*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

នៅពេលញ៉ាំស្វាយទុំអ្នកនឹងទទួលបានអត្ថប្រយោជន៍ធំៗទាំង៧យ៉ាងនេះ

  • ស្វាយ​ទុំ​គឺជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ា​ង​ចំពោះ​សុខភាព ។ យោង​តាម​ក្រុម​អ្នកជំនាញ​បានឱ្យ​ដឹង​ថា ការ​ទទួលទាន​ស្វាយ​ទុំ​រាល់ថ្ងៃ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​៧​ចំណុច​នេះ។

    ​បង្កើន​ប្រព័ន្ធ​ការពារ​រាង​កាយ ៖ ដោយសារ​វត្តមាន​ដ៏​សម្បូរ​បែប​នៃ​សារធាតុ​បេ​តា​ការ៉ូ​តែ​ន​ដែល​បន្ទាប់​មក​បំ​លែង​ទៅ​ជា​វីតាមីន A ស្វាយ​ទុំ​ជួយ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី ។ បន្ថែម​ពីលើ​នេះ វីតាមីន C មាន​ប្រសិទ្ធភាព​ជួយ​បង្កើន​ការ​បំពេញ​មុខងារ​របស់​ប្រព័ន្ធ​ការពារ​រាង​កាយ ។

    ទប់ស្កាត់​ជំងឺមហារីក៖ វត្តមាន​ដ៏​លើសលប់​នៃ​សមាសធាតុ​វីតាមីន​ដែល​ជា​អុក​ស៊ី​ដ​កម្ម ស្វាយ​ត្រូវ​គេ​អះអាង​ថា មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន មហារីក​ដោះ និង​មហារីក​ប្រូ​ស្តា​ត​ជាដើម ។

    ​ជួយ​ខួរក្បាល ៖ ស្វាយ​សម្បូរ​ទៅ​ដោយ​វីតាមីន B6 ដែល​ផ្តល់​សារសំខាន់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ក៏​ដូច​ជា​ការ​បំពេញ​មុខងារ​ខួរក្បាល ។ វីតាមីន​នេះ​ជា​ជំនួយ​ក្នុង​ការ​បង្កើត​ភ្នាក់ងារ​បញ្ជូន​សារ​ជា​ច្រើន​ដែល​ទទួល​បន្ទុក​ជួយ​គ្រប់គ្រង​ផ្លូវចិត្ត​និង​ដំណេក​ស្កប់ស្កល់ ។ បន្ថែម​ពី​នេះ សារធាតុ​គ្លុ​យ​តា​មីន​ជួយ​ពង្រីក​ការ​ផ្ចង់ស្មារតី និង​កែ​លំអ​ការ​ចង​ចាំ ។

    ជួយ​ការពារ​ថ្លើម ៖ ទទួលទាន​ស្វាយ​ក៏​អាច​ជួយ​ការពារ​ថ្លើម​លោក​អ្នកផង​ដែរ ។ សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដ៏​សម្បូរ​បែប​ក្នុង​ផ្លែស្វាយ​បាន​ជួយ​លាង​សម្អាត​សារធាតុពុល​ចេញពី​ថ្លើម ។ ដូច្នេះ​ការ​ដាក់​បញ្ចូល​ស្វាយ​ទុំ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​គឺជា​វី​ធី​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ថែរក្សា​សុខភាព​ថ្លើម ។

    ​កាត់​បន្ថយ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ ស្វាយ​ក៏​សម្បូ​ច្រើន​ដែរ​នូវ​សារធាតុ​សរសៃ​និង Pectin ដែល​សារធាតុ​ទាំង​២​នេះ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់។ ក្រៅពី​នេះ សមាសធាតុ​ប៉ូ​តា​ស្យូ​ម​បាន​ជួយ​កាត់​បន្ថយ​ការ​លើសឈាម ។

    ទប់ទល់​ការ​ឡើង​ទម្ងន់ ៖ ទទួលទាន​ផ្លែស្វាយ​ទាំង​សម្បក​អាច​ជួយ​ទប់ទល់​ការ​ឡើង​ទម្ងន់ ។ សារធាតុ​ចម្រាញ់​ពី​សម្បក​ស្វាយ​មាន​កម្លាំង​ទប់ស្កាត់​ការ​អភិវឌ្ឍ​បណ្តា​កោសិកា​ខ្លាញ់​ក្នុង​ខ្លួន​មនុស្ស កាត់​បន្ថយ​បានការ​ឡើង​ទម្ងន់ ។

    ជួយ​ប្រព័ន្ធ​រំលាយ​អាហា​រ ៖ ​ការ​ទទួលទាន​ស្វាយ​​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ។ វត្តមាន​ដ៏​សម្បូរ​បែប​នៃ​សារធាតុ​សរសៃ​បាន​ជួយ​បណ្តេញ​សារធាតុពុល​និង​កាក​សំណល់​រាង​កាយ​គ្រោះថ្នាក់​នានា​ចេញពី​រាង​កាយ​។ ស្វាយ​មួយ​ផ្លែ​អាច​ផ្តល់​២០ភាគរយ​នៃ​តម្រូវការ​សារធាតុ​សរសៃ​ប្រចាំ​ថ្ងៃ ខណៈ​សារធាតុ​ប៉ូ​តា​ស្យូ​ម​វិញ​គឺ​ផ្តល់​ឱ្យ​ប្រហែលជា ៥៦០​មី​ល្លី​ក្រាម​ពោល​គឺ​ស្មើនឹង​១៦ភាគរយ​នៃ​តម្រូវការ​សារធាតុ​ប៉ូ​តា​ស្យូ​ម​ប្រចាំ​ថ្ងៃ ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV