*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្បែកមុខភ្លឺរលោងបាត់មុនបើអ្នកយកទឹកក្រូចឆ្មារមកលាបមុខ

  • ក្រូច​ឆ្មា​មិន​ត្រឹម​តែ​ជា​គ្រឿង​ផ្សំ​ដ៏​ក្នុង​មុខ​ម្ហូប​នោះ​ទេ ​តែ​វា​ក៏​អាច​ប្រើ​ប្រាស់​ក្នុង​ផ្នែក​សម្រស់ផង​ដែរ។ ​ជាការពិត បើលោកអ្នកចង់ធ្វើស្រ្កាប់ ធ្វើមុខឲ្យសក៏បាន បាត់មុនក្បាលខ្មៅក៏បាន ក្រូចឆ្មាជួយបានទាំងអស់។ អញ្ចឹងមកតាមដានវិធីប្រើក្រូចឆ្មាដើម្បីសម្រស់ទាំងអស់គ្នា។

    ជួយ​ស្បែក​មុខ​ឲ្យ​សខ្ចី​​ភ្លឺ​រលោង៖ ​ក្រូច​ឆ្មា​សម្បូរ​ដោយ​វីតាមីន C ​អាស៊ីត​ស៊ី​ទ្រិច​ដែល​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ផ្លែ​ឈើ​ទាំង​អស់។ ​ម្ល៉ោះ​​ហើយ ​វា​​​មាន​លទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ជា​ង​មុន ​និង​ស​រលោង​ផង​ដែរ។ ​​ចំពោះ​វីតាមីន C ​គឺ​ជា​​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​ល្អ​បំផុត ​ក្នុង​ការ​ជួយ​ជួស​ជុល​និង​ផលិត​ខូ​ឡា​ជែន​ក្នុង​ស្បែក​បាន​យ៉ាង​ល្អ​ផង​ដែរ។ ​មាន​ន័យ​ថា ​ស្នាម​អុជ​ខ្មៅ ​រួម​ទាំង​ស្បែក​ស​មិន​ស្មើ​គ្នា ​គឺ​សុទ្ធ​តែ​ក្រូច​ឆ្មា​អាច​ធ្វើ​បាន​ទាំង​អស់។ ​​តែ​កុំ​ភ្លេច​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​លើ​ស្បែក​មុន​ចេញ​ទៅ​ក្រៅ​ផង ​​បន្ទាប់​ពី​អ្នក​បាន​លាប​ទឹក​ក្រូច​ឆ្មា​នេះ​ ព្រោះ​អាស៊ីត​ស៊ី​ទ្រិច​ពី​ក្រូច​ឆ្មា​នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​រង​ប្រតិកម្ម​ពី UV ​បំ​ផុត។

    កាត់​មុន​ក្បាល​ខ្មៅ​ដល់​ឬស៖ ​​អ្នក​អាច​ចិត​ផ្លែ​ក្រូច​ឆ្មា​មួយ​ចំហៀង ហើយ​យក​មក​ត្រដុស​លើ​​តំបន់​ដែល​មាន​មុន ដោយ​ទុក​ចោល​ប្រហែល​១៥​នាទី ចាំ​លាង​ចេញ។ ​អនុវត្ត​ឲ្យ​បាន​ទៀង​ទាត់ ​នោះ​​មុន​នឹង​លែង​កើតទៀតហើយ។

    ​ផ្តល់​សំណើម​ដល់​ស្បែក​មុខ​៖ ​លាយ​ទឹក​ក្រូច​ឆ្មា និង​ទឹក​ដូង​ចូល​គ្នា ចំនួន​២​ -​៣ ​តំណក់ រួច​យក​មក​ជូត​លើ​ផ្ទៃ​មុខ។ ​ទឹក​ដូង​ បង្កើន​សំណើម​ ​សក្កិសម​បំផុត​សម្រាប់​ស្បែក​ស្ងូត ហើយ​ក្រូច​ឆ្មា​វិញ​ជួយ​ឲ្យ​ស្បែក​​ស​ខ្ចី។

    ជួយ​កាត់​បន្ថយ​ជាតិ​​ខ្លាញ់​លើ​មុខ និង​បង្រួញ​រន្ធ​រោម​៖ ​អ្នក​អាច​សាក​ល្បង​ប្រើ​ទឹក​ក្រូច​ឆ្មា​លាយ​ជា​មួយ​ទឹក​ឃ្មុំ ​ចំនួន​២​តំណក់ ហើយ​លាប​លើ​មុខ​ប្រហែល​២០​នាទី សឹម​លាង​មុខ​ចេញ។ ​ធ្វើ​បែប​នេះ​ ២ -​៣ ​ដង​ក្នុង​មួយ​សប្តាហ៍ ​រន្ធ​រោម​នឹង​ប្រែ​ជា​តូច ហើយ​បញ្ហា​នឹង​រលាយ​បាត់។

    ​ធ្វើ​ជា​ស្រ្កាប់​ដុស​បបូរ​មាត់​៖ ងាយ​ៗ​ដោយ​គ្រាន់​តែ​យក​ទឹក​ក្រូច​ឆ្មា​​បន្តិច​បន្តួច​លាប​លើ​បបូរ​មាត់ ​មុន​ចូល​គេង។ ​រួច​នៅ​ពេល​ព្រឹក​ សឹម​លាង​ចេញ ​នោះ​វា​នឹង​ជម្រុះ​ចោល​អស់​នូវ​កោសិកា​ចាស់​ៗ ​​ដែល​ធ្វើ​ឲ្យ​បបូរ​មាត់​​មើល​ទៅ​រលោង​​បាន​យ៉ាង​ងាយ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV