*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើទទួលទានចេកទុំញឹកញាប់អ្នកអាចដោះស្រាយបញ្ហាដូចខាងក្រោមនេះ

  • ចេក គឺ​ជា​ផ្លែ​ឈើ​ម្យ៉ាង ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ហើយយើងអាចរកទិញបានស្ទើរគ្រប់ទីផ្សារ។

    ចំពោះផ្លែ​ចេកទុំ​ផ្ទុក​ទៅ​ដោយ​ស្ករ​បី​ប្រភេទ និង​កាក​សរសៃ​ដ៏​ច្រើន ហើយ​នេះ​ក៏​ជា​មូលហេតុ ដែល​ផ្លែ​ចេក​ផ្តល់​ថាមពល​ដល់​យើង​បាន​យ៉ាង​លឿន​។

    ផ្លែ​ចេក ត្រូវ​បាន​គេ​បញ្ជាក់​ថា មានគុណ​សម្បត្តិ​ក្នុង​ការ​បំបាត់​បញ្ហា​មួយ​ចំនួន ដែល​ជា​ធម្មតា​បញ្ហា​នោះ​អាច​ឲ្យ​យើង​ឈាន​ដល់​ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់។

    បញ្ហាដែលការទទួលទានផ្លែចេកអាចដោះស្រាយបានមានដូចជា៖

    អាការ​មុន​មក​រដូវ ៖ ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន B6  ដែល​មាន​ឥទ្ធិពល​វិជ្ជមាន ក្នុង​ការ​រក្សារ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​វា​ក៏​ត្រូវ​បាន​គេ​ដឹង​ដែល​ថា​វីតាមីន B ធ្វើការ​បាន​យ៉ាង​ល្អ សម្រាប់​អាការ​មុន​មក​រដូវ​។ វា​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ក្នុង​ពោះ​និង​ទ្រូង កាត់​បន្ថយ​ការ​ផ្លាស់​ប្តូរ​អារម្មណ៍ និង​ការ​ប្រមូលផ្តុំ​ជាតិ​ទឹក​នៅ​ក្នុង​រាង​កាយ ។

    ​សម្ពាធ​ឈាម ៖ ការ​ទទួលទាន សារធាតុ​សូ​ដ្យូ​ម​ក្នុង​កម្រិត​ខ្ពស់ និង​សារធាតុ​ប៉ូ​តា​ស្យូ​ម​ក្នុង​កម្រិត​ទាប មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​សម្ពាធ​ឈាម ។ ដោយសារ​តែ​វា​ជា​ការ​សំខាន់ ក្នុង​ការ​ទទួលទាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​ឲ្យ​បាន​គ្រប់គ្រាន់ ដែល​វា​មាន​ក្នុង​ផ្លែ​ចេក ។ ជា​រៀង​រាល់​ព្រឹក អ្នក​គួរតែ​បរិភោគ​ផ្លែ​ចេក​មួយ​ផ្លែ វា​នឹង​ជួយ​រក្សា​នូវ​សម្ពាធ​ឈាម​បាន​ល្អ​បំផុត ។

    ភាព​តានតឹង ៖ ភាព​តានតឹង​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ជំងឺ​នៃ​សម័យ​ទំនើប ដែល​វា​បន្ត​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​របស់​យើង ។ ភាព​តានតឹង​បង្កើន​ល្បឿន​ការ​ធ្វើ​មេតាបូលីស ហើយ​ធ្វើ​ឲ្យ​កម្រិត​នៃ​សារធាតុ​ប៉ូ​តា​ស្យូ​ម ធ្លាក់​ចុះ​ក្នុង​រាង​កាយ​។ បញ្ហា​នៃ​តុល្យភាព​នេះ អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ ដោយ​ការ​បរិភោគ​ផ្លែ​ចេក ដែល​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​គ្រប់គ្រាន់ ក្នុង​ការ​ជួយ​ឱ្យ​ចង្វាក់បេះដូង​លោត​ធម្មតា បញ្ជូន​អុក​ស៊ី​សែន​ទៅ​ខួរក្បាល និង​រក្សា​លំនឹង​ដែល​ល្អ​បំផុត​នៃ​ជាតិ​ទឹក​ក្នុង​រាង​កាយ ។

    ហើមពោះ​និង​ទល់លាមក ៖ ចេក មាន​ផ្ទុក​សារជាតិ pectin ដែល​បង្កើន​ល្បឿន​ដល់ ការ​រំលាយ​អាហារ និង​ជំរុញ​ឱ្យ​មានការ​បញ្ចេញ​ជាតិពុល និង​លោហៈ​ធ្ងន់​ពី​រាង​កាយ។ លើស​ពី​នេះ​ទៀត ចេក​មាន​សារធាតុ​ប្រូ​បៃ​អូ​តិច រំញោច​ដល់​ពោះវៀន​។ កត្តា​ទាំង​អស់នេះ កាត់​បន្ថយ​អាការ​ហើមពោះ ខណៈ​ពេល​ដែល​ផ្លែ​ឈើ​ធ្វើ​ឲ្យ​សក់​ទន់​នេះ ភ្ញោ​ច​ពោះវៀន​ឲ្យ​ដំណើរការ និង​មាន​តួនាទី​ជា​ថ្នាំ​បន្ទន់​លាមក​ធម្មជាតិ សម្រាប់​ការ​ទល់លាមក ។

    ​ជំងឺ​បាក់​ទឹក​ចិ​ត្ត ៖ Tryptophan ជា​ធាតុ​ផ្សំ​មួយ​ក្នុង​ផ្លែ​ចេក វា​ជា​ប្រូ​តេ​អីុន​ដែល​ភ្ញោ​ច​ការ​បញ្ចេញ​នៃ​អ័រម៉ូន serotonin ។ ផ្លែ​ចេក​តែ​មួយ​ផ្លែ គឺ​គ្រប់គ្រាន់​ដើម្បី​បង្កើន​កម្រិត​នៃ​សារធាតុ serotonin  ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​រីករាយ ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV