*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អ្នកមីងម្នាក់ប្រាប់រូបមន្តប្រើសណ្តែកក្រហមជួយសម្រកទម្ងន់និងជួយអោយស្បែកភ្លឺរលោង

  • រូបមន្តសុខភាពថ្ងៃនេះ​គឺជា​ការ​ប្រើប្រាស់​សណ្តែក​ក្រហម ​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ស្រក​ក្បាល​ពោះ ចង្កេះ​តូច​ជាង​មុន និង​សំខាន់​អាច​ជួយ​លើក​សម្រស់​ថែម​ទៀត​ផង។ សណ្តែក​ក្រហម​មិន​ត្រឹម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់​មួយ​មុខ​ទេ តែ​វា​ក៏​ជួយ​បញ្ចុះ​កម្តៅ បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​ផង​ដែរ។ សណ្តែកក្រហមមាន​សមត្ថភាព​រារាំង​​ការ​ផលិត​និង​បន្ថយ​ជាតិ​ពណ៌​មេឡានីន បង្កើន​ល្បឿន​ការ​ផលិត​កូឡាជែន វាអាច​ជួយ​ឲ្យ​ស្បែក​រលោង​និង​មាន​ភាព​យឺត។ ដោយឡែក​វីតាមីន E ដែល​មាន​ក្នុង​នោះ ក៏​ជួយ​ពន្យារ​ភាព​ចាស់ និង​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ ជួយ​ឲ្យ​ស្បែក​រលោង​ក្មេង​ជាង​វ័យ​។

    សម្រាប់វិធីធ្វើវិញងាយស្រួលទេ ដោយអ្នក​គ្រាន់​តែ​យក​សណ្តែក​ក្រហម​ ១ ក្តាប់​តូច ប្រហែល ១០០ ក្រាម ហើយ​លាង​វា​ឲ្យ​ស្អាត។ ចាក់​ទឹក​ប្រហែល​​ ១,៥ លីត្រ​ចូល​ទៅ​ក្នុង​ឆ្នាំងហើយ​ដាំ​ឲ្យ​ពុះ។ បន្ទាប់​មក​ទុក​ទឹក​ឲ្យ​នៅ​ក្ដៅឧណ្ណៗ សឹម​ដាក់សណ្តែក​ក្រហម​ចូល ដើម្បី​ឲ្យ​សារធាតុ​ចិញ្ចឹម​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​គ្រប់គ្រាន់។ ដាក់​ទឹក​នោះ ចូល​ដប ហើយ​ទទួល​ទាន​ជំនួស​ទឹក​ធម្មតា​រៀងរាល់​ថ្ងៃ។

    សូមបញ្ជាក់​ថា អ្នក​គួរ​ទទួល​ទាន​វា​នៅ​ពេល​រសៀល ឬ​មុន​អាហារ​ពេល​ល្ងាច មិន​គួរ​ទទួល​ទាន​ពេល​ព្រឹក​ព្រលឹម​ទេ។ យ៉ាងណាសម្រាប់រូបមន្តនេះ ​យើងខ្ញុំ​មិន​ណែនាំ​សម្រាប់​អ្នក​កើត​ជំងឺ​តម្រង​នោម និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​ឡើយ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV