*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

របៀបធ្វើឡុកឡាក់អង់គ្លេស

  • គ្រឿងផ្សំ

    -សាច់គោកន្លះគីឡូ
    -សាឡាត់៣ក្រាម
    -ប៉េះប៉ោះ៤ផ្លែ
    -ខ្ទឹមបារាំង២ផ្លែ
    -តំឡូងបារាំង២ផ្លែ
    -ត្រកួន២ក្រាម

    វិធីធ្វើ


    យកសាច់មកហាន់ជាដុំៗទំហំប៉ុនមេដៃ បន្លែត្រូវលាងអោយស្អាតដាក់កញ្ច្រែងទុកអោយស្រក់ទឹក បន្ទាប់មកយកសាឡាត់រៀននៅលើចាន ឬថាសដែលមានរាងពងក្រពើដើម្បីមើលទៅមានសោភណ្ឌភាព ហាន់ប៉េងប៉ោះស្តើងៗ រៀបពីលើសាឡាត់ ត្រកួនដែលបានចិតជាសរសៃឆ្មាៗរួចហើយនោះយកមកតម្រៀបដាក់ពីលើ ចំណែកឯតំឡូងបារាំងដែលបំពងហើយនោះត្រូវយកមកដាក់ពីលើដែរ លើកលែងតែខ្ទឹមបារាំងប៉ុណ្ណោះដែលត្រូវយកឆាជាមួយសាច់។ សាច់ដែលហាន់រួចត្រូវយកមកឆាដាក់គ្រឿងផ្សំដូចជា ទឹកត្រី២ស្លាបព្រាកាហ្វេ អំបិល១ស្លាបព្រា ប៊ីចេង១ស្លាបព្រា ស្ករត្នោត៣ស្លាបព្រា ហើយឆាត្រឡប់ចុះឡើងរហូតឆ្អិនសាច់ល្មមសឹមចាក់ម្សៅឆាដែលកូរជាមួយទឹកចូល គោះពងទាមួយគ្រាប់តាមចំណូលចិត្ត ហើយដួសសាច់ដាក់ពីលើបន្លែដែលរៀបរួចនោះជាការស្រេច មុខម្ហូបនេះគេក៏អាចជ្រលក់ជាមួយនឹងទឹកម្រេចក្រូចឆ្មាបានផងដែរ។

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV