*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

វិធី ៧ យ៉ាងជួយកម្ចាត់អាចម៍រុយយ៉ាងមានប្រសិទ្ធភាព

  • អស់ក្ដីកង្វល់ដោយសារតែអាចម៌រុយកើតលើផ្ទៃមុខទៀតហើយ ដោយគ្រាន់តែអនុវត្តវិធីព្យាបាលដោយខ្លួនឯងតាមបែបធម្មជាតិខាងក្រោមនេះតែប៉ុណ្ណោះ។ វិធីទាំង ៧ យ៉ាងជួយបំបាត់ និងបន្ថយអាចម៌រុយនៅលើផ្ទៃមុខ។

    ទឹកក្រូចឆ្មារ៖ ច្របាច់យកទឹកក្រូចឆ្មារ យកមកលាបលើផ្ទៃមុខ ២ ដង ក្នុងមួយថ្ងៃ នឹងទុកចោលរយៈពេល ១ ម៉ោង ទើបលាងចេញ។

    សម្បកចេកទុំ៖ យក​សម្បក​ចេកទុំ​ កោស​ស្រទាប់​ខាង ក្នុង​របស់​វា រួច​ប៉ា​តទៅ​អាចម៍រុយ​មុនពេល​ចូល​គេង និង​ទុក​ចោល​មួយ​យប់​ ស្អែកក្រោកពីគេងសឹមលុបមុខលាងចេញ។

    ផ្លែត្រប់៖ យកផ្លែត្រប់ចិតជាចំណិតបន្ទះៗបិតលើបរិវេណកើតអាចម៍រុយ ២ ទៅ ៣ នាទី។ បន្ទាប់មកយកបន្ទះផ្លែត្រប់នោះ ជូតថ្នមៗលើបរិវេណអាចម៍រុយជារង្វង់។ អនុវត្តវិធីនេះយ៉ាងហោចណាស់ ១ សប្ដាហ៍។

    ទឹកឃ្មុំ៖ យកទឹកឃ្មុំក្នុងបរិមាណសមល្មមទៅលាយជាមួយទឹកធម្មតា ១ ឬ២ស្លាបព្រា។ រួចយកទៅកម្ដៅឱ្យក្ដៅតិចៗ រួចលាបលើបរិវេណមានអាចម៍រុយនៅលើផ្ទៃមុខ។ ទុកចោល ១០ នាទី ទើបលាងសម្អាតជាមួយទឹកត្រជាក់។

    ទឹកដោះគោជូរ ឬក្រែម៖ យកក្រែមទឹកដោះគោជូរលាបលើផ្ទៃមុខដែលកើតអាចម៍រុយ ដោយទុកចោល២០នាទី ទើបលាងសម្អាតជាមួយទឹកត្រជាក់។ ដោយឡែកចំពោះវិធីស្រដៀងគ្នានេះដែរ លោកអ្នកអាចយកទឹកដោះគោជូរ ឬក្រែមលាបលើផ្ទៃមុខ ទុកចោល ២ ទៅ ៣ នាទីរហូតដល់ស្ងួត ទើបយកកន្សែងមកជូតវាចេញ រួចលាបក្រែមសំណើម ឬក្រែមបណ្ដឹងស្បែកមុខជំនួសវិញ ដាច់កុំលាងសម្អាតជាមួយនឹងទឹកធម្មតា។

    ដំឡូងបារាំង៖ យកទឹកដំឡូងបារាំងស្រស់លាបលើអាចម៍រុយ រួចលាងសម្អាតជាមួយនឹងទឹកធម្មតាចេញ។

    ប៉េងប៉ោះ​៖ យកទឹកប៉េងប៉ោះស្រស់លាបលើអាចម៍រុយ រួចលាងសម្អាតជាមួយនឹងទឹកធម្មតាចេញ។

    ប្រិយមិត្តអាចជ្រើសរើសវិធីណាមួយមកអនុវត្តក៏បានបើគិតថាស្រួលសម្រាប់ខ្លួន។ ជាមួយគ្នានេះដែរ វិធីខាងលើ មិនត្រឹមតែជួយបំបាត់បញ្ហាអាចម៌រុយនោះទេ ថែមទាំងជំនួយដល់ស្បែកថែមទៀតផង។ តែយ៉ាងណាមិញ ចំពោះអ្នកដែលមានបញ្ហាប្រតិកម្មទៅលើរូបមន្តខាងលើ មិនគួរសាកល្បងធ្វើឡើយ ផ្ទុយទៅវិញ គួរតែរកអ្នកឯកទេសសើស្បែកប្រឹក្សាយោបល់ទើបជាដំណោះស្រាយល្អ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV