*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

នារីម្នាក់មើលរំលងអាការៈ តូចតាចតែឥឡូវស្បែកគាត់កើតមហារីកធ្ងន់ធ្ងរ

  • ការប្រែប្រួលស្បែក គឺជាសញ្ញាទូទៅបំផុតនៃអាការៈ និងរោគសញ្ញាមហារីកស្បែក។ តើការប្រែប្រួល​ស្បែក​បែបណាខ្លះដែលអាចជាអាការៈ និងរោគសញ្ញាមហារីកស្បែក? មហារីកស្បែកចែកចេញជា ៣ ប្រភេទធំៗគឺ មហារីកស្បែកប្រភេទ Melanoma, មហារីក​កោសិកា​ស្រទាប់ក្រោមស្បែក (Basal Cell Carcinoma) និងមហារីក​កោសិកាស្កាមុស (Squamous Cell Carcinoma)។ អាការៈនិងរោគសញ្ញាមហារីកស្បែកមានដូចជា៖

    ឈាមក្រោយកោរពុកចង្កា៖ ប្រសិនបើឧស្សាហ៍ឈាម​នៅកន្លែង​​ដដែល បន្ទាប់​ពី​កោរពុកចង្កា​អាច​បណ្តាល​មក​ពី​មហារីក​កោសិកាស្រទាប់ក្រោមស្បែក ឬមហារីក​កោសិការំញ័រ​ ព្រោះ​មហារីកស្បែកទាំង ២ ប្រភេទ​នេះអាច​ធ្វើឱ្យស្បែកផុយ និងងាយដាច់រហែក។

    ដុំពកភ្លឺៗ៖ ការមានដុំពកភ្លឺៗដែលមានពណ៌ផ្កាឈូក ក្រហម ស ពណ៌ទង់់ដែង ខ្មៅ ឬត្នោត ហើយមើល​ទៅ​ដូចជាប្រជ្រុយ។

    ចំណុចៗដូចស្លាកស្នាម៖ អុជៗ​ដូចស្លាកស្នាមដែលមានសភាពរលោង ហើយមានពណ៌ស ឬពណ៌​លឿង​​អាចជា​សញ្ញា​មហារីក​កោសិកាស្រទាប់ក្រោមស្បែក។

    ឆ្នូតក្រម៉ៅលើក្រចក៖ ប្រសិនបើយើងសម្គាល់​ឃើញមានឆ្នូត​បញ្ឈរ​ពណ៌​ក្រម៉ៅនៅលើក្រចកដៃ ឬក្រចកជើង ហើយប្រសិនបើវាមានពណ៌ត្នោត និងពណ៌ខ្មៅ ឬមានទទឹង​ធំ​ជាង ៣ មិល្លីម៉ែត្រ វាអាចជាសញ្ញានៃមហារីកស្បែក។

    បន្ឬះក្រហមគ្រើមៗលើស្បែក៖ ការឡើងបន្ទះក្រហមដែលរមាស់ ឬមិនរមាស់លើស្បែកដែលមិនជាសះ​ក្នុងរយៈ​​​ពេលពីរទៅបី​សប្តាហ៍​អាចជាសញ្ញា​មហារីក​កោសិកាស្កាមុស។ ជារឿយៗយើងងាយច្រឡំថាកើតត្រអក។

    ប្រជ្រុយខុសធម្មតា៖ ប្រជ្រុយដែលមានគែមរដិបរដុប មានពណ៌ចំរុះរហូត ៣ ទៅ ៤ពណ៌ ឬមានអង្កត់ផ្ចិតធំជាង ៦មិល្លីម៉ែត្រ ឬប្រជុយដែលរីកធំ ប្តូររូបរាង ឬទំហំ ឬមានចេញ​ឈាម​ដោយឯកឯង​អាចជាសញ្ញា​នៃ​មហារីកស្បែកប្រភេទ Melanoma។

    ប្រសិនបើយើងសង្កេតឃើញមានរោគសញ្ញា​ដូចបានរៀបរាប់ខាងលើ ឬមានការប្រែប្រួល​លើស្បែកដែលគួរឱ្យបារម្ភ ​ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ​សើស្បែកជាបន្ទាន់ ព្រោះការប្រទះ​ឃើញ​ឆាប់មានឱកាសក្នុងការព្យាបាលជាសះស្បើយខ្ពស់។ ដើម្បីកាត់បន្ថយហានិភ័យ​កើតមហារីក​ស្បែក យើងត្រូវ​ចៀសវាង ឬកាត់បន្ថយការប៉ះកាំរស្មីយូវីពីព្រះអាទិត្យ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV