*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

យកល្ពៅមកធ្វើបែបនេះបញ្ហាកើតមុននិងស្នាមជាំនៅលើផ្ទៃមុខត្រូវបានដោះស្រាយ

  • ផ្លែល្ពៅត្រូវបានគេផ្សំធ្វើជាឱសថសម្រាប់ថែរក្សា និងការពារបញ្ហាស្បែកគ្រប់ប្រភេទ។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ផ្លែល្ពៅសម្រាប់ថែរក្សា និងព្យាបាលបញ្ហាសម្រស់។

    ល្ពៅ និងទឹកឃ្មុំ៖ កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាបាយ លាយជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាបាយដូចគ្នា។ យកមកលាបលើស្បែកមុខ ហើយទុករយ:ពេល១០នាទី ទើបលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហៗ។ អនុវត្តទៀងទាត់មួយសប្តាហ៍៣ដង ដើម្បីជៀសផុតពីការរលាក កើតមុន និងស្នាមជាំនៅលើផ្ទៃមុខ។

    ល្ពៅ និងទឹកដោះជូរ៖ កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាបាយ លាយជាមួយទឹកដោះគោជូរ ២ស្លាបព្រាបាយ។ លាបនៅលើផ្ទៃមុខ នឹងទុករយ:ពេល១០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ អនុវត្តវិធីនេះមួយសប្តាហ៍យ៉ាងហោចណាស់ ៣ដង ដើម្បីកាត់បន្ថយភាពចាស់។

    ល្ពៅ និងទឹកក្រូចឆ្មារ៖ កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាបាយ លាយជាមួយនឹងទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ។ លាបនៅលើស្បែកមុខឲ្យសព្វ រួចទុកចោលរយ:ពេល១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។ សូមប្រើឲ្យបាន៣ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានផ្ទៃមុខភ្លឺរលោងស្អាត។

    វិធីទាំងអស់នៅខាងលើនេះ គ្មានផ្ទុកសារធាតុគីមីដែលបង្កឲ្យប៉ះពាល់ដល់សុខភាពឡើយ ដូច្នេះអ្នកអាចប្រើប្រាស់ទៅតាមប្រភេទនៃបញ្ហាស្បែកមុខ ដោយគ្មានអ្វីត្រូវព្រួយបារម្ភទាំងអស់៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV