*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទង្វើមួយចំនួនដែលអ្នកគួរជៀសវាងក្រោយញ៉ាំអាហាររួច

  • ការរំលាយអាហារចាប់ផ្តើមនៅក្នុងមាត់ហើយបន្តនៅក្នុងក្រពះ និងពោះវៀនតូច ដែលរាងកាយស្រូបយកសារធាតុចិញ្ចឹមផ្សេងៗគ្នា។ នៅពេលការរំលាយអាហាររបស់អ្នកលែងដំណើរការ វានឹងប៉ះពាល់ដល់របៀបដែលរាងកាយរបស់អ្នកស្រូបយកសារធាតុចិញ្ចឹមផងដែរ។

    ប្រសិនបើរឿងនេះកើតឡើង អ្នកនឹងអស់កម្លាំងដែលនឹងជះឥទ្ធិពលដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក។

    ដូច្នេះខាងក្រោមនេះ ជាបញ្ហាមួយចំនួនដែលអ្នកគួរតែចៀសវាង ដាច់ខាតកុំធ្វើ បន្ទាប់ពីអ្នកទទួលទានអាហាររួច។

    គេងភ្លាមបន្ទាប់ពីញុំា៖ មនុស្សមួយចំនួន បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច ពួកគេច្រើនតែកើតមានអាការៈងងុយគេងភ្លាមៗ។ អាហារនៅក្នុងពោះ ត្រូវការពេលវេលាដើម្បីរំលាយ ដូច្នេះប្រសិនបើអ្នកញុំារួចក៏ចូលគេងភ្លាម នោះក្រពះរបស់អ្នកនឹងត្រង់ មិនអាចធ្វើការរំលាយអាហារបានល្អឡើយ។ ក្រៅពីនេះអ្នកនឹងធ្វើឱ្យខ្លួនឯងប្រឈមនឹងជំងឺដូចជា ជំងឺច្រាលទឹកក្រពះ ឬរលាកក្រពះ។

    ស្លៀកសម្លៀកបំពាក់តឹង ឬចង្អៀតខ្លាំង៖ បន្ទាប់ពីញ៉ាំអាហាររួច ក្រពះរបស់អ្នកត្រូវការការរំលាយអាហារផ។ ប៉ុន្តែ នៅពេលអ្នកព្យាយាមស្លៀកខោខូប៊យដែលមឹនទំហំរឹប នោះវានឹងរឹបពោះរបស់អ្នក។ ការស្លៀកសម្លៀកបំពាក់តឹងៗភ្លាមៗបន្ទាប់ពីញ៉ាំអាហារនឹ ងដាក់សម្ពាធលើពោះរបស់អ្នក។ វានឹងបណ្តាលឱ្យរលាកក្រពះ។ ដើម្បីចៀសវាងបញ្ហានេះ សូមស្លៀកសម្លៀកបំពាក់រលុង និងមានផាសុកភាព។

    ការជក់បារី៖ ការជក់បារីគឺជារឿងមួយដែលធ្វើឱ្យខូចខាតដល់រាងកាយរបស់អ្នក ជាពិសេសគឺសួត។  សម្រាប់អ្នកជក់បារីអ្នកប្រហែលជាញៀន និងរិករាយពេលដែលបានជក់ តែវាពិតជាមានហានិភ័យបង្កគ្រោះថ្នាក់ខ្លាំងដល់អ្នកជុំវិញអ្នកផងដែរ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ឥទ្ធិពលនៃការទទួលជាតិនីកូទីនបន្ទាប់ពីបរិភោគ មានឥទ្ធិពលលើការឆ្លើយតបមេតាប៉ូលីស។ ការជក់បារីបន្ទាប់ពីទទួលទានអាហារ បណ្តាលឱ្យមានជាតិនីកូទីនផ្សារភ្ជាប់ទៅនឹងអុកស៊ីសែនលើស។ នេះជះឥទ្ធិពលដល់ការរំលាយអាហាររបស់អ្នក ដែលជួយជម្រុញការស្រូបយកសារជាតិបង្កមហារីកនៅក្នុងខ្លួនរបស់អ្នកទ្វេដង។

    ការបរិភោគផ្លែឈើ៖ ផ្លែឈើ គឺជាប្រភពជាតិសរសៃ អាហារដែលមានសារៈសំខាន់សម្រាប់ការរំលាយអាហាររបស់អ្នក។ វាក៏ជាប្រភពដ៏សម្បូរនៃសារធាតុចិញ្ចឹមដូចជាវីតាមីនA, B, C និងសារធាតុរ៉ែសំខាន់ៗដទៃទៀតដែរ។ ដូចអាហារដទៃទៀតដែរ ផ្លែឈើត្រូវការអង់ស៊ីមដើម្បីរំលាយ។ ការបរិភោគផ្លែឈើបន្ទាប់ពីទទួលទានអាហារ នឹងបណ្តាលឱ្យផ្លែឈើមិនត្រូវបានរំលាយបានត្រឹមត្រូវ។ ជាលទ្ធផលរាងកាយរបស់អ្នកនឹងមិនទទួលបានអត្ថប្រយោជន៍ដែលត្រូវការពីសារធាតុចិញ្ចឹមឡើយ។ បន្ទាប់ពីអាហារថ្ងៃត្រង់ ឬពេលល្ងាចកុំបរិភោគផ្លែឈើណាមួយឱ្យសោះ។ ផ្លែឈើអ្នកអាចទទួលទានបាន នៅពេលដែលពោះទទេរ។

    ផឹកតែ៖ តែបៃតង ត្រូវបានគេដឹងថាសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានសុខភាពល្អ។ អ្នកស្រាវជ្រាវបានរកឃើញអត្ថប្រយោជន៍ផ្សេងៗគ្នានៃតែ។ ទោះបីជាតែមានអត្ថប្រយោជន៍ច្រើនក៏ដោយ ការផឹកទឹកតែភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច វានឹងរំខានដល់ការស្រូបយកជាតិដែក។ ជាតិ ដែកគឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយដែលផ្តល់អុកស៊ីសែនដល់សរីរាង្គ។ នោះមិនមែនទាំងអស់ទេ វាដើរតួនាទីយ៉ាងសំខាន់ឆ្ពោះទៅរកការផលិតកោសិកាឈាម។ អាស៊ីត Tannic ដែលមាននៅក្នុងតែរារាំងដល់ការស្រូបយកជាតិដែក។ ប្រសិនបើកម្រិតជាតិដែកធ្លាក់ចុះនៅក្នុងខ្លួន វានឹងធ្វើឱ្យមានភាពស្លកសាំង។

    ងូតទឹក៖ ការងូតទឹកភ្លាមៗបន្ទាប់ពីញ៉ាំបាយរួច ត្រូវបានគេហាមជាពិសេស។ ព្រោះវារំខានដល់ការរំលាយអាហាររបស់អ្នក។ ហេតុផលសម្រាប់បញ្ហានេះ គឺដោយសារតែមានលំហូរឈាមតិចទៅ និងជុំវិញក្រពះរបស់អ្នក។

    លើសពីនេះទៀតវាធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ។ ដូចនេះបើអ្នកចង់ងូតទឹក គួរតែត្រូវរង់ចាំប្រហែលជា១ម៉ោងសិនបន្ទាប់ពីញុំាបាយរួច៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV