*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើនឹងមានបញ្ហាអ្វីកើតឡើងបើអ្នកផឹកទឹកច្រើនជ្រុល?

  • រាងកាយ​​យើង​ត្រូវ​ការ​ទឹក​ ដើម្បី​ដំណើរ​ការ​ប្រក្រតី ប៉ុន្តែ​បើ​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​ នោះ​នឹង​អាច​បង្ក​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅ​វិញ។ ពិត​ណាស់​ ក្រុម​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​​បរិមាណ​នៃ​ការ​ញ៉ាំ​ទឹក​ប្រចាំ​ថ្ងៃ​អាច​មាន​ការ​ប្រែប្រួល អាស្រ័យ​ទៅ​​លើ​កត្តា​បរិស្ថាន ការ​ហាត់​ប្រាណ លក្ខខណ្ឌ​សុខភាព​ដូចជា​ការ​មាន​ផ្ទៃពោះ ឬ​ការ​បំបៅ​ដោះ​កូន​ជា​ដើម។ នៅ​ពេល​​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​ តើ​មាន​បញ្ហា​អ្វី​ខ្លះ​កើត​ឡើង​?

    ការ​ញ៉ាំ​ទឹក​ច្រើន​ពេក​ អាច​នាំ​ឲ្យ​យើង​ពុល​ទឹកឬ​រារាំង​មុខងារ​​របស់​ខួរ​ក្បាល ពីព្រោះ​នៅ​ពេល​ដែល​បរិមាណ​ទឹក​ច្រើន​ជ្រុល​នៅ​ក្នុង​កោសិកា នឹង​បង្ក​ឲ្យ​មាន​ការ​ហើម​កោសិកា ដែល​ធ្វើ​ឲ្យ​យើង​វង្វេង​ស្មារតី ងងុយ​គេង និង​ឈឺ​ក្បាល។

    ជាក់ស្ដែង សូដ្យូម​ជា​អេឡិចត្រូលីត ដែល​មាន​ឥទ្ធិពល​ខ្លាំង​ពេល​ដែល​យើង​មាន​បរិមាណ​ជាតិ​ទឹក​ច្រើន​ជ្រុល​ ដោយ​​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប។ ក្នុង​ករណី​ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​ស្រួច​ស្រាល់ អាច​​បង្ក​ជា​​រោគ​សញ្ញា​ធ្ងន់ធ្ងរ ដូច​ជា​​ហើម​ខួរ​ក្បាល ធ្វើ​ឲ្យ​សន្លប់​ ឬ​អាច​គ្រោះ​ថ្នាក់​ដល់អាយុជីវិត​ក៏មាន​។

    សញ្ញា​បញ្ជាក់​ថា​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុលមានដូចជា ទឹក​នោម​​មាន​ពណ៌​ថ្លា, នោម​ញឹកញាប់​ជាង​ធម្មតាចង្អោរ ឬ​ក្អួត, ឈឺ​ក្បាល​ពេញ​មួយ​ថ្ងៃ, ​ខ្សោយ​សាច់ដុំ​ និង​ងាយ​រមួលក្រពើ, អស់​កម្លាំង និង​នឿយហត់ជាដើម៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV