*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ញ៉ាំឆ្ងាញ់ញ៉ាំបំបាត់ស្បែកខ្លាញ់ជាមួយអាហារទាំងនេះ

  • ដើម្បីបានស្បែកល្អឥតខ្ចោះអ្នកត្រូវការថែរក្សានិងការយកចិត្តទុកដាក់ច្រើនខ្លាំងណាស់ ដែលអាចចាត់ទុកថា ជាការងារលំបាកមួយ ព្រោះបើមិនដូចនេះទេ ស្បែកនឹងជួបបញ្ហាផ្សេងៗ។ យ៉ាងណាមិញ បញ្ហាជាទូទៅដែល ស្បែកច្រើនជួបប្រទះគឺស្បែកមានជាតិខ្លាញ់ ងាយកើតមុន។ មូលហេតុពិតប្រាកដនៃស្បែកដែលមានជាតិខ្លាញ់អាស្រ័យទៅលើហ្សេន ប៉ុន្តែមានវិធីជាច្រើនដើម្បីដោះស្រាយបញ្ហានេះ។ ការញ៉ាំអាហារត្រឹមត្រូវគឺជាវិធីសាស្ត្រមួយមានប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាស្បែកឡើងខ្លាញ់ ។ ខាងក្រោម គឺជាអាហារមួយចំនួនដែលអ្នកគួរឧស្សាហ៍ទទួលទាន សម្រាប់ស្បែកខ្លាញ់។

    ត្រសក់ ៖ បន្លែនេះមានបរិមាណទឹកអតិបរមា ដើម្បីធ្វើអោយស្បែករបស់អ្នកមានភាពត្រជាក់រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម។

    សណ្តែកដី៖ វាមានអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយព្យាបាលបញ្ហាស្បែកដែលមានជាតិខ្លាញ់បានយ៉ាងឆាប់រហ័ស។

    ក្រូច៖ ផ្លែក្រូចមានវីតាមីន C ក៏ដូចជាសមាសធាតុបន្សាបជាតិពុលដែលអាចបណ្តេញជាតិប្រេងចេញពីស្បែករបស់អ្នក។

    បន្លែបៃតង៖ បន្លែបៃតងមិនមានខ្លាញ់ទេ។ ពួកវាសម្បូរទៅដោយជាតិសរសៃដែលអាចសម្អាតប្រេងពីស្បែករបស់អ្នក។

    បឺរ៖ រឿងដ៏អស្ចារ្យរបស់ផ្លែបឺរ គឺថាវាមិនត្រឹមតែបរិភោគទេហើយផ្តល់ប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចត្រូវយកប្រើដោយផ្ទាល់លើស្បែកដើម្បីការពារការបញ្ចេញប្រេង។ វាដើរតួនាទីជាជាតិសំណើមដ៏មានប្រសិទ្ធិភាពសម្រាប់ស្បែករបស់អ្នក។

    សូកូឡាខ្មៅ៖ សូកូឡាខ្មៅមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេប៉ុន្តែវាល្អក្នុងការ ការការពារការកើតមុនដោយវានឹងត្រួតពិនិត្យការផលិតប្រេងនៃស្បែក និង ប្រឆាំងអុកស៊ីតកម្ម។

    សាច់ត្រី៖ សាច់ត្រីក៏ដូចជាសណ្តែកដីដែរគឺវាមាន អាស៊ីតខ្លាញ់អូមេហ្គា 3 ។ ដូច្នេះវាជួយទប់ស្កាត់ការរលាកនិងធ្វើអោយស្បែកមានជាតិខ្លាញ់កាន់តែតិចនិងការពារការកើតមុន។

    ទឹកដូង៖ ទឹកដូងធ្វើការជួសជុលស្បែករបស់អ្នកអោយល្អឡើងវិញ។ វាជួយក្នុងការរក្សាស្បែករាបស្អាតនិង ការពារកុំអោយមានការខូចស្បែក។

    ចេក៖ ប្រសិនបើអ្នកមានស្បែកដែលមានជាតិខ្លាញ់នោះការញ៉ាំចេកជារៀងរាល់ថ្ងៃអាចមានអត្ថប្រយោជន៍យ៉ាងខ្លាំង។ វាមានផូស្វ័តប៉ូតាស្យូមនិងវីតាមីន E ដែលជួយអោយស្បែកមានពន្លឺ។ ចេកគឺជាភ្នាក់ងារសំអាតដ៏ល្អ។ វាអាចជួយបង្រួមរន្ធញើសនិង ការពារភាពកខ្វក់ពីការចូលទៅក្នុងស្បែករបស់អ្នកដែលបង្កអោយមានជាតិខ្លាញ់កើតឡើង៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV