*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ញ៉ាំអាហាររួចសូមកុំធ្វើរឿងទាំងនេះ បើមិនចង់ខូចសុខភាព

  • ការរំលាយអាហារចាប់ផ្តើមនៅក្នុងមាត់ហើយបន្តនៅក្នុងក្រពះ និងពោះវៀនតូច ដែលរាងកាយស្រូបយកសារធាតុចិញ្ចឹមផ្សេងៗគ្នា។ នៅពេលការរំលាយអាហាររបស់អ្នកលែងដំណើរការ វានឹងប៉ះពាល់ដល់របៀបដែលរាងកាយរបស់អ្នកស្រូបយកសារធាតុចិញ្ចឹមផងដែរ។ ប្រសិនបើរឿងនេះកើតឡើង អ្នកនឹងអស់កម្លាំងដែលនឹងជះឥទ្ធិពលដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ដូច្នេះ ចំនុចទាំងនេះ ជាបញ្ហាមួយចំនួនដែលអ្នកគួរតែចៀសវាង ដាច់ខាតកុំធ្វើ បន្ទាប់ពីអ្នកទទួលទានអាហាររួច។

    គេងភ្លាមបន្ទាប់ពីញុំា៖ មនុស្សមួយចំនួន បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច ពួកគេច្រើនតែកើតមានអាការៈងងុយគេងភ្លាមៗ។ អាហារនៅក្នុងពោះ ត្រូវការពេលវេលាដើម្បីរំលាយ ដូច្នេះប្រសិនបើអ្នកញុំារួចក៏ចូលគេងភ្លាម នោះក្រពះរបស់អ្នកនឹងត្រង់ មិនអាចធ្វើការរំលាយអាហារបានល្អឡើយ។ ក្រៅពីនេះអ្នកនឹងធ្វើឱ្យខ្លួនឯងប្រឈមនឹងជំងឺដូចជា ជំងឺច្រាលទឹកក្រពះ ឬរលាកក្រពះ។

    ស្លៀកសម្លៀកបំពាក់តឹង ៖ បន្ទាប់ពីញ៉ាំអាហាររួច ក្រពះរបស់អ្នកត្រូវការការរំលាយអាហារផ។ ប៉ុន្តែ នៅពេលអ្នកព្យាយាមស្លៀកខោខូប៊យដែលមឹនទំហំរឹប នោះវានឹងរឹបពោះរបស់អ្នក។ ការស្លៀកសម្លៀកបំពាក់តឹងៗភ្លាមៗបន្ទាប់ពីញ៉ាំអាហារនឹ ងដាក់សម្ពាធលើពោះរបស់អ្នក។ វានឹងបណ្តាលឱ្យរលាកក្រពះ។ ដើម្បីចៀសវាងបញ្ហានេះ សូមស្លៀកសម្លៀកបំពាក់រលុង និងមានផាសុកភាព។

    ជក់បារី៖ ការជក់បារីគឺជារឿងមួយដែលធ្វើឱ្យខូចខាតដល់រាងកាយរបស់អ្នក ជាពិសេសគឺសួត។  សម្រាប់អ្នកជក់បារីអ្នកប្រហែលជាញៀន និងរិករាយពេលដែលបានជក់ តែវាពិតជាមានហានិភ័យបង្កគ្រោះថ្នាក់ខ្លាំងដល់អ្នកជុំវិញអ្នកផងដែរ។ ឥទ្ធិពលនៃការទទួលជាតិនីកូទីនបន្ទាប់ពីបរិភោគ មានឥទ្ធិពលលើការឆ្លើយតបមេតាប៉ូលីស។ ការជក់បារីបន្ទាប់ពីទទួលទានអាហារ បណ្តាលឱ្យមានជាតិនីកូទីនផ្សារភ្ជាប់ទៅនឹងអុកស៊ីសែនលើស។ នេះជះឥទ្ធិពលដល់ការរំលាយអាហាររបស់អ្នក ដែលជួយជម្រុញការស្រូបយកសារជាតិបង្កមហារីកនៅក្នុងខ្លួនរបស់អ្នកទ្វេដង។

    ការបរិភោគផ្លែឈើ៖ ផ្លែឈើ គឺជាប្រភពជាតិសរសៃ អាហារដែលមានសារៈសំខាន់សម្រាប់ការរំលាយអាហាររបស់អ្នក។ វាក៏ជាប្រភពដ៏សម្បូរនៃសារធាតុចិញ្ចឹមដូចជាវីតាមីនA, B, C និងសារធាតុរ៉ែសំខាន់ៗដទៃទៀតដែរ។ ដូចអាហារដទៃទៀតដែរ ផ្លែឈើត្រូវការអង់ស៊ីមដើម្បីរំលាយ។ ការបរិភោគផ្លែឈើបន្ទាប់ពីទទួលទានអាហារ នឹងបណ្តាលឱ្យផ្លែឈើមិនត្រូវបានរំលាយបានត្រឹមត្រូវ។ ជាលទ្ធផលរាងកាយរបស់អ្នកនឹងមិនទទួលបានអត្ថប្រយោជន៍ដែលត្រូវការពីសារធាតុចិញ្ចឹមឡើយ។ បន្ទាប់ពីអាហារថ្ងៃត្រង់ ឬពេលល្ងាចកុំបរិភោគផ្លែឈើណាមួយឱ្យសោះ។ ផ្លែឈើអ្នកអាចទទួលទានបាន នៅពេលដែលពោះទទេរ។

    ផឹកតែ៖ តែបៃតង ត្រូវបានគេដឹងថាសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានសុខភាពល្អ។ អ្នកស្រាវជ្រាវបានរកឃើញអត្ថប្រយោជន៍ផ្សេងៗគ្នានៃតែ។ ទោះបីជាតែមានអត្ថប្រយោជន៍ច្រើនក៏ដោយ ការផឹកទឹកតែភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច វានឹងរំខានដល់ការស្រូបយកជាតិដែក។ ជាតិ ដែកគឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយដែលផ្តល់អុកស៊ីសែនដល់សរីរាង្គ។ នោះមិនមែនទាំងអស់ទេ វាដើរតួនាទីយ៉ាងសំខាន់ឆ្ពោះទៅរកការផលិតកោសិកាឈាម។ អាស៊ីត Tannic ដែលមាននៅក្នុងតែរារាំងដល់ការស្រូបយកជាតិដែក។ ប្រសិនបើកម្រិតជាតិដែកធ្លាក់ចុះនៅក្នុងខ្លួន វានឹងធ្វើឱ្យមានភាពស្លកសាំង។

    ងូតទឹក៖ ការងូតទឹកភ្លាមៗបន្ទាប់ពីញ៉ាំបាយរួច ត្រូវបានគេហាមជាពិសេស។ ព្រោះវារំខានដល់ការរំលាយអាហាររបស់អ្នក។ ហេតុផលសម្រាប់បញ្ហានេះ គឺដោយសារតែមានលំហូរឈាមតិចទៅ និងជុំវិញក្រពះរបស់អ្នក។ លើសពីនេះទៀតវាធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ។ ដូចនេះបើអ្នកចង់ងូតទឹក គួរតែត្រូវរង់ចាំប្រហែលជា១ម៉ោងសិនបន្ទាប់ពីញុំាបាយរួច៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV