*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

១០០ភាគរយអ្នកនឹងបានធូរស្រាលពីបញ្ហាទាំងនេះដោយគ្រាន់តែញ៉ាំទឹកតែក្រូចឆ្មារស្លឹកគ្រៃ

  • ស្លឹកគ្រៃ និង ក្រូចឆ្មារ សុទ្ធតែជាគ្រឿងផ្សំពិសេសៗដែលល្អចំពោះសុខភាព។ គេអាចកែច្នៃជាតែស្លឹកគ្រៃ និងជាទឹកក្រូចឆ្មារតែម្តង ដែលមានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ។ ក្រៅពីល្អចំពោះសុខភាពហើយ វាក៏ជំនួយសម្រស់ផងដែរ។

    តែស្លឹកគ្រៃ និង ក្រូចឆ្មារ មានអត្ថប្រយោជន៍ក្នុងដោះស្រាយបញ្ហាមួយចំនួនដូចជា វាសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពាររាងកាយពីផលប៉ះពាល់ផ្សេងៗ និងធ្វើឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ ប្រឆាំងពីជំងឺឆ្លងដទៃទៀត។

    វាមានសារធាតុដែលប្រឆាំងនឹងមេរោគបាក់តេរី ដែលបង្កបញ្ហាដល់សុខភាពក្រពះពោះវៀន កម្ចាត់ប៉ារ៉ាសិត និងការកើតជំងឺទាក់ទងនឹងក្រពះពោះវៀនផ្សេងៗផងដែរ។ ភេសជ្ជៈនេះក៏ដើរតួជាសារធាតុដែលជួយបណ្តេញជាតិពុលអាក្រក់ៗចេញពីរាងកាយ ជាពិសេសគឺជួយលាងផ្លូវពោះវៀន និងលាងតម្រងនោមទៀតផង។

    ទន្ទឹមនឹងនេះ វាជួយបំបាត់អាការអស់កម្លាំង និងរាងកាយទន់ខ្សោយ ថែមទាំងជំនួយគ្រាប់ឈាម និងបង្កើនសារធាតុដែកក្នុងខ្លួន ថែមទាំងអាចដឹកនាំអុកស៊ីហ្សែនទៅកាន់រាងកាយកាន់តែល្អជាងមុន។ ទឹកតែមួយនេះក៏សម្បូរទៅដោយសារធាតុល្អៗដែលអាចជួយការពារ ប្រឆាំងនឹងមេរោគកោសិកាមហារីកអាក្រក់ៗផងដែរ។

    អាការគេងមិនលក់ គិតច្រើនអាចធ្វើឱ្យរាងកាយរបស់អ្នកប្រែជាទ្រុឌទ្រោមបានដែលអាចបណ្តាលមកពីបញ្ហាផ្លូវចិត្ត និងការគិតច្រើនផងដែរ។ តែការទទួលទានទឹកតែមួយនេះពិតជាអាចជួយសម្រួលផ្លូវអារម្មណ៍ និងបំបាត់ភាពតានតឹងបានយ៉ាងប្រសើរ ព្រមទាំងជួយឱ្យអ្នកឆាប់គេងលក់ស្រួលទៀតផង។

    សម្រាប់វីធីធ្វើតែស្លឹកគ្រៃក្រូចឆ្មារគឺអ្នកត្រូវការគ្រឿងផ្សំដូចជា ក្រូចឆ្មារ ២ផ្លែ ស្លឹកគ្រៃ ៣គុម្ព តែ ១ចឹប និង ទឹកស្អាត ៥កែវ។

    ការអនុវត្ត៖ លាងស្លឹកគ្រៃ និងក្រូចឆ្មារឱ្យបានស្អាតល្អ រួចហាន់ស្លឹកគ្រៃឱ្យរាងតូចល្អិតៗ ហើយកាត់ក្រូចឆ្មារជាដុំៗក៏បានជាចំណិតក៏បានដោយមិនបាច់ចិតសម្បកចេញ។ ដាក់ទឹក៥កែវ បង់ស្លឹកគ្រៃ ក្រូចឆ្មារនិងកញ្ចប់តែចូល ដាំឱ្យពុះរហូតដល់ហួតសល់ទឹកត្រឹមតែ២កែវចាំដាក់ចុះ។ ក្នុង១ថ្ងៃអ្នកអាចទទួលទានទឹកតែនេះ២កែវទាំងនៅក្តៅឧណ្ហៗ ទើបជាការប្រសើរចំពោះសុខភាព៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV