*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

គ្រាន់តែញ៉ាំតែស្លឹកតើយមួយកែវអ្នកទទួលបានអត្ថប្រយោជន៍ធំៗដល់ទៅ៦យ៉ាង

  • ស្លឹក​តើយ​ ត្រូវបាន​គេ​និយម​ប្រើ​​សម្រាប់​ផ្តល់ក្លិន​ឈ្ងុយ​ក្នុង​ម្ហូបអាហារ។ បន្ថែមពីនេះ ស្លឹក​តើ​យ ​មាន​ប្រយោជន៍​ខាង​ផ្នែក​ឱសថ​បុរាណ​ជួយ​ដល់​សុខភាព និង​សម្រស់​ថែមទៀត ដោយ​គ្រាន់តែ​យក​ស្លឹក​តើយ​ដាំ​ជាមួយ​ទឹក ដើម្បី​ធ្វើជា​តែ​ទទួលទាន​ប៉ុណ្ណោះ​។​

    ដើម្បីទទួលបានតែ​ស្លឹក​តើយ​អ្នកអាចធ្វើវាបានដោយគ្រាន់តែ​យក​ស្លឹក​តើយ​មួយ​បាច់​ល្មម ដាំ​លាយ​ជាមួយ​ទឹក​មួយ​ឆ្នាំង ឬមួយ​កំសៀវ​រហូតដល់​ពុំ​ឆ្អិន​ល្អជា​ការ​ស្រេច​។​ វិធី​ម្យ៉ាងទៀត​អ្នក​អាច​ដាំ​តែ​ធម្មតា​ដែល​អ្នក​ទទួលទាន​ជាប្រចាំ ហើយ​បង់​ស្លឹក​តើយ​ប្រមាណ​ជា ៥ ៦​សន្លឹក​ចូល​ក៏បាន​ផងដែរ​។

    ជាការពិត តែស្លឹកតើយមួយកែវ ធ្វើអោយអ្នកទទួលបានអត្ថប្រយោជន៍ដូចជា៖

    ជួយ​បន្ថយ​សម្ពាធ​ឈាម​៖​ស្លឹក​តើយ​អាចជួយ​បន្ថយ​សម្ពាធ​ឈាម ដែល​ឡើង​ខ្ពស់​ឱ្យ​ស្ថិត​មក​សភាព​ប្រក្រតី​វិញ ថែមទាំង​អាច​បំបាត់​អាការ​វិលមុខ ធី​ង​ធោ​ង និង​អស់កម្លាំង ។​

    ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​៖ ​សារធាតុ​សំខាន់ៗ​នៅក្នុង​ស្លឹក​តើយ អាចជួយ​កាត់បន្ថយ​ការប៉ះពាល់ ដល់​ការផលិត​អរ​ម៉ូ​ន​អាំង​ស៊ុត​លីន​។ ដូច្នេះ​ការទទួល​ទាន​តែ​ស្លឹក​តើយ​ជាប្រចាំ អាចជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្លុយកូស​នៅក្នុង​ឈាម ដែល​ទាំងនេះ​សុទ្ធតែ មាន​ផល​ល្អ​ចំពោះ​អ្នក ដែលមាន​ជំងឺ​ទឹកនោមផ្អែម​តែម្តង​។​

    បំបាត់​ការឈឺ​ចុកចាប់​​សាច់ដុំ​៖​ ទទួលទាន​តែ​ស្លឹក​តើយ អាចជួយ​បញ្ចុះ​កម្តៅ និង​អាចជួយ​បន្ថយ​ការឈឺ​ចុកចាប់​ផ្សេងៗ​បាន​ដូចជា អាការ​គ្រុនក្តៅ ក្រពះ​ពិបាក​រំលាយ​អាហារ និង​បន្ថយ​អាការ​រមួលក្រពើ​បាន​ផងដែរ​។​ ​នៅក្នុង​នោះ​ផងដែរ ស្លឹក​តើយ​ត្រូវបាន​គេ​ដឹងថា អាច​យកមក​ព្យាបាល​ជំងឺ​រលាក​សន្លាក់ ដោយ​គ្រាន់តែ​យក​ស្លឹក​តើ​យមក​បុក រួច​យកទៅ​ដាំ​ជាមួយ​ប្រេងដូង​ឱ្យ​ក្តៅ សឹម​បិទ​លើ​មុខរបួស​សន្លាក់​ជាការ​ស្រេច​។​

    ជំនួយ​ដល់​ជំងឺ​សន្លាក់​៖​ ជាតិ​អាស៊ីត​ឡើង​ខ្ពស់ ក្នុង​រាងកាយ នឹង​អាចធ្វើឱ្យ​អ្នក​កើតមាន​ជំងឺ​រលាក​សន្លាក់បាន ប៉ុន្តែ​ការទទួល​ទាន​តែ​ស្លឹក​តើយ​ជាប្រចាំ ត្រូវបាន​គេ​ដឹងថា​អាចជួយ​បន្ថយ​ជាតិ​អាស៊ីត​នៅក្នុង​ឈាម ឱ្យ​ត្រលប់មក​សភាព​ធម្មតា​វិញ​ជំនួយ​ដល់​អ្នក​ដែលមាន​បញ្ហា​សន្លាក់ Gout ជាពិសេស​ថែមទាំង​អាចជួយ​កម្ចាត់​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​ផងដែរ​។​

    ប្រឆាំង​ជំងឺមហារីក​៖ ​ស្លឹក​តើយ អាចជួយ​ការពារ​កោសិកា​មហារីក កាច​សាហាវ ថែមទាំង​ប្រឆាំងនឹង​ជាតិពុល​ដែល​បង្ក​គ្រោះថ្នាក់ ដល់​សុខភាព​ផងដែរ​។ ការទទួល​ទាន​តែ​ស្លឹក​តើយ​ជាប្រចាំ ត្រូវបាន​គេ​ដឹង​ដែរ​ថា អាចជួយ​ទប់ស្កាត់​ការរីក​រាលដាល និង​ព្យាបាល​ជំងឺមហារីក​ទៀតផង​។​

    ជួយ​បង្កើន​ចំណង់​អាហារ​៖ ​សម្រាប់​អ្នក​ដែល​មិនសូវ​ជា​ឃ្លាន​អាហារ ឬ​ធុំក្លិន​អាហារ មិន​ចង់​ទទួលទាន​អ្វី​ទាំងអស់នោះ ជាពិសេស​អ្នក​ដែល​កំពុង​តែមាន​ជំងឺ ឬ​ទើបតែ​ពី​ជាសះស្បើយ​ពី​ជំងឺ​តែម្តង ការទទួល​ទាន​តែ​ស្លឹក​តើយ​ជាប្រចាំ​អាចជួយ​បង្កើន​ចំណង់​អាហារ​របស់​អ្នក​បាន​យ៉ាង​ប្រសើរ​ផងដែរ​។៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV