*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

របៀបធ្វើមាន់ដុតត្រយ៉ូងចេក និងរបៀបធ្វើទឹកត្រីច្រលួកមាន់ដុត

  • 💥របៀបធ្វើមាន់ដុតត្រយ៉ូងចេក និងរបៀបធ្វើទឹកត្រីច្រលួកមាន់ដុត
    🍱គ្រឿងផ្សំ
    •មាន់ស្រែ១ ទំងន់១គីឡូ២ខាំ សូមកុំយកធំពេក ធ្វើហើយលាងទឹកអោយស្អាត
    •គល់ស្លឹកគ្រៃ ស្លឹកក្រូច ខ្ទឹមស ខ្ទឹមក្រហម
    •ប្រេងខ្យង (បើមិនចូលចិត្តមិនបាច់ដាក់ក៏បាន)
    •សុីអុីវ
    •ត្រយូងចេក
    • ម្ទេស , ក្រូចឆ្មារ
    🍖វិធីធ្វើ:
    មាន់លាងទឹកហើយស្អាត ប្រលាកគ្រឿងផ្សំ ម្សៅសុ៑បខ្នរ ,ទឹកសុីអុីវ, ប្រេងខ្យង , ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច ច្របល់ញុកចូលក្នុងគូទមាន់ ប្រលាក់ទុក១៥នាទីអោយចូលជាតិ
    កាត់គល់ស្លឹកគ្រៃ ប្រវែង១ចង្អាម ដាក់ទ្រាប់គូទឆ្នាំង ហើយចាំចាក់ប្រេងឆា ដាក់មាន់ រៀបត្រយូងចេកកាត់ជា៤ដាក់ចំហៀង
    ដាក់ភ្លើងល្មម កុំអោយឆាប់ខ្លោច ដាក់រំងាស់ប្រេងវា ១០នាទី បើកមើលម្ដង ឱស្សាហ៌ប្រែវា បើមើលឃើញបន្លែរាងឆ្អិនល្មមហើយដួសយកបន្លែចេញហើយ រំងាស់វាទាល់ឆ្អិន ឡើងពណ៌
    🍯វិធីបុកទឹកត្រី :
    ខ្ទឹមស ម្ទេស បុកអោយម៉ត់ ចាំដាក់ ស្ករស៣ស្លាបព្រាបាយ ទឹកត្រី ៤ស្លាបព្រា ទឹកក្ដៅ៤ស្លាបព្រា អំបិល១ចឹប បីចេងតិច និងក្រូចឆ្មា៕
    អត្ថបទ បងយូ
  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV