យូម, វីតាមីន C, ជាតិសសៃ និងបាយអូទីនដែលផ្ដល់ការថែរក្សាស្បែកបានយ៉ាងប្រសើរ។ វីតាមីន B6 ជួយដល់ការផលិតកោសិកាគ្រាប់ឈាមក្រហមផ្ដល់នូវថាមពលដល់រាងកាយ, បន្សាបជាតិពុលដែលសំខាន់ណាស់សម្រាប់មុខងារក្នុងការផ្ដល់ឱ្យស្បែកនូវសុខភាពល្អ។ ម៉ង់កាណែសក៏ជួយក្នុងការផលិតកូឡាជែនផងដែរ។ វីតាមីន C សម្រាប់រក្សាប្រព័ន្ធភាពស៊ាំរឹងមាំ, ប្រឆាំងរ៉ាឌីកាល់សេរី និងផលិតកូឡាជែនសុខភាពល្អ។

    ទឹកឃ្មុំ៖ ក្រៅពីមានលក្ខណៈសម្បត្តិប្រឆាំងមេរោគផ្សិត និងប្រឆាំងបាក់តេរី, ទឹកឃ្មុំក៏ជួយកាត់បន្ថយការរលាកធ្វើឱ្យស្នាមសំលាកមើលលែងសូវឃើញ, ពន្លឿនភាពជាសះស្បើយ, រំញោចការបង្កើតជាលិកាឡើងវិញ និងព្យាបាលជំងឺត្រអក ក៏ដូចជាជំងឺស្បែក Psoriasis។ ទឹកឃ្មុំអាចជួយព្យាបាលរបួសនិងរក្សាសំណើមស្បែកផ្ដល់សុខភាពល្អ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV