*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អ្នកនឹងមិនបោះចោលសម្បកម្នាស់ទៀតទេបើបានដឹងពីអត្ថប្រយោជន៍ទាំងនេះ

  • នៅពេលលោកអ្នកចិតសម្បកម្នាស់ សូមកុំបោះសម្បកវាចោលឱ្យសោះ ព្រោះយើងអាចយកវាមកធ្វើជាភេសជ្ជៈ ហើយវាថែមទាំងអាចជួយព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព។ ទឹកសម្បកម្នាស់អាចជួយព្យាបាលជំងឺបានដូចជា ជួយប្រយុទ្ធប្រឆាំងនឹងប៉ារ៉ាស៊ីតពោះវៀន,ជួយសម្រួលដល់បញ្ហាពោះវៀន ទល់លាមក និងជំងឺឫសដូងបាត,ការពារកុំឱ្យមានមេរោគក្នុងពោះវៀនធំ,ជួយព្យាបាលការរលាក ធ្វើឱ្យសាច់ដុំរឹងមាំ និងជួយកាត់ស្លេស្មក្នុងបំពង់ក,ជួយឱ្យដំបៅ ឬមុខរបួសឆាប់សះ,ធ្វើឱ្យឈាមរត់បានល្អ,ជួយដល់ការសម្រកទម្ងន់ និងសម្រកខ្លាញ់,ជួយសម្អាតឈាមរបស់អ្នកកុំឱ្យមានមេរោគ,ប្រសិនបើយើងទទួលទានវាក្រោយពេលទទួលទានអាហារ នោះវានឹងជួយរំលាយអាហារ ហើយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការកាន់តែល្អផងដែរ។

    វិធីធ្វើ និងប្រើប្រាស់នោះគឺ អ្នកគ្រាន់តែយកម្នាស់ ១ផ្លែល្មមលាងទឺកឱ្យស្អាត រួចចិតសម្បកម្នាស់ជាចំណិតបន្ទះៗហើយទុកមួយឡែក។ ដាក់ទឹក ១លីត្រចូលឆ្នាំងដាំទឹកឱ្យពុះ ហើយដាក់សម្បកម្នាស់ចូលក្នុងឆ្នាំង រួចគ្របទុកឱ្យវាពុះប្រហែលជា ១៥ ទៅ ២០នាទី។ បន្ទាប់មកយកទៅចាក់ច្រោះយកតែទឹក ហើយយកមកទទួនទានបានជាការស្រេច។ ទឹកសម្បកម្នាស់នេះ យើងអាចទទួលទានពេលក្ដៅឧណ្ហៗក៏បាន ឬក៏អាចទុកដល់វាត្រជាក់ចាំទទួលទានក៏បានដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV