*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

សុភាពបុរសទាំងឡាយនឹងមានស្បែកមុខស្រស់ស្អាតទាក់ទាញណាស់បើដឹងពីគន្លឹះ៥ជំហាននេះ

  • ការថែរក្សាស្បែក មិនមែនសំខាន់សំរាប់តែនារី ប៉ុណ្ណោះទេបុរសក៏ត្រូវតែចេះ បារម្ភនិងខ្វល់ពី ស្បែករបស់ខ្លួនឯងដែរ។ បុរសមួយចំនួនគិតថា ការថែរក្សាស្បែកមុខ រួមមានការកោរពុកមាត់និង ការរក្សាស្នាមញញឹម ក្រោយពេលការកោរពុកមាត់ ប៉ុន្តែការថែរក្សាស្បែកពិតប្រាកដ គឺមិនមែនមានតែប៉ុណ្ណោះទេ។ កត្តាដែលធ្វើអោយស្បែកមានភាព ប្រែប្រួលនិងមានភាពតានតឹង គឺការវិវត្តន៍នៃអាយុ បញ្ហាក្នុងចិត្ត​ និងការប៉ះពីខ្យល់និងពន្លឺថ្ងៃ រីឯការកោរពុកមាត់ វិញរឹតតែធ្វើអោយ ស្បែកងាយនឺងខូច។ ថ្ងៃនេះយើងខ្ញុំនឺងចែករំលែក វិធីសាស្រ្តខ្លះៗក្នុងការ ថែរក្សាស្បែករបស់បុរស។

    ជំហានទី១៖ អ្នកត្រូវលាងសំអាតមុខ អោយបានស្អាតយ៉ាងហោចណាស់ ពី២ទៅ៣ដងក្នុង១ថ្ងៃ។ ទោះបីជាស្បែកមុខរបស់បុរស មានភាពរឹងមាំ​ និងក្រាស់ជាងស្បែកមុខនារីក៏ដោយ ស្បែកមុខបុរសក៏ងាយស្រួល ក្នុងការក៏កើតជាតិខ្លាញ់ លើសលួសជាងស្រ្តីដូចគ្នាផងដែរ។

    ជំហានទី២៖ នៅពេលកោរពុកមាត់ អ្នកគួរប្រើក្រែមជំនួយ ដើម្បីកុំអោយប្រត្តិកម្មស្បែក ដូចជារមាស់ឬក៏ ឈឺនៅពេលកោរ។ ប្រការគួរជៀសវាង ក្រោយពេលកោរពុកមាត់ គឺអ្នកមិនគួរប្រើប្រាស់ ផលិតផលណាដែល ផ្ទុកនូវសារជាតិវីតាមីនEនោះទេ​ ព្រោះវាបណ្តាលអោយ ស្បែករបស់អ្នកក៏កើត ជាតិខ្លាញ់រឹតតែច្រើនឡើង។ អ្នកគួរតែលាងមុខ​ អោយបានស្អាត និងប្រើទឹកថ្នាំជូតមុខ ដែលគ្មានជាតិអាល់កុល ដែលវាអាចជួយ កំចាត់ជាតិសាប៊ូ និងជាតិខ្លាញ់ដែលសល់ ក្នុងស្បែកមុខចេញ​ និងមិនធ្វើអោយប្រត្តិកម្មដល់ ស្បែកទៀតផង។

    ជំហានទី៣៖ អ្នកគួរប្រើក្រេមលាបមុខ ដែលគ្មានជាតិខ្លាញ់ នៅពេលព្រឹក ពេលថ្ងៃ ដើម្បីរក្សាស្បែកអោយ មានសុខភាពល្អ និងជួយការពារការ ក៏កើតនូវស្នាមជ្រួញ លើផ្ទៃមុខបានផងដែរ។ យ៉ាងណាមិញ អ្នកគួរជៀសវាងនូវ ក្រែមលាបមុខណា​ ដែលមានក្លិនក្រអូបខ្លាំង​ ព្រោះវាក៏អាចធ្វើអោយ ស្បែក ប្រត្តិកម្មដូចគ្នា។​ អ្នកអាចការពារបបូរមាត់ របស់អ្នកដោយប្រើ ក្រែមលាបមាត់ដែលមាន SPF១៥។ វាអាចជួយអោយបបូរមាត់ របស់អ្នកមានភាពទន់រលោង និងការពារការប្រែសមាត់ផងដែរ។

    ជំហានទី៤៖ អ្នកគួរប្រើក្រែម ការពារកំដៅថ្ងៃ ដែលមានពីSPF១៥ទៅ៣០ ជារៀងរាល់ថ្ងៃ។ សមចងចាំថា មិនគួរប្រើក្រែម ការពារកំដៅថ្ងៃ ដែលមានSPF លើសពី៣០នោះទេ​ ព្រោះវាក៏អាចមាន ផលប៉ះពាល់ ដល់ស្បែកដូចគ្នា។ ម៉្យាងទៀត នៅពេលអ្នកទៅ កំសាន្តនៅឆ្នេរសមុទ្រ អ្នកគួរតែប្រើ ស្ព្រាយបាញ់មុខការពារ កំដៅថ្ងៃក្រោយពេល ប្រើក្រែមកាពារកំដៅ ដើម្បីការពារស្បែករបស់ អ្នកអោយកាន់តែប្រសើរ។

    ជំហានទី៥៖ អ្នកគូរប្រើ សាប៊ូអំបិលដុសមុខ ដែលវាអាចកំចាត់កោសិការចាស់ និងភាពគ្រើមលើស្បែកមុខ ដែលបណ្តាលមក​ ពីការកោរពុកមាត់បាន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV