*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

​ស្បែក​ស្រស់​ស្អាត​ពី​ខាង​ក្នុង​ប្រកប​ដោយ​​ប្រសិទ្ធភាពដោយភេសជ្ជៈទាំងនេះ

  • ប្រសិន​បើប្រិយមិត្ត​ចង់​មាន​ស្បែក​ស្រស់​ស្អាត​ពី​ខាង​ក្នុង​ប្រកប​ដោយ​​ប្រសិទ្ធភាព គួរ​សាក​ល្បង​នូវ​​ភេសជ្ជៈ​៣​ប្រភេទ​នេះ ព្រោះ​ថា​​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម ​ជួយ​បំប៉ន​ដល់​ស្បែក មិន​ងាយ​ចាស់។ ភេសជ្ជៈ​ទាំង​នេះ មាន​គុណប្រយោជន៍​ជួយ​ដល់​សុខភាព​ស្បែក ​សម្រក​គីឡូ កាត់​បន្ថយ​ស្រ្តេស និង​ធ្វើ​ឲ្យ​គេង​លក់​ស្រួល។

    ​ទី១ ផាសិន និងស្វាយ ក្រឡុក។ អ្វីដែលអ្នកត្រូវការមាន ផាសិន ២ផ្លែ ស្វាយទុំ ១ផ្លែ ទឹកដោះគោស្រស់គ្មានជាតិផ្អែម កន្លះកែវ និង ​ទឹក​ដោះគោ​ជូ​គ្មាន​ជាតិ​ផ្អែម ១ប្រអប់។

    វិធី​ធ្វើ៖ ចិត​សម្បក​ផ្លែ​ស្វាយ ​យក​គ្រាប់​ចេញ​ហើយ​កាត់​ជា​ចំណិត​តូច​ៗ។ ​ផាសិន ​ពុះ​​ចំពាក់​កណ្តាល ច្របាច់​យក​ទឹក។ ​ដាក់​ស្វាយ ផាសិន ទឹក​ដោះគោ​ស្រស់ និង​ទឹក​ដោះគោ​ជូ​ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក កិន​រួច​ជា​ការស្រេច។

    ទី២ផាសិន​ និង​ចេក ​ក្រឡុក។ អ្វីដែលអ្នកត្រូវការមាន ផាសិន ២ផ្លែ ចេក ២ផ្លែ ​​​ទឹក​ដោះគោ​ជូ គ្មាន​ជាតិ​ផ្អែម ១ ប្រអប់ ​​ទឹក​ដោះគោ​ស្រស់ ​គ្មាន​ជាតិ​ផ្អែម កន្លះកែវ។

    ​វិធី​ធ្វើ៖ ​បក​សម្បក​ចេក ហើយ​កាត់វា​ជា​ចំណិត​តូច​ៗ។ ​ផាសិន ពុះ​ចំពាក់កណ្តាល យក​គ្រាប់​ចេញរួច​ច្របាច់​យក​តែ​ទឹក។ ​រួច​ដាក់​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​ក្នុង​ម៉ាស៊ីន​កិន​ រួច​ជា​ស្រេច។

    ​ទី៣ ផាសិន និង​ទឹក​ដោះគោជូ ក្រឡុក។ អ្វីដែលអ្នកត្រូវការមាន ​ផាសិន ២​ផ្លែ​ ទឹក​ដោះគោ​ជូ ១ ប្រអប់ ​ទឹក​ដោះគោ​ស្រស់ គ្មាន​ជាតិ​ផ្អែម កន្លះកែវ ទឹក​ឃ្មុំ ២ស្លាបព្រា។

    វិធី​ធ្វើ៖ កាត់​ផ្លែ​ផាសិន​រួច​ច្របាច់​យក​ទឹក ​រួច​ដាក់​ទឹក​ដោះគោស្រស់​ ទឹក​ដោះគោ​ជូ ទឹក​ឃ្មុំ ចូល​ម៉ាស៊ីន​កិន រួច​ជា​ស្រេច៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV