*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ភ្នែកគោលក្រិនខ្មៅអាចដោះស្រាយបានដោយវិធីធម្មជាតិ៣មុខ

  • បញ្ហាស្បែកភ្នែកគោល ក្រិនខ្មៅ អាចកើតឡើងចំពោះអ្នកគ្រប់គ្នា ហើយវាអាចជាបញ្ហាដែលធ្វើអោយអ្នកទើសទាល់ផងដែរ។ យ៉ាងណា ដើម្បីដោះស្រាយបញ្ហានេះអ្នកអាចប្រើប្រាស់វិធីធម្មជាតិសាមញ្ញៗ៣យ៉ាង ប៉ុន្តែវាពិតជាមានប្រសិទ្ធភាពកម្ចាត់ស្បែកក្រិនខ្មៅ ហើយជួយឲ្យស្បែកមានសំណើមថែមទៀត។

    ក្រូចឆ្មារ៖ យកក្រូចឆ្មារស្រស់មួយផ្លែ ពុះជាពីរ។ ត្រដុសត្រង់កន្លែងដែលមានបញ្ហារយ:ពេល៣នាទី ទើបលាងសម្អាតចេញ។ សូមព្យាយាមអនុវត្តរាល់ថ្ងៃ ជាតិអាស៊ីតនៃក្រូចឆ្មារនឹងកម្ចាត់កោសិកាចាស់ៗ ហើយជំរុញឲ្យកោសិកាស្បែកថ្មីដុះឡើងវិញ។

    អម្ពិល និងទឹកឃ្មុំ៖ លាយទឹកអម្ពិលទុំ១ស្លាបព្រា ជាមួយនឹងទឹកឃ្មុំក្នុងកន្លះស្លាបព្រា។ យកសរសៃននោងទុំ ត្រាំក្នុងល្បាយនេះឲ្យយូរ ហើយត្រដុសត្រង់កន្លែងមានបញ្ហាថ្នមៗ។ សូមអនុវត្ត ៣ទៅ៤ដងក្នុងមួយសប្តាហ៍ បញ្ហាស្បែកក្រិនខ្មៅនឹងកាត់បន្ថយបន្តិចម្តងៗ។

    ស្ករត្នោត និងទឹកដោះគោស្រស់៖ សូមលាយស្ករត្នោត១ស្លាបព្រា ជាមួយនឹងទឹកដោះគោកន្លះស្លាបព្រា។ កូរឲ្យរលាយ ទើបយកទៅជូតត្រដុសថ្នមៗប្រហែលជា ៥នាទី។ បន្ទាប់មក អ្នកត្រូវលាងសម្អាតចេញឲ្យបានស្អាត។ សូមអនុវត្តមួយសប្តាហ៍៣ដង ស្បែកក្រិនខ្មៅនឹងជ្រះបណ្តើរៗ ហើយមានសភាពទន់រលោងឡើងវិញ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV